Bentley បើកទទួលបេក្ខភាពប្រកួតក្នុងកម្មវិធីសំណង់ឌីជីថលឆ្នើម YII Awards 2026

ក្រុមហ៊ុន Bentley Systems បានប្រកាសបើកទទួលបេក្ខភាពដែលចង់ចូលប្រកួតក្នុងកម្មវិធីពានរង្វាន់ Year in Infrastructure (YII) ឆ្នាំ ២០២៦ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣ ខែឧសភា។ បេក្ខជនជ័យលាភីចុងក្រោយនឹងត្រូវបានអញ្ជើញឱ្យទៅធ្វើបទបង្ហាញអំពីគម្រោងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Year in Infrastructure នៅប្រទេសសិង្ហបុរី នាថ្ងៃទី ៦-៧ ខែតុលា ខាងមុខ។

លោកស្រី Monica Schnitger ស្ថាបនិក ប្រធាន និងជាអ្នកវិភាគចម្បងនៃក្រុមហ៊ុន Schnitger Corporation បានមានប្រសាសន៍ថា ឱ្យដឹងថាកាលពីដើម ពានរង្វាន់ Bentley គឺផ្ដល់ការទទួលស្គាល់ដល់អ្នករចនាដែលប្រើប្រាស់បច្ចេកវិទ្យា 3D ដើម្បីជំរុញប្រសិទ្ធភាពការងារ ប៉ុន្តែឆ្នាំនេះគឺខុសពីមុន ដោយបន្ថែមការវាយតម្លៃលើវិធីសាស្ដ្រដែលម្ចាស់គម្រោងប្រើប្រាស់ទិន្នន័យ ដោយឆ្លាតវៃ និងមានប្រសិទ្ធភាព។

ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាង ៥,៥០០ នៅជុំវិញពិភពលោកបានចូលរួមក្នុងកម្មវិធីពានរង្វាន់របស់ Bentley នេះ។

ម្ចាស់ជ័យលាភីនាពេលកន្លងមក រួមមានគម្រោងល្បីៗដូចជា ការបង្កើតគំរូឌីជីថល (Digital Twin) សម្រាប់តាមដានរចនាសម្ព័ន្ធនៃវិហារ St. Peter’s Basilica នៅបុរីវ៉ាទីកង់, ព្រែកជីក Seine Nord Europe នៅប្រទេសបារាំង, ផ្លូវរូងក្រោមដី Thames Tideway នៅចក្រភពអង់គ្លេស, មជ្ឈមណ្ឌល Siemensstadt Square នៅប្រទេសអាល្លឺម៉ង់, ព្រលានយន្តហោះស៊ីដនី នៅប្រទេសអូស្ត្រាលី, វាំង Fairmont Udaipur នៅប្រទេសឥណ្ឌា, ផ្លូវរថភ្លើងល្បឿនលឿន Beijing Zhangjiakou នៅប្រទេសចិន, ផ្លូវរថភ្លើងក្រោមដី Ontario Line នៅប្រទេសកាណាដា និង EchoWater ដែលជាមជ្ឈមណ្ឌលកែច្នៃទឹកកសិកម្មដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក ជាដើម។

គម្រោងទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ការច្នៃប្រឌិតផ្នែកឌីជីថលគឺសំខាន់ណាស ទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម។

គួរបញ្ជាក់ថា ពានរង្វាន់ YII Awards ឆ្នាំ ២០២៦ ទទួលស្គាល់ឧត្តមភាពលើគ្រប់វិស័យនៃហេដ្ឋារចនាសម្ព័ន្ធ និងការច្នៃប្រឌិត ដែលរួមមានប្រភេទដូចជា៖ ស្ពាន និងផ្លូវរូងក្រោមដី, ទីក្រុង និងសំណង់អាគារ, ការសាងសង់, ការផលិតថាមពល, ភូមិសាស្ត្រ និងការបង្កើតគំរូទិដ្ឋភាពជាក់ស្តែង, ការដឹកជញ្ជូនគម្រោង, ផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ, ផ្លូវថ្នល់ និងផ្លូវហាយវ៉េ, វិស្វកម្មរចនាសម្ព័ន្ធ, ការបង្កើតគំរូ និងការវិភាគក្រោមដី, ការបញ្ជូន និងចែកចាយថាមពល និងប្រព័ន្ធទឹកខ្វក់។

