តើកម្មវិធី OpenFlows FLOOD ជួយដោះស្រាយបញ្ហាទឹកជំនន់នៅព័រទុយហ្គាល់ដូចម្ដេច?
ទីភ្នាក់ងារបរិស្ថានព័រទុយហ្គាល់ (APA) បានអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យទឹកជំនន់ទូទាំងប្រទេស ដោយប្រើប្រាស់កម្មវិធី OpenFlows FLOOD របស់ក្រុមហ៊ុន Bentley Systems។
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាម៉ូដែលកម្រិតខ្ពស់ និងបច្ចេកវិទ្យាឌីជីថល (Digital Twin) ទីភ្នាក់ងារនេះបានកំណត់អត្តសញ្ញាណតំបន់ងាយរងគ្រោះដោយទឹកជំនន់ចំនួន ២២ កន្លែង ដែលជួយកាត់បន្ថយហានិភ័យឱ្យកាន់តែមានប្រសិទ្ធភាព។
អត្ថប្រយោជន៍ចម្បងនៃកម្មវិធី Bentley គឺសមត្ថភាពក្នុងការបំប្លែងទិន្នន័យបរិស្ថានដ៏ស្មុគស្មាញ ទៅជាផែនទីទឹកជំនន់ដែលមានកម្រិតច្បាស់ខ្ពស់ និងអាចយកទៅប្រើការបាន។ ខុសពីការបង្កើតម៉ូដែលបែបទូទៅ កម្មវិធី OpenFlows FLOOD ប្រើប្រាស់ម៉ូដែលលេខ (Numerical models) ដើម្បីធ្វើត្រាប់តាមវដ្តជលសាស្ត្រទាំងមូលរួមមាន កម្រិតទឹកភ្លៀង ការជ្រាបទឹក ការហូរច្រោះលើផ្ទៃដី និងលំហូរទឹកក្រោមដី។
បច្ចេកវិទ្យានេះជួយឱ្យ APA បង្កើតសេណារីយ៉ូឧទាហរណ៍នៃឱកាសកើតហានិភ័យនានាដូចជាគ្រោះទឹកជំនន់ទៅពេលអនាគតបាន ដូចជា ២០ឆ្នាំ ១០០ឆ្នាំ និង ១,០០០ឆ្នាំ ខាងមុន។
បន្ទាប់មក ផែនទីហានិភ័យទឹកជំនន់ដែលទទួលបាន ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការគ្រប់គ្រងហានិភ័យទឹកជំនន់តាមតំបន់ចំនួនប្រាំពីរ ដែលគ្របដណ្តប់លើដីគោករបស់ប្រទេសព័រទុយហ្គាល់ទាំងមូល។
កម្មវិធីនេះក៏បានប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន MOHID Land និង MOHID Water ដើម្បីបែងចែកតំបន់ទំនាបលិចទឹក ជាមួយនឹងបណ្តាញធរណីមាត្រ (meshes) កម្រិតច្បាស់ ដោយរួមបញ្ចូលជាមួយទិន្នន័យ LIDAR ដើម្បីទទួលបានភាពត្រឹមត្រូវខ្ពស់បំផុត។
សម្រាប់តែទីក្រុងលីសប៊ន (Lisbon) តែមួយ សេណារីយ៉ូសន្មតដែលបង្កើតឡើងដោយម៉ូដែលឌីជីថលនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងជួយបញ្ចៀសការលិចលង់បានចំនួន ២០ ដងក្នុង ១០០ ឆ្នាំខាងមុខ ដែលអាចសន្សំថវិកាបានច្រើនជាង ១០០,០០០,០០០ អឺរ៉ូ ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការបាត់បង់ជីវភាពរស់នៅ។
ក្រៅពីនេះ សមត្ថភាពបង្ហាញរូបភាពជាលក្ខណៈ 3D របស់កម្មវិធី ដែលជួយឱ្យអាជ្ញាធរបង្កើតចលនាជីវចល (animations) នៃព្រឹត្តិការណ៍ទឹកជំនន់ដែលមើលទៅដូចការពិត ដែលវាមានសារៈសំខាន់ខ្លាំងសម្រាប់ការទំនាក់ទំនងជាសាធារណៈ និងការចូលរួមពីភាគីពាក់ព័ន្ធក្នុងអំឡុងពេលរៀបចំផែនការសង្គ្រោះបន្ទាន់។
ជោគជ័យនៃគម្រោងនេះនៅក្នុងប្រទេសព័រទុយហ្គាល់ ដើរតួជាករណីសិក្សាជាសកលសម្រាប់គោលគំនិត “ទីក្រុងអេប៉ុង” (Sponge City) ពោលគឺការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីរចនាតំបន់ទីក្រុងដែលអាចស្រូបយកបាន និងគ្រប់គ្រងទឹកដោយសុវត្ថិភាព។
រូបភាពបង្ហាញពីជម្រៅទឹកអតិបរមាសម្រាប់រយៈពេលបីរដូវកាលផ្សេងៗគ្នា
- Video Advertisement -