ADB គ្រោងវិនិយោគ $១០ពាន់​លាន ​ដើម្បីសម្រេចចក្ខុវិស័យបណ្តាញថាមពលអាស៊ានឱ្យក្លាយជាការពិត

នៅក្នុងចលនាដ៏សំខាន់មួយក្នុងគោលបំណងធ្វើបដិវត្តន៍ប្រព័ន្ធថាមពលនៅទូទាំងអាស៊ីអាគ្នេយ៍ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីផែនការវិនិយោគដ៏ធំមួយមានទំហំទឹកប្រាក់រហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចបាននូវចក្ខុវិស័យបណ្តាញថាមពលអាស៊ាន។

នេះបើតាមការលើកឡើងរបស់លោក Masato Kanda ប្រធាន ADB បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅទីក្រុង Milan ប្រទេសអ៊ីតាលី នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍របស់ Trend

លោក Masato បានមានប្រសាសន៍ថា “យើងកំពុងស្ថិតនៅចំចំណុចដ៏សំខាន់មួយ នៃបដិវត្តន៍ថាមពល ខណៈគំនិតផ្តួចផ្តើមនៃគម្រោង ASEAN Power Grid នឹងធ្វើទំនើបកម្មតភ្ជាប់ប្រព័ន្ធថាមពលនៅទូទាំងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានសេដ្ឋកិច្ចរីកចម្រើនងឆាប់រហ័ស។ លោកបន្តថា៖ ពេលនេះ ADB បានប្តេជ្ញាចិត្តថានឹងផ្តល់ការវិនិយោគរហូតដល់ ១០ពាន់លានដុល្លារ ដើម្បីសម្រេចនូវចក្ខុវិស័យតភ្ជាប់បណ្តាញថាមពលអាស៊ាននេះឱ្យក្លាយជាការពិត” ។

លើសពីនេះ លោក Masato បានកត់សម្គាល់ថា ADBបច្ចុប្បន្ន កំពុងធ្វើឱ្យការវិនិយោគរបស់ខ្លួនកាន់តែទូលំទូលាយ និងរិតតែស៊ីជម្រៅ ក្នុងការបង្កើតភាពធន់កាន់តែខ្លាំង តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការស្ដារ និងការពារប្រព័ន្ធអេកូឡូស៊ី រួមបញ្ចូលទាំងការជួយសហគមន៍ដែលងាយរងគ្រោះឱ្យអាចសម្របខ្លួនទៅនឹងហានិភ័យនៃបម្រែបម្រួលអាកាសធាតុ និងបរិស្ថានបានកាន់តែខ្លាំង។

យ៉ាងណាមិញ ADB ក៏កំពុងតែផ្តល់អាទិភាពដល់ការធ្វើឌីជីថលនីយកម្ម ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រវិនិយោគរបស់ខ្លួនផងដែរ។ លោក Masato បានគូសបញ្ជាក់ថា ការទទួលបាននូវសេវាឌីជីថលដែលអាចទុកចិត្តបាន និងតម្លៃសមរម្យ គឺជាកត្តាដ៏ចាំបាច់សម្រាប់ការជំរុញឱកាសសេដ្ឋកិច្ច។ លោកបានបន្ថែមថា “ការគាំទ្ររបស់យើងសម្រាប់បច្ចេកវិទ្យាឌីជីថលកំពុងជួយមនុស្សរាប់លាននាក់កែលម្អលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងបង្កើតអត្តសញ្ញាណឌីជីថលជាតិនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលទាំងអស់នេះនឹងពង្រឹងតម្លាភាព និងជំរុញការជឿទុកចិត្តលើប្រព័ន្ធទាំងនេះ” ។

ការបណ្តាក់ទុនប្រកបដោយមហិច្ឆិតានេះមិនត្រឹមតែមានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការថាមពលក្នុងចំណោមរដ្ឋសមាជិកអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងរកការធានានូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ និងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ផងដែរ។

នៅពេលដែលគំនិតផ្តួចផ្តើមបណ្តាញថាមពលអាស៊ានចាប់ផ្តើមដំណើរការ វាសន្យាថានឹងក្លាយជាកម្លាំងផ្លាស់ប្តូរសម្រាប់សន្តិសុខថាមពល និងស្ថិរភាពសេដ្ឋកិច្ចកាន់តែខ្លាំងនៅទូទាំងអាស៊ីអាគ្នេយ៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]