AEON ភ្នំពេញ មានដំបូលសូឡាធំបំផុតទី៤ ក្នុងចំណោមផ្សារទំនើបAEON នៅជប៉ុន

ផ្សារទំនើបអ៊ីអនភ្នំពេញរបស់ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី បានតម្លើងផ្ទាំងកញ្ចក់សូឡាមានសមត្ថភាព ១,៩ មេហ្កាវ៉ាត់ (MW) នៅលើដំបូលអគារទំហំប្រមាណ ៨៨៤៨,២១ ម៉ែត្រក្រឡា ដែលនឹងក្លាយជាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតទីបួនក្នុងចំណោមផ្សារទំនើបទាំងអស់ក្នុងប្រទេសជប៉ុន។ ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។

ផ្ទាំងសូឡាទើបតែតម្លើងនេះ បានដំណើរការផលិតថាមពលជាមួយនឹងបណ្តាញថាមពលជាតិ តាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងជួយដោះស្រាយបញ្ហាកង្វះថាមពល ដោយ​សារ​តែតម្រូវការថាមពលអគ្គសនីមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេស។

បន្ថែមពីនេះ វាបានក្លាយជាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតទីបួនក្នុងចំណោមផ្សារទំនើបក្នុងប្រទេសជប៉ុន។

ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី បានទទួលជោគជ័យក្នុងការតម្លើងផ្ទាំងសូឡានៅតាមផ្សារទាំងអស់ក្នុងប្រទេ​ស​កម្ពុជា ដោយប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច។

ក្នុងនោះផងដែរ ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ត្រូវបានតម្លើងមុនគេបង្អស់ ហើយផ្សារទំនើប អ៊ីអនម៉ល មានជ័យនេះ ត្រូវតម្លើងផ្ទាំងសូឡាធំជាងគេទីបីផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអ៊ីអន (ខេមបូឌា) ខូ អិលធីឌី ទើបបានបើកដំណើរការការសាកល្បងផ្សារទំនើប អ៊ីអនម៉ល មានជ័យ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីសាងសង់អស់ថវិកាប្រមាណ ២៩០លានដុល្លារអាមេរិក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]