ម្ចាស់បច្ចេកវិទ្យាអង្កេតការដ្ឋានសំណង់ឌីជីថល Looq AI ពង្រីកដៃគូរទៅជុំវិញពិភពលោក
ក្រុមហ៊ុន Looq AI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអង្កេតការដ្ឋានសំណង់ឌីជីថល ឬ ground-based reality capture កំពុងពង្រីកវិសាលភាពរបស់ខ្លួនទៅជុំវិញពិភពលោកជាមួយនឹងដៃគូថ្មី ៧ នៅទូទាំងអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។ ភាពជាដៃគូថ្មីនេះជួយឱ្យការស្ទង់ និងអង្កេតការវិស្វកម្មក្នុងវិស័យសំណង់ជុំវិញពិភពលោកកាន់ងាយស្រួល និងមានប្រសិទ្ធភាព។
បច្ចេកវិទ្យាអង្កេតការដ្ឋានសំណង់ឌីជីថល ឬ ground-based reality capture គឺការប្រើរូបភាពពីកាមេរ៉ា និងការវិភាគរបស់ AI ដើម្បីស្កេនមើលការដ្ឋាន ឬទីតាំងនានា ហើយបង្កើតជាគំរូប្លង់ទាំង 2D និង 3d។ បច្ចេកវិទ្យានេះ ត្រូវបានប្រើជំនួសការស្កេនដោយប្រើ LiDAR ដែលមានតម្លៃថ្លៃខ្លាំង ក្នុងដំណាក់ការអង្កេតទីតាំងមុនសាងសង់។
និយាយឱ្យងាយយល់ គឺអ្នកអង្កេតទីតាំងនានា មុនសាងសង់អ្វីមួយ អាចចេញប្លង់ទីតាំងជាក់លាក់នោះបានទាំង 2D ឬ 3D បានដោយគ្រាន់តែប្រើកាមេរ៉ាពិសេសរបស់ Looq ប៉ុណ្ណោះ ដោយមិនចាំបាច់ស្កេនដោយប្រើពន្លឺដូចមុនទេ។
បច្ចេកវិទ្យារបស់ Looq AI ក៏ត្រូវបានបង្កើតឡើងដើម្បីបំពេញបន្ថែមដំណើរការការងារដែលប្រើឧបករណ៍ច្រើនបែបបុរាណ ដោយផ្តល់នូវវិធីសាស្ត្រលឿន ងាយស្រួល និងទូលំទូលាយជាងមុនក្នុងការគូសផែនទី និងធ្វើគំរូប្លងគម្រោង។
ដោយឡែក ការពង្រីកបណ្តាញដៃគូរនេះក៏នឹងជួយឱ្យអ្នកជំនាញធ្វើឌីជីថលកម្ម និងតាមដានហេដ្ឋារចនាសម្ព័ន្ធ បានកាន់តែងាយស្រួល។
គួរបញ្ជាក់ថា បច្ចេកវិទ្យា Looq AI ត្រូវបានប្រើដើម្បីបង្កើតគំរូ 3D ដែលមានភាពត្រឹមត្រូវខ្ពស់ ហើយអាចនាំចូលប្រើដោយផ្ទាល់ទៅក្នុងកម្មវិធីរបស់ Bentley ដូចជា MicroStation និងឧបករណ៍ដូចជា PLS-CADD។ នេះនឹងធ្វើឱ្យកម្មវិធីកាន់តែមានប្រសិទ្ធភាព។
Virtual surveyin របស់ Looq Platform ផ្តល់នូវលំហូរការងារបង្រួបបង្រួម និងពេញលេញ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ព្រាង សរសេរកូដ និងគ្រប់គ្រងមុខងារ 3D ប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលការរចនាបានស្អាត និងយ៉ាងងាយស្រួល។ រូបភាពដោយ Looq AI។
- Video Advertisement -