វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង

 

ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគ​ប្រមាណ​ ២៧៣​លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង​ ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដី​ទំហំ​ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា​ ការកើនឡើងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។

បើតាមលោកស្រី Liu Wenjing​  តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន​។ លោកស្រីបន្ថែមថា រោងចក្រផលិតស្រោមដៃការពារសុខភាពរបស់ក្រុមហ៊ុននេះ​ បានជាប់ចំណាត់ថ្នាក់លេខ៣​ នៅទូទាំងពិភពលោក ខណៈ​ឧបករណ៍​ពិនិត្យ​បេះដូងវិញ ជាប់ចំណាត់ថ្នាក់លេខ៤​ នៅទូទាំងពិភពលោក និងជាប់លេខ២​ នៅក្នុងប្រទេសចិនផងដែរ។

រោងចក្រថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារជាច្រើនសម្រាប់អ្នករស់នៅ និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ ដោយនឹងរួមចំណែកដល់ការរីកចំរើនសេដ្ឋកិច្ចសង្គមទាំងមូលរបស់កម្ពុជា។ នៅពេលដែលតម្រូវការសកលសម្រាប់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តបន្តកើនឡើង ទីតាំងវិនិយោគរបស់ Nex Healthcare ចាត់ទុកប្រទេសកម្ពុជាជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងឧស្សាហកម្មនេះ ខណៈពេលដែលទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរិតតែរឹងមាំរវាងប្រទេសចិន និងកម្ពុជា។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងចុងក្រោយនេះ ក្រុមហ៊ុន Nex Healthcare Co., Ltd. មិនត្រឹមតែបង្ហាញពីសក្តានុពលនៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ដំណាក់កាលសម្រាប់ការវិនិយោគនាពេលអនាគត ដែលសន្យាថានឹងជំរុញប្រទេសជាតិឆ្ពោះទៅរកអនាគតសេដ្ឋកិច្ចដ៏រុងរឿង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន Cambodia Securities Plc មកស្វែងយល់ពីឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

ក្រុមហ៊ុន Cambodia Securities Plc បានមកជួបពិភាក្សាជាមួយ […]

ក្រុមហ៊ុនអាមេរិកធំៗផ្តោតការវិនិយោគសំខាន់លើវិស័យសក្តានុពលរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយគណៈប្រតិភូ US-ABC ដើម្ប […]

វិស័យចំនួន៥ របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិននៅក្រៅប្រទេស

ក្រុមហ៊ុន Cambodia Securities PLC បានដឹកនាំប្រតិភូធុរកិ […]

កម្ពុជាលើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន១៩ ក្រោមទុន $២៧៦ លាន ពិសេសក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុបានបន្តទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរ […]

គណៈប្រតិភូកម្ពុជាជួបជាមួយក្រុមហ៊ុន Medline ដើម្បីពិភាក្សាអំពីការវិនិយោគលើការផលិតឧបករណ៍វេជ្ជសាស្ត្រ

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញវិស័យថែទាំសុខភាពរ […]

បណ្តាក្រុមហ៊ុនធំៗចំនួន១៤ កំណត់ថាប្រទេសកម្ពុជាជាច្រកទ្វារតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់

បណ្តាក្រុមហ៊ុន សហគ្រាស និងស្ថាប័នធុរកិច្ចរបស់កាណាដាចំនួ […]