គម្រោងដែលជាប់ជាបេក្ខជនចុងក្រោយ (Finalists) នឹងរួមចំណែកដល់ឧស្សាហកម្មនេះតាមរយៈការចែករំលែករឿងរ៉ាវលម្អិតនៃគម្រោង សៀវភៅណែនាំឌីជីថល និងការធ្វើបទបង្ហាញនៅក្នុងកម្មវិធីពានរង្វាន់។

ព័ត៌មានលម្អិតនៃការដាក់ពាក្យ៖

  • ចាប់ផ្តើមទទួលពាក្យ៖ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៦
  • ឈប់ទទួលពាក្យ៖ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង ១១:៥៩ យប់ (ម៉ោងនៅសហរដ្ឋអាមេរិក EDT)
  • លក្ខខណ្ឌ៖ គម្រោងគ្រប់ទំហំ ឬគ្រប់ដំណាក់កាលដែលប្រើប្រាស់កម្មវិធីរបស់ Bentley

បេក្ខជនជ័យលាភីចុងក្រោយនឹងត្រូវប្រកាសក្នុងខែសីហា ឆ្នាំ ២០២៦។ បេក្ខជនជ័យលាភីទាំងនោះនឹងត្រូវបានអញ្ជើញឱ្យទៅធ្វើបទបង្ហាញអំពីគម្រោងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Year in Infrastructure នៅប្រទេសសិង្ហបុរី នាថ្ងៃទី ៦-៧ ខែតុលា។

About Bentley Systems
Around the world, infrastructure professionals rely on software from Bentley Systems to help them design, build, and operate better and more resilient infrastructure for transportation, water, energy, cities, and more. Founded in 1984 by engineers for engineers, Bentley is the partner of choice for engineering firms and owner-operators worldwide, with software that spans engineering disciplines, industry sectors, and all phases of the infrastructure lifecycle. Through our digital twin solutions, we help infrastructure professionals unlock the value of their data to transform project delivery and asset performance.

© 2026 Bentley Systems, Incorporated. Bentley and the Bentley logo are registered trademarks of Bentley Systems, Incorporated. All other brands and product names are trademarks of their respective owners

For more information, contact:
Bentley Press: Chris Phillips, PR@news.bentley.com
Bentley Investors: Eric Boyer, IR@bentley.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតដុំដែកបែបបៃតងដំបូងគេបង្អស់លើពិភពលោក មានលក្ខណៈពិសេសអ្វីខ្លះ?

ក្រុមហ៊ុន Deloitte និង Vale នាពេលថ្មីៗនេះ បានបញ្ចប់ដោយជ […]

មកស្គាល់អ្នកឈ្នះពានរង្វាន់ Going Digital Awards 2025 លំដាប់ពិភពលោក

ក្រុមហ៊ុន Bentley Systems បានប្រកាសជ័យលាភីទាំង ១២ សម្រា […]

មកស្គាល់ក្រុមហ៊ុនខ្លាំងទាំង 36 ប្រកួតយកពានរង្វាន់ 2025 Going Digital Awards នៅអាំស្ទែដាំ

កម្មវិធីអបអរសាទរពានរង្វាន់វានុវត្តននៃគម្រោងហេដ្ឋារចនាសម […]

Bentley Systems ប្រកាសស្វែងរកម្ចាស់ពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ២០២៥

អ្នកឈ្នះនឹងត្រូវបានប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems ប្រកាសបើកចំហទិន្នន័យ Ecosystem ដើម្បីជំរុញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈការវិភាគ AI

នៅឯសន្និសីទ Year in Infrastructure 2024 ក្រុមហ៊ុន Bentl […]