ក្រុមហ៊ុនយក្សរបស់អាមេរិក The Khronos Group ថ្មីៗបានប្រកាសពីសមិទ្ធផលដ៏សំខាន់មួយក្នុងការបម្លែងពីរូបថត JPEG ធម្មតាៗឱ្យទៅគំរូប្លង់បែប 3D តាមរយៈការបញ្ចេញនូវតិចនិច KHR_gaussian_splatting ដែលជាផ្នែកបន្ថែមថ្មីមួយនៃប្រព័ន្ធ “Gaussian splatting” នៅក្នុង អេកូឡូស៊ី glTF 2.0។
បណ្តុំរូបផ្គំ Gaussian splat 3D នៃរោងចក្រចម្រាញ់គីមីដែលបង្កប់ជាមួយ Cesium World Terrain ក្នុង CesiumJS។ រូបថតចេញពីទិន្នន័យ Bentley Systems។
បច្ចេកវិទ្យានេះមានគោលបំណងប្រែក្លាយបច្ចេកទេសថតរូបភាព 3D ដ៏ទំនើបនេះ ឱ្យក្លាយទៅជាឧបករណ៍ដែលគ្រប់គ្នា ពិសេសសម្រាប់វិស្វករ អ្នកអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុននានានៅជុំវិញពិភពលោកអាចប្រើបានតាមរយៈ Open Standard។
ជាទូទៅម៉ូដែល 3D បែបធម្មតាគឺការយកគំនូសគ្រោងមកបម្លែងជា 3D ប៉ុន្តែបច្ចេកវិទ្យា Gaussian splatting គឺប្រើប្រាស់ “ចំណុចល្អិតៗដែលមិនច្បាស់” (fuzzy blobs) រាប់លានចំណុចដើម្បីតំណាងឱ្យរូបភាពជាក់ស្តែង។
លំនាំ Gaussian 3D នៃស្ថានីយរងថាមពលដែលបានបង្កប់ជាមួយនឹង Google Photorealistic 3D Tiles ក្នុង CesiumJS។ ទិន្នន័យពី Bentley Systems។
ដោយឡែក តាមរយៈការបញ្ចូលទិន្នន័យទាំងនេះទៅក្នុង glTF ដែលជាបទដ្ឋានបើកទូលាយ ឬ Open Standard គាំទ្រដោយសមាជិកដូចជា Apple, Google និង Nvidia បច្ចេកវិទ្យានេះអាចត្រូវបានចែករំលែកឆ្លងកាត់កម្មវិធី និងឧបករណ៍ផ្សេងៗគ្នាដោយរលូន។