បច្ចុប្បន្ន កម្ពុជាមានអាជីវកម្មរ៉ែស្របច្បាប់ចំនួន ៥៥៥កន្លែង មានទុនវិនិយោគជិត ៣ពាន់លានដុល្លារ

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនធ្វើប្រតិបត្តិការធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាបានចំនួនសរុប ៥៥៥កន្លែង ក្រោមទុនវិនិយោគសរុប ២.៧៦៤លានដុល្លារ និងបានបង្កើតការងារជូនពលរដ្ឋបានប្រមាណ ១១.៣០៦នាក់។

តាមរបាយការណ៍ចេញផ្សាយនៅថ្ងៃបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញទៀតថា ការធ្វើប្រតិបត្តិការធនធនរ៉ែទាំង៥៥៥កន្លែងនេះ បានផ្តល់ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ ៦៥លានដុល្លារ ក្នុងឆ្នាំ២០២៤។​

ក្នុងនោះចំណូលសួយសារមានចំនួន ៥៧លានដុលារ ស្មើនឹង ៨៨ភាគរយ នៃចំណូលសរុប។ រីឯចំណូលសេវាសាធារណៈ ថ្លៃឈ្នួលផ្ទៃក្រឡា និងចំណូលពីការផាកពិន័យក្រសួងប្រមូលបានជាង ៧លានដុល្លារ ស្នើនឹង ១២ភាគរយ។

គួរបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ក្រសួងរំពឹងថា នឹងអាចប្រមូលចំណូលសរុបបានប្រមាណ ៨៩លានដុល្លារ ក្នុងនោះ ៩០ភាគរយ ជាចំណូលសួយសារ នេះបើយោងតាមទិន្នន័យប៉ាន់ស្មានក្នុងរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។

ការរីកចម្រើនក្នុងវិស័យរុករករ៉ែនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងពង្រីកការទាញយកធនធានរ៉ែ និងបង្ហាញពីសារៈសំខាន់របស់វាក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងផ្តល់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។

កំណើនដ៏រឹងមាំនៅក្នុងវិស័យរុករករ៉ែនេះ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងពង្រីកការទាញយកធនធានរ៉ែប្រកបដោយប្រសិទ្ធភាព។ វាបង្ហាញពីតួនាទីដ៏សំខាន់របស់វិស័យមួយនេះក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ ដោយដាក់ប្រទេសកម្ពុជាជាតួអង្គសំខាន់ក្នុងឧស្សាហកម្មរ៉ែនៅក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]