កម្ពុជាបង្កើតគណៈកម្មាធិការអនុវត្តកម្មវិធី «ផ្តល់ដី-ការពារព្រៃ» ដើម្បីពង្រឹងតុល្យភាពសមធម៌សង្គម និងនិរន្តរភាពបរិស្ថាន

ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្ថលេខាបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្ម​វិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤​១​២ ​ចុះថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០២៤។

គណៈកម្មាធិការនេះ មានអក្សរកាត់ថា “ផ.ក.អ.” ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានទីលំនៅសម្រាប់សាងសង់លំនៅឋាន និងខ្វះដីសម្រាប់ធ្វើកសិកម្មជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដី។

បន្ថែមពីនេះ ផ.ក.អ. មានភារកិច្ចដូចតទៅ៖

  • កំណត់និងដាក់ចេញនូវគោលនយោបាយចំពោះកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
  • ពិនិត្យនិងកំណត់ទីតាំងដីដែលត្រូវជ្រើសរើសដាក់បញ្ចូលក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
  • ពិនិត្យនិងសម្រេចលើបុគ្គលមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច
  • ពិនិត្យនិងសម្រេចលើផែនការអភិវឌ្ឍនៅទីតាំងនិងនៅជិតទីតាំងកម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព ដោយរួមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ទាំងនៅទីតាំងកម្មវិធីផ្តល់ដីនិង​តំបន់តភ្ជាប់
  • ពិនិត្យនិងសម្រេចលើសំណើលុបចោលការសម្រេច ឬកែសម្រួលផែនការប្រើប្រាស់និងបែងចែកដី ព្រមទាំងដ​ក​​ហូតដីពីបុគ្គលមានសិទ្ធិទទួលដី ដែលខកខានមិនបានបំពេញតាមលក្ខខណ្ឌនៃការកាន់កាប់ និងប្រើប្រា​ស់​​​ដី
  • ពិនិត្យនិងសម្រេចលើគម្រោងថវិកាក្នុងការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព
  • ពិនិត្យ​និងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋពាក់ព័ន្ធកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោ​​យ​​ចីរភាព ក្រោមទម្រង់សម្បទានដីសង្គមកិច្ច
  • សម្របសម្រួលនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដែលមានបំណងចូ​ល​រួមគាំទ្រកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
  • ផ្តល់ការតម្រង់ទិសលើការអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពឱ្យកាន់ តែមានប្រ​សិ​ទ្ធ​ភាពនិងប្រសិទ្ធផល។

គណៈកម្មាធិការជាតិនេះ នឹងត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ គណៈកម្មាធិការជាតិនេះ ក៏នឹងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិនៅពេលដែលអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានបញ្ចប់។

វិធីសាស្រ្តដ៏ទូលំទូលាយនេះមានគោលបំណងធ្វើឱ្យមានតុល្យភាពសមធម៌សង្គម និរន្តរភាពបរិស្ថាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយដាក់ប្រទេសកម្ពុជាជាអ្នកដឹកនាំក្នុងការអភិរក្សព្រៃឈើយ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សហគមន៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]