បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគឺមិនមែនការងារការសាងសង់គម្រោងឱ្យធន់ និងមានគុណភាពល្អទេ ប៉ុន្តែគឺត្រង់ចំណុចថាធ្វើយ៉ាងណាឱ្យមនុស្សទូទៅយល់ច្បាស់ និងមើលឃើញពីគម្រោងនោះបែបរស់រវើកពិតៗ មុននឹងចាប់ផ្ដើមសាងសង់ ដើម្បីបញ្ចៀសបញ្ហា។

ក្រុមហ៊ុន Bentley Systems កំពុងដោះស្រាយបញ្ហានេះតាមរយៈមជ្ឈមណ្ឌលច្នៃប្រឌិត iLab ដែលកំពុងដាក់ឱ្យប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាកម្រិតខ្ពស់ ដែលបំប្លែងទិន្នន័យវិស្វកម្មដ៏ស្មុគស្មាញ ឱ្យទៅជាបទពិសោធន៍ដែលមនុស្សអាចមើលឃើញ និងប៉ះពាល់បានដូចជារបស់ពិត។

ចំណុចស្នូលនៃការផ្លាស់ប្តូរនេះគឺ iTwin Platform ដែលបង្កើត (Digital Twins) ឬជាគំរូ 3D និម្មិតដែលដូចពិតៗបែបរស់រវើកនៃសំណង់នោះ។

បន្ទាប់មក តាមរយៈការបញ្ចូលបច្ចេកវិទ្យានេះជាមួយប្រព័ន្ធភូមិសាស្ត្រ Cesium គំនូរប្លង់រស់រវើកនោះត្រូវបានដាក់ចូលទៅក្នុងទីតាំងជាក់ស្ដែងពិតៗ ដែលមនុស្សទូទៅអាចមើលដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចក្នុងជីវិតពិត នៅទីជាក់ស្ដែងនោះ។

បច្ចេកវិទ្យាមិនចប់ត្រឹមនេះទេ។ ចំណុចពិសេសថ្មីមួយទៀតគឺបច្ចេកវិទ្យា Gaussian splatting។ ខណៈពេលដែលការបង្កើតគំរូ 3D បែបធម្មតាជួបការលំបាកក្នុងការបង្ហាញព័ត៌មានលម្អិតតូចៗ ដូចជាខ្សែលួសស្តើងៗ ឬចំណាំងផ្លាតនៃកញ្ចក់ បច្ចេកទេសថ្មីនេះប្រើប្រាស់ គ្រាប់តូចៗ ឬហៅថា Splats រាប់លានគ្រាប់ ដើម្បីបង្កើតរូបភាពដែលមានលក្ខណៈដូចពិតស្ទើរ១០០%។

លើសពីនេះ នៅពេលមើលតាមរយៈឧបករណ៍ Apple Vision Pro ឬមើលបែប VR អ្នកមើលនឹងទទួលយកបទពិសោធន៍ដូចនៅការដ្ឋានសំណង់ផ្ទាល់តែម្ដង។ វាអាចធ្វើបានដល់ទៅ បង្កើតស្ថានភាពថាទឹកលិចត្រឹមចង្កេះ ដើម្បីស្វែងយល់ពីហានិភ័យនៃគ្រោះទឹកជំនន់ជាដើម។

យ៉ាងណាមិញ Bentley ក៏កំពុងធ្វើឱ្យឧបករណ៍ទាំងនេះកាន់តែងាយស្រួលប្រើប្រាស់សម្រាប់មនុស្សទូទៅតាមរយៈ iTwin Capture។ កម្មវិធីថ្មីនេះអាចដំណើរការដោយមិនចាំបាច់ប្រើឧបករណ៍ថ្លៃៗ ដោយប្រើ Cloud។

តាមរយៈបច្ចេកវិទ្យាខាងលើនេះ ជំនួសឱ្យការមើលប្លង់លើក្រដាស បច្ចុប្បន្នអ្នកអាចពាក់វ៉ែនតានិម្មិត ហើយមើលឃើញយ៉ាងច្បាស់ថាតើសំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីដូចជាស្ពាន ឬព្រលានយន្ដហោះជាដើម នឹងមានរូបរាងយ៉ាងណាបានយ៉ាងច្បាស់។ ភាពច្បាស់នេះគឺរហូតដល់ទៅដឹងថាវានឹងជះស្រមោលមកលើផ្ទះរបស់អ្នកយ៉ាងដូចម្តេច ហើយនឹងបាំងខ្យល់ចេញចូលដល់អ្នកផ្ទះឬទេ។ នេះគឺជាអនាគតរបស់វិស័យសំណង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]

អគារ«សារមន្ទីរតេជោសន្តិភាព»ខេត្តសៀមរាប  តម្លៃ១៧លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ

អគារសារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើ […]