ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន១០ តម្លៃ $៨៥០លាន

ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ១០គម្រោង ក្រោមទុនវិនិយោគ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ពាន់កន្លែង។ នេះបើយោងតាមការលើឡើងរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីអបអរសាទរចំពោះក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក ក្នុងការរៀបចំពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះឯកឧត្តមបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ។ ការកើនឡើងនៃការវិនិយោគនេះត្រូវបានគេព្យាករថានឹងបង្កើតឱកាសការងារដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៣២ម៉ឺនកន្លែង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលក្នុងការបង្កើតការងារ និងស្ថិរភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។

ឯកឧត្តមក៏បន្តទៀតថា ក្នុងចំណោមគម្រោងវិនិយោគថ្មីទាំង៤១៤នេះ មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។

ក្នុងឆ្នាំដដែលនេះ ឃើញថាការវិនិយោគក្នុងវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញការវិនិយោគយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយបានរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។

ដោយសារកម្ពុជាបានដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស ដូច្នេះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះត្រូវបានរំពឹងថានឹងជំរុញការប្រកួតប្រជែងរបស់ប្រទេសបន្ថែមទៀត ពិសេសនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]