អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ ដែលមានតម្លៃជិត ១៧លានដុល្លាអាម៉េរិក ត្រូវបានបើកការដ្ឋានសាងសង់ ជាផ្លូវការហើយ ដោយក្រសួងសុខាភិបាល និងស្ថានទូតកូរ៉េ ប្រចាំកម្ពុជា កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានការជឿជាក់ថា គម្រោងជំនួយអគារដែលកំពុងបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ និងមិនត្រឹមតែជាកន្លែងព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលជីវិតកុមារជាច្រើននឹងត្រូវបានសង្គ្រោះ និងអនាគតធនធានមនុស្សជាច្រើននឹងត្រូវបានបង្កើតឡើង។

ជាមួយគ្នានេះ ឯកឧត្តម គីម ឆាងយ៉ុង (H.E. Kim Chang-Yong) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បាន

ឱ្យដឹងថា អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ គឺជាអគារទី២ ក្នុងគម្រោងទី៣ ចំណាយថវិកា ចំនួន ១៦,៩៩ លានដុល្លាសហរដ្ឋអាម៉េរិក ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលជានវានុវត្តន៍ថ្មីមួយទៀត រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា។

សូមបញ្ជាក់ថា អគារមន្ទីរពេទ្យបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នេះ មានកម្ពស់ ២៤,៧ម៉ែត្រ ទទឹង ៣៧,៨០ ម៉ែត្រ និងបណ្តោយ ៧៦,៨០ម៉ែត្រ មាន ៥ជាន់ គិតជាផ្ទៃក្រឡាសរុបស្មើនឹង ៩,០៥៣ ម៉ែត្រការ៉េ តាមជាន់នីមួយៗ មានបែងចែកមុខងារសំខាន់ៗដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅផ្នែកឯកទេសរោគកុមារ ផ្នែកឱសថស្ថានសម្រាប់ជំងឺសម្រាកពេទ្យ ផ្នែកស្ដារតាលទ្ធភាពពលកម្ម (Rehabilitation) ផ្នែកលាងឈាម (Artificial kidney) ផ្នែកជំងឺតម្រង់ ផ្នែកជំងឺមហារីកុមារ (Oncology) ផ្នែកជំងឺប្រដាប់រំលាយអាហារ ផ្នែកជំងឺផ្លូវដង្ហើមទីទី១ (Pneumology 1) និងផ្នែកជំងឺផ្លូវដង្ហើមទី២។ ថ្មីៗនេះទាក់ទងនិងវិស័យសុខាភបាល ចិនក៏បានផ្តល់ជំនួយសាងសង់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (អានបន្ថែម) ហើយក្រសួងសុខាភិបាលក៏ទើបសម្ពោះអគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ (អានបន្ថែម) និងមន្ទីរពេទ្យបង្អែកនៅស្រុកព្រះនេត្រព្រះ (អានបន្ថែម)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារ«សារមន្ទីរតេជោសន្តិភាព»ខេត្តសៀមរាប  តម្លៃ១៧លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ

អគារសារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើ […]