ចិនចង់វិនិយោគថាមពលកកើតឡើងវិញនៅកម្ពុជា ខណៈកំពុងដំណើរការយ៉ាងសកម្មក្នុងប្រទេសចំនួន១៦

​ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) របស់ចិន មានបំណងចង់បោះទុនវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅក្មុងប្រទេសកម្ពុជា ខណៈកំពុងវិនិយោគក្នុង ១៦ប្រទេស ក្នុងនោះរួមមាន ម៉ាឡេស៊ីផងដែរ។

នេះបើតាមជំនួបរវាងឯកឧត្តម បណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ និងគណៈប្រតិភូ តំណាងដោយ លោក Liu Run អ្នកចាត់ការទូទៅនៃនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្មក្រុមហ៊ុន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមហ៊ុននេះ មានគោលបំណងធ្វើការស្វែងយល់អំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

ជាការឆ្លើយតបក្នុងជំនួបខាងលើនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរង បានស្វាគមន៍ចំពោះគណៈប្រតិភូដែលអញ្ជើ​​ញមកសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគលើគម្រោងខាងលើនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីរបបលើកទឹកចិត្តវិនិយោគតាមរយៈច្បាប់ និងបទដ្ឋានគតិយុត្តនិងគោលនយោបាយនានា ពាក់ព័ន្ធនឹងការវិនិយោគ ដោយឯកឧត្តមបានសង្កត់បញ្ជាក់ថា សកម្មភាពវិនិយោគលើ​វិស័យថាមពលស្អាតនេះ ក៏ជាគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យអាទិភាពក្រោម ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកទឹកចិត្តឱ្យវិនិយោគិន បន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានភាពដូចគ្នាជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០ របស់កម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន CGNEI នាពេលបច្ចុប្បន្ន មានគម្រោងថាមពលអគ្គិសនីបៃតងចំនួន ៤៩គម្រោង កំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន១៦ នៅលើពិភពលោក ក្នុងនោះក៏មាន ប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េខាងត្បូង និង ប្រទេសអារ៉ាប់រួមផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]