រដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ៣០គម្រោងទៀត តម្លៃ $៥៩០លាន នៅព្រះសីហនុ

​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០ មានទុនវិនិយោគសរុប ៥៩០លានដុល្លារអាមេរិក ដែលកំពុងជាប់គាំងនៅព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ ចុះផ្សាយកាលពីថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៦។

គម្រោងទាំង ៣០នេះ រួមមាន រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែកផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។

គួរបញ្ចាក់ថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ១១០គម្រោង រួចមកហើយ គិតត្រឹមខែ សីហា ឆ្នាំ ២០២៤។ (អានបន្ថែម)

ក្នុងនោះ គម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស សរុបមានចំនួន ១៤០ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញ […]