ក្រុមហ៊ុនវៀតណាមប្រកាសពង្រីកការវិនិយោគដាំដំណាំកៅស៊ូនៅកម្ពុជា ៣ម៉ឺនហិកតា បន្ថែមទៀត

ក្រុមហ៊ុន កៅស៊ូវៀតណាម (Vietnam Rubber Group) បានប្រកាសថា ក្រុមហ៊ុននឹងវិនិយោគដាំដំណាំកៅស៊ូនៅកម្ពុជាប្រមាណ ៣ម៉ឺនហិកតា បន្ថែមទៀត។ បើតាមការរំពឹងទុកការពង្រីក​នេះ​ ​នឹង​អាចបង្កើត​ការងារ​បានប្រមាណ​១០.០០០​កន្លែង​ សម្រាប់​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត​នូវ​ឱកាស​ការងារ​ក្នុង​តំបន់។

នេះបើយោងតាមដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ទៅកាន់ក្រុមហ៊ុនកៅស៊ូវៀតណាម កាលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

នាឱកាសនោះ លោក Trương Minh Trung អគ្គនាយករងទី១ នៃក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber group ) បានឱ្យដឹងថា ក្រុមហ៊ុននឹងពង្រីកការវិនិយោគដាំដំណាំកៅស៊ូនៅកម្ពុជាប្រមាណ ៣ម៉ឺនហិកតា បន្ថែមទៀត ដែលអាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ ១ម៉ឺននាក់បន្ថមទៀត។ ផ្អែកលើការពង្រីកចុងក្រោយនេះ ក្រុមហ៊ុននឹងមានដំណាំកៅស៊ូសរុបនៅកម្ពុជាកើនដល់ ១២ម៉ឺនហិកតា ដែលអាចបង្កើតការងារជូនពលរដ្ឋបានប្រមាណ ៣ម៉ឺននាក់”។

ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនវៀតណាម ក៏បានស្នើទៅកាន់សភាពាណិជ្ជកម្មកម្ពុជា ជួយគាំទ្រណែនាំដល់បណ្តាដៃគូរវិនិយោគិនដែលអាចចាប់ដៃគ្នាសហការជាមួយក្រុមហ៊ុនកៅស៊ូវៀតណាម ក្នុងន័យដើម្បីជំរុញវិស័យនេះឱ្យរីកចំរើនរួមគ្នាផងដែរ។

គួររំលឹកទៀតថា តាមរយៈសន្និសីទតភ្ជាប់រវាងធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥ បានឱ្យដឹងថា

វៀតណាម គឺជាវិនិយោគិនដ៏ធំមួយ ក្នុងចំណោមវិនិយោគិនបរទេសចំនួនប្រាំ ផ្សេងទៀតនៅកម្ពុជា ដោយមានគម្រោងជាង ២០០គម្រោង ដែលមានតម្លៃជាទឹកប្រាក់ជិត ៣ពាន់លានដុល្លារ ក្នុងវិស័យដូចជា កសិកម្ម ទូរគមនាគមន៍ ធនាគារ ហិរញ្ញវត្ថុ ការកែច្នៃម្ហូបអាហារ រ៉ែ អាកាសចរណ៍ និងទេសចរណ៍ជាដើម៕ (អានបន្ថែម)

ខណៈដែលប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ ការវិនិយោគចុងក្រោយនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគាំទ្រការងារក្នុងស្រុកនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខេត្តកំពង់ធំត្រៀមស្វាគមន៍រោងចក្រកសិ-ឧស្សាហកម្មថ្មីតម្លៃ ២៥ លានដុល្លារ នៅខែមិថុនា ឆ្នាំ២០២៦

ខេត្តកំពង់ធំត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងមូលដ្ឋានកសិ […]

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក […]

រដ្ឋប្រកាសនាំចេញកសិផលកសិកម្មសំខាន់ៗរបស់កម្ពុជាជិត ១០មុខ​ ទៅកាន់ទីផ្សារប្រទេសចិន

កម្ពុជា-ចិន កំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ […]

៩ខែ ឆ្នាំ២០២៥ កម្ពុជា រកចំណូលបានជិត ៥៥០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជា […]

គម្រោង CAPFISH ជួយកែលម្អ និងជំរុញប្រតិបត្តិការអាជីវកម្មលើវិស័យជលផលនៅកម្ពុជាចំនួន ៦៤ ​

គម្រោង CAPFISH-Capture (លទ្ធផលទី២) ស្តីពី «ការជំរុញសមត្ […]

ហ្វីលីពីនប្រកាសចង់នាំយកអង្ករ ត្រី សាច់ និងបន្លែពីប្រទេសកម្ពុជា ទៅកាន់ទីផ្សាររបស់ខ្លួន

ហ្វីលីពីន មានបំណងចង់នាំចូលអង្ករ ត្រី សាច់ និងបន្លែពីប្រ […]