ក្នុងឆ្នាំ២០២៤ កម្ពុជាចុះបញ្ជីដីឯកជនរបស់រដ្ឋសម្រេចបាន ៤ទីតាំងសំខាន់ៗ ស្មើនឹងជិត ៨ពាន់ហិកតា

ក្នុងឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចការចុះបញ្ជីដីឯកជនរបស់រដ្ឋបានចំនួន ០៤ទីតាំង ស្មើនឹង ៧៧២៥,៣០ហិកតា។ នេះរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងចំណោម ៤ទីតាំងទាំងនោះ រួមមាននៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទំហំ ៨៩២,១៩ហិកតា, ឃុំរយ៉ ទំហំ ៤.៨០៦,៤២ហិកតា និងឃុំសុខសាន្ត ទំហំ ១.១៨១,៥៨ហិកតា ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី, និងឃុំក្បាលដំរី ស្រុកអូរគ្រៀង ខេត្តក្រចេះ ទំហំ ៨៤៥,១១ហិកតា។

បើគិតសរុបមកទល់នឹងពេលបច្ចុប្បន្ននេះ រដ្ឋបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋចំនួន ១៥ទីតាំង សរុបទំហំ   ១៧.៣៦៤,៤៣ហិកតា និងបានប្រកាសតំបន់វិនិច្ឆ័យសម្រាប់សម្បទានដីសង្គមកិច្ចចំនួន ១៦ទីតាំងផងដែរ។

សម្រាប់ការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចវិញ ក្រសួងសម្រេចបាន ១) បានបំពេញបង្គ្រប់ចំនួន ១៥ភូមិគោលដៅ ក្នុងនោះ ៧ភូមិ កំពុងអនុវត្តការងារចុះបញ្ជីដីសហគមន៍ដោយ បែងចែកទីតាំងអាទិភាពជា ២កម្រង គឺកម្រងភូមិទី១ មាន៥ភូមិ ក្នុងខេត្តរតនគិរី និងខេត្តក្រចេះ និងកម្រងភូមិទី២ មានចំនួន២ភូមិ ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និង ២) បានផ្សព្វផ្សាយ សហគមន៍ដើម្បីជ្រើសរើសក្នុងការចុះបញ្ជីចំនួន៤ភូមិ (ភូមិគីរីបាសលើ ភូមិគីរីបាសក្រោម និងភូមិ ទន្សោង ខេត្តស្ទឹងត្រែង និងភូមិកោះខ្មែរ ខេត្តក្រចេះ)។

ដោយឡែក សម្រាប់ការងារផ្តល់ដីសម្បទានដីសង្គមកិច្ចដល់ប្រជាពលរដ្ឋ បើគិតពីពេលចាប់ផ្តើមអនុវត្តរហូតដល់ឆ្នាំ២០២៤​ រដ្ឋបានផ្តល់ដីសម្បទានសង្គមកិច្ចប្រភេទសរុប ១.៣៥៦.៨៥៧,១៤ហិកតា ជូនប្រជាពលរដ្ឋសរុបចំនួន ៤៨៧.៥៧៤គ្រួសារ និងសាងសង់ផ្ទះជូនប្រជាពលរដ្ឋសរុបចំនួន ៨.១៤១ខ្នង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]