លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់ […]
Bentley Systems កំពុងជួយក្រុមវិស្វករធ្វើទំនើបកម្មលើការអនុវត្តគម្រោង ដោយផ្លាស់ប្តូរពីដំណើរការងារដែលពឹងផ្អែកលើការផ្ញើឯកសារទៅមកតាមអ៊ីមែល ទៅជាការគ្រប់គ្រងគម្រោងផ្អែកលើទិន្នន័យ (Data-driven Workflow) តាមរយៈកម្មវិធី MicroStation និង iModels។
តាមរយៈវិធីសាស្ដ្រនេះ វិស្វករអាចបន្តប្រើកម្មវិធី CAD ដែលពួកគេស្ទាត់បានដូចជា MicroStation, AutoCAD និង Revit បាន ព្រមទាំងរក្សាទុកឯកសារក្នុងទម្រង់ DWG, DGN និង RVT ដដែល។
ប៉ុន្តែ ជំនួសឱ្យការផ្ញើឯកសារទៅវិញទៅមកតាមអ៊ីមែល ទិន្នន័យគម្រោងត្រូវបានដាក់ចូលទៅកាន់ iModels ដែលជួយឱ្យព័ត៌មានត្រូវបានធ្វើបច្ចុប្បន្នភាព និងចែករំលែករវាងក្រុមការងារបានយ៉ាងរលូន។
ពេញមួយដំណើរការគម្រោង iModels អាចរួមបញ្ចូលម៉ូឌែលពីក្រុមការងារផ្សេងៗចូលក្នុងប្រព័ន្ធតែមួយ ដើម្បីជួយឱ្យក្រុមការងារអាចមើលម៉ូឌែលរួមគ្នា សម្របសម្រួលការងារ រកឃើញការប៉ះទង្គិច និងធ្វើការត្រួតពិនិត្យគុណភាពបានកាន់តែមានប្រសិទ្ធភាព។
លើសពីនេះ ទិន្នន័យត្រូវបានផ្ទៀងផ្ទាត់នៅគ្រប់ដំណាក់កាល មុននឹងបន្តទៅជំហានបន្ទាប់ ដែលជួយធានាថាវិស្វករគ្រប់រូបប្រើប្រាស់ព័ត៌មានដែលត្រឹមត្រូវ និងទាន់សម័យជានិច្ច។ វាក៏ជួយកាត់បន្ថយការបែកខ្ញែកនៃទិន្នន័យ បង្កើនកិច្ចសហការរវាងក្រុមការងារ និងអ្នកម៉ៅការ និងបង្កើតប្រភពទិន្នន័យតែមួយ សម្រាប់គម្រោងទាំងមូល។
នៅពេលគម្រោងបញ្ចប់ ម៉ូឌែលដែលបានផ្ទៀងផ្ទាត់ចុងក្រោយនឹងត្រូវប្រគល់ជូនម្ចាស់គម្រោងក្នុងទម្រង់ជា Digital Twin ដែលឆ្លុះបញ្ចាំងស្ថានភាពពិតនៃហេដ្ឋារចនាសម្ព័ន្ធ។
ដោយសារការកែប្រែណាមួយដែលធ្វើឡើងក្នុងឯកសារ CAD ដើម នឹងត្រូវធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិតាមគ្រប់ដំណាក់កាលនៃការងារ ម៉ូឌែលចុងក្រោយអាចរក្សាបាននូវភាពត្រឹមត្រូវ និងភាពជឿជាក់ខ្ពស់។
Bentley Systems បញ្ជាក់ថា វិធីសាស្ត្រផ្អែកលើទិន្នន័យនេះជួយបង្កើនប្រសិទ្ធភាពការងារវិស្វកម្ម ធ្វើឱ្យការសម្របសម្រួលគម្រោងកាន់តែរលូន និងផ្តល់ឱ្យម្ចាស់គម្រោងនូវទិន្នន័យឌីជីថលដ៏មានតម្លៃសម្រាប់ការគ្រប់គ្រង ប្រតិបត្តិការ និងថែទាំហេដ្ឋារចនាសម្ព័ន្ធពេញមួយវដ្តជីវិតរបស់វា។