អង់គ្លេសប្រើកម្មវិធីឌីជីថលថ្មីដើម្បីដោះស្រាយបញ្ហាស្ទះផ្លូវ! តើជាកម្មវិធីអ្វី? វាដោះស្រាយដូចម្ដេច?

Highways England បានផ្លាស់ប្តូរវិធីសាស្ត្រគ្រប់គ្រងបណ្តាញផ្លូវជាតិរបស់ប្រទេសអង់គ្លេស ដោយប្រើប្រាស់វេទិកា AssetWise របស់ Bentley Systems ដើម្បីដំណើរការប្រព័ន្ធគ្រប់គ្រងការប្រើប្រាស់ផ្លូវ Network Occupancy Management System (NOMS) ដែលដំណើរការលើ Cloud។

កម្មវិធីនេះជួយឱ្យវិស្វករ និងអ្នកគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ អាចមើលឃើញព័ត៌មានអំពីការបិទផ្លូវ ការងារថែទាំ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ បានភ្លាមៗ (Real-time) តាមរយៈផែនទីឌីជីថលតែមួយ។

ដូច្នេះ វាជួយឱ្យការរៀបចំផែនការការងារកាន់តែងាយស្រួល ជៀសវាងការប៉ះទង្គិចកាលវិភាគ និងឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះហេតុការណ៍មិនបានរំពឹងទុក។

តាមរយៈការជំនួសប្រព័ន្ធចាស់ដោយវេទិកាឌីជីថលកណ្តាល AssetWise ជួយឱ្យក្រុមការងារ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនម៉ៅការ និងសេវាសង្គ្រោះបន្ទាន់ ចែករំលែកព័ត៌មានបានភ្លាមៗ ដែលជួយបង្កើនកិច្ចសហការ និងការសម្រេចចិត្ត។

កម្មវិធីនេះក៏អាចតាមដានការបិទផ្លូវជាបន្តបន្ទាប់ រកឃើញការប៉ះទង្គិចនៃព្រឹត្តិការណ៍ដោយស្វ័យប្រវត្តិ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងបង្កើនសុវត្ថិភាពដល់បុគ្គលិកដែលបំពេញការងារផងដែរ។

ដោយប្រើកម្មវិធីនេះ Highways England រំពឹងថានឹងអាចកាត់បន្ថយការបិទផ្លូវប្រមាណ 3,600 លើកក្នុងមួយឆ្នាំ សន្សំថវិកាបានប្រហែល 7 លានផោន ក្នុងមួយឆ្នាំ និងកាត់បន្ថយពេលវេលាការងារថែទាំប្រមាណ 14,400 ម៉ោង តាមរយៈការសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាព។

ប្រព័ន្ធនេះក៏ត្រូវបានព្យាករថានឹងផ្តល់អត្រាចំណេញលើការវិនិយោគ (ROI) រហូតដល់ 1,651% ក្នុងឆ្នាំដំបូង ដែលបង្ហាញពីរបៀបដែលបច្ចេកវិទ្យាគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថលរបស់ Bentley Systems អាចជួយឱ្យអ្នកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយការចំណាយ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងធ្វើឱ្យចរាចរណ៍ដំណើរការបានកាន់តែរលូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការប […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]