រយៈពេល៥ឆ្នាំ ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យានៅកម្ពុជាកើនដល់ជាង ៤ម៉ឺន, ទុនជាង $១៨ពាន់លាន

រយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជាសម្រេចបាន ៤៦.៧៧៦ករណី មានទំហំទុនវិនិយោគចំនួន ១៨.២៣ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

ប្រភពដដែលនេះ បានឱ្យដឹងថា អាជីវកម្ម ៥ប្រភេទដែលទទួលបានទុនវិនិយោគច្រើនជាងគេ ក្នុងនោះរួមមាន៖

១.សកម្មភាពសេវាកម្មស្នាក់នៅ មានដើមទុនចុះបញ្ជីចំនួន ១.៥៦ពាន់លានដុល្លារ ស្មើនឹង ៨.៥៤%។

២.សកម្មភាពអចលនទ្រព្យ ដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានដើមទុនចុះបញ្ជីចំនួន ១.៤៦ពាន់លានដុល្លារ ស្មើនឹង ៨.០២%។

៣.ការសាងសង់អគារ មានដើមទុនចុះបញ្ជីចំនួន ១.៤២ពាន់លានដុល្លារ ស្មើនឹង ៧.៨២%។

៤.កម្មន្តសាលសម្លៀកបំពាក់ លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ មានដើមទុនចុះបញ្ជីចំនួន ៨៩២លានដុល្លារ ស្មើនឹង ៤.៩%។

៥.សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង មានដើមទុនចុះបញ្ជីចំនួន ៨៨៤លានដុល្លារ ស្មើនឹង ៤.៨៥%។

ក្រៅពីអាជីវកម្មខាងលើ ថ្នាលបច្ចេកវិទ្យាព័ត៌មានបានចុះបញ្ជីកម្មវត្ថុអាជីវកម្មផ្សេងទៀត មានដើមទុនចុះបញ្ជីចំនួន ១២.០១ពាន់លានដុល្លារ ស្មើនឹង ៦៥.៨៨%។

ក្នុងនោះដែរ ក្រុមហ៊ុន/សហគ្រាស ទទួលបានការចុះបញ្ជីច្រើនជាងគេ រួមមាន៖

  • សកម្មភាពសេវាកម្មភោជនីយដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត មានចំនួន ៤.១៣០ក្រុមហ៊ុន/សហគ្រាស ស្មើនឹង ៨.៨៣%។
  • ការលក់ដុំឯកទេសផ្សេងៗ មានចំនួន ២.៦៧២ក្រុមហ៊ុន/សហគ្រាស ស្មើនឹង ៥.៧១%។
  • ការលក់ដុំទំនិញប្រើប្រាស់ក្នុងផ្ទះ មានចំនួន ២.៣៣៦ក្រុមហ៊ុន/សហគ្រាស ស្មើនឹង ៤.៩៩%។
  • ការលក់រាយទំនិញផ្សេងៗទៀតនៅក្នុងហាងឯកទេស មានចំនួន ១.៨៥៨ក្រុមហ៊ុន/សហគ្រាស ស្មើនឹង ៣.៩៧%។
  • ការសាងសង់អាគារ មានចំនួន ១.៨៣៧ក្រុមហ៊ុន/សហគ្រាស ស្មើនឹង ៣.៩៣%។
  • កម្មវត្ថុអាជីវកម្មផ្សេងទៀត មានចំនួន ៣៣.៩៤៩ក្រុមហ៊ុន/សហគ្រាស ស្មើនឹង ៧២.៥៧%។

គួរបញ្ជាក់ថា​ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើកដំបូង កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ ដែលជាការចុះបញ្ជីជាខ្សែច្រវ៉ាក់ (Single Portal) ដោយធុរជនអាចស្នើសុំចុះបញ្ជីអាជីវកម្មជា កញ្ចប់រួម មានជាមួយនឹងការចុះបញ្ជីពាណិជ្ជកម្មដោយក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារដោយអគ្គនាយកដ្ឋានពន្ធដារ និង ការប្រកាសសេចក្តីជូនដំណឹងបើកសហគ្រាសដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង (ហើយកាលពីពាក់កណ្តាលឆ្នាំ ២០២៣ ប្រព័ន្ធបានបន្ថែមការចុះបញ្ជីកា សហគ្រាស-គ្រឹះស្ថានដោយបេឡាជាតិសន្តិសុខសង្គម មួយទៀត)។

ប្រព័ន្ធនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ធុរជន ដោយបានកាត់បន្ថយនីតិវិធី ពេលវេលា និង កម្រៃសេវាមួយចំនួនផងដែរ ហើយអនុញ្ញាតឱ្យអ្នកស្នើសុំ ចុះបញ្ជីអាជីវកម្មបានដោយជោគជ័យក្នុងរយៈពេលត្រឹមតែ ៨ ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើអ្នកស្នើសុំបានផ្តល់ព័ត៌មាន និង ឯកសារភ្ជាប់ត្រឹមត្រូវ និងពេញលេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

កម្ពុជា-បារាំង៖ ពង្រឹងចំណងពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សបារាំង ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

ចំណងជើងរង៖ លោកជំទាវ ចម និម្មល ជួបពិភាក្សាជាមួយសហព័ន្ធធុ […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២ […]

ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ

អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគ […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]