ផ្លូវមួយខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក សាងសង់បាន ៧០% ហើយ

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយកំពុងដំណើរការនៅក្នុងខេត្តសៀមរាប ដែលមានផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅកាន់តំបន់ទេសចរណ៍កំពង់ភ្លុក ពេលនេះសម្រេចបានប្រមាណ ៧០% ហើយ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។

រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ផ្លូវមួយខ្សែនេះ មានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូម៉ែត្រ គឺជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជូនពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និងសហគមន៍ទេសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ក្នុងការដឹកជញ្ជូនផលនេសាទ និងធ្វើជាផ្លូវដ៏សំខាន់សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាបឹងទន្លេសាបដ៏ស្រស់ត្រកាល។

គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែន ដែលគ្រោងនឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ផ្លូវនេះ ត្រូវបានបែងចែកជាពីរប្រភេទសម្រាប់ការងារសាងសង់, ទី១ គិចចាប់ពីផ្លូវជាតិលេខ៦ ដល់ភូមិតាប្រាក់ ឃុំមានជ័យ ត្រូវបានសាងសង់ជាប្រភេទផ្លូវបេតុង, ទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូខ្លះ និងបេតុងខ្លះ ដោយក្នុងនោះមានសង់ផ្លូវបេតុងប្រវែង ៣,២៥គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូប្រវែង ៩គីឡូម៉ែត្រ គិតចាប់ពីភូមិតាប្រាក់ ទៅដល់ចំណតទូកឃុំកំពង់ភ្លុក។

អាជ្ញាធរខេត្តបានបញ្ជាក់បន្ថែមថា នៅឆ្នាំក្រោយ នឹងមានគម្រោងសាងសង់ផ្លូវបន្តពីចំណតទូកឃុំកំពង់ភ្លុកទៅសាលាឃុំកំពង់ភ្លុកថែមទៀតផង។

តាមរយៈផ្លូវនេះ រដ្ឋបាលខេត្តសៀមរាប និងពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវមានឃុំចំនួនបីរួមមាន ឃុំរលួស ឃុំមានជ័យ និងឃុំកំពង់ភ្លុក រំពឹងថា ផ្លូវមួយខ្សែនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការដឹកផលនេសាទ កសិផលនានា ពិសេសបានលើកកម្ពស់ដល់វិស័យទេសចរណ៍កំពង់ភ្លុកឱ្យកាន់តែប្រសើរ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]