គម្រោង CAPFISH ជួយកែលម្អ និងជំរុញប្រតិបត្តិការអាជីវកម្មលើវិស័យជលផលនៅកម្ពុជាចំនួន ៦៤ ​

គម្រោង CAPFISH-Capture (លទ្ធផលទី២) ស្តីពី «ការជំរុញសមត្ថភាពប្រកួតប្រជែង ដើម្បីកំណើនអាជីវកម្មក្នុងវិស័យ​ជល​ផល​កាន់តែប្រសើរឡើងនៅកម្ពុជា» ត្រូវបានបិទបញ្ចប់ដោយក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អប្រសើររវាងរដ្ឋបាល​ជលផលនិងអង្គការ UNIDO និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសវិស័យ​ឯកជន ដែលរួមគ្នាអភិវឌ្ឍន៍សហគ្រាសកែច្នៃជលផល និងអ្នកពាក់ព័ន្ធ​ក្នុងខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល។

ឯកឧត្តមបន្តថា គម្រោង CAPFISH-Capture នេះ បានជួយកែលម្អប្រតិបត្តិការអាជីវកម្មដោយធ្វើទំនើបកម្មលើសម្ភារបរិក្ខារនិងទីកន្លែងកែច្នៃរបស់សហគ្រាសជលផលក្រោយប្រមូលផលចំនួន ៦៤​សហគ្រាស និងតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃជលផលប្រមាណជាង ៥០០​ដៃគូអាជីវកម្មតាមរយៈការអនុវត្តន៍កម្មវិធីគាំទ្រវិនិយោគខ្សែច្រវាក់តម្លៃ (VCIS)ដែលបានចំណាយអស់ថវិកាជាង ២លានដុល្លារ ព្រមទាំងទុនបដិភាគពីសហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុប្រមាណ ៤លាន​ដុល្លារ បន្ថែមទៀត។

តាមរយៈពិធីបិទបញ្ចប់គម្រោងនេះដែរ ក្រសួងកសិកម្ម ក៏បានណែនាំ ដល់ភាគីពាក់ព័ន្ធនានាក្នុងខ្សែ​ច្រវាក់​តម្លៃទាំងមូលចូលរួមសហការគ្នាឱ្យបានល្អ ជាពិសេសវិស័យឯកជន​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចូលរួមសម្រេចឱ្យបាននូវគោល​នយោបាយ​អភិវឌ្ឍន៍វិស័យកសិកម្ម ២០២២-២០៣០ ក្នុងទិសដៅ​លើកកម្ពស់​ផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញឱ្យកាន់តែ​មានភាពប្រសើរឡើង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]