គិតត្រឹមដើមខែមេសានេះ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សង់បាន ៩៤.៣០%

គិតមកទល់ពេលនេះ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ ដែលលាតសន្ធឹងប្រវែង ១៤៨គីឡូម៉ែត្រ ពីស្រែអំបិល ដល់ខេត្តកោះកុង កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចបាន ៩៤.៣០%ហើយ។ គម្រោងកែលម្អផ្លូវនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការដឹកជញ្ជូន ភស្តុភារ និងទេសចរណ៍តាមច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់នេះ ដើម្បីបង្កើនការតភ្ជាប់ឱ្យរិតតែប្រសើរឡើងនៅទូទាំងតំបន់។

នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង, អមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥។

ការត្រួតពិនិត្យនេះ បានផ្តោតលើការធានាគុណភាពនៃគម្រោងដោយពិនិត្យមើលកម្រាស់ និងការបង្ហាប់នៃស្រទាប់កៅស៊ូ asphalt concrete (AC) តាមរយៈវិធីសាស្ត្រខួង និងធ្វើតេស្ត ដើម្បីធានាបាននូវគុណភាពដែលគោរពតាមស្តង់ដារបច្ចេកទេសសំណង់។

ក្រោយ​ពី​បាន​ចុះ​ត្រួតពិនិត្យ​រួច ឯកឧត្តមសូរ វ៉ិចទ័រ ​បាន​ប្រជុំ​ពិភាក្សា​ដើម្បី​វាយតម្លៃ​ពី​ការ​រីក​ចម្រើន​របស់​គម្រោង និង​ដោះស្រាយ​ការងារ​ដែល​នៅ​សេសសល់ ដោយ បានក្រើនរំលឹកពីសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍ និងបានជំរុញឱ្យក្រុមការងារបច្ចេកទេសធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់នូវកន្លែងសុវត្ថិភាព និងប្រព័ន្ធលូបង្ហូរទឹក ពិសេសនៅតំបន់ងាយរងគ្រោះ។

ចុងក្រោយឯកឧត្តមក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់នូវការកំណត់ពេលវេលារបស់គម្រោង ខណៈពេលដែលរក្សាបាននូវស្តង់ដារគុណភាពខ្ពស់។

គម្រោងស្ដារផ្លូវដ៏សំខាន់នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងកំពុងសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េរួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]