អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់បាន​ជាង៩០% ​បានចំណាយអស់ $១៣០០លាន

គិតត្រឹមសប្តាហ៍ទី១ ខែវិច្ឆកា ឆ្នាំ២០២៤ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានចំនួនជាង ៩០ភាគរយ ដោយចំណាយថវិកាអស់ជាង ១.៣០០លានដុល្លារ។

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី៦ ខែវិច្ឆិកានេះថា សំណង់ធំៗនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ខណៈការងារសេសសល់ នឹងត្រូវបន្តធ្វើរហូតចង់ទាំងស្រុង នៅមុនដំណើរការដែលបានគ្រោងនៅចុងឆមាសទី១ឆ្នាំក្រោយ។

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា មានប្រសាសន៍ថា៖ “បច្ចុប្បន្ន វឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានជាង ៩០% ដែលក្នុងនោះបានចំណាយអស់ជាង ១.៣០០លានដុល្លារ និងបានផ្តល់ឱកាសការងារដល់បុគ្គលិក កម្មករ និងអ្នកគ្រប់គ្រងជាង ១៥.០០០នាក់ផងដែរ”។

ឯកឧត្តមបន្ត៖ “បើគ្មានអ្វីប្រែប្រួលទេ ការងារសំណង់ធំៗ នឹងត្រូវបញ្ចប់នៅចុងខែ១២ ឆ្នាំនេះ ខណៈការងារដែលនៅសេសសល់តិចតួច យើងនឹងសំអាត ដោយប្រើរយៈពេល៦ខែ រួមមានការស្នើវិញ្ញាបណ្ណបត្រពីអាកាសចរណ៍ស៊ីវិល ក៏ដូចជាការធ្វើតេស្តបញ្ជាក់ពីសុវត្ថិភាព”

បញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២.៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]