រោងចក្រផលិតដុំដែកបែបបៃតងដំបូងគេបង្អស់លើពិភពលោក មានលក្ខណៈពិសេសអ្វីខ្លះ?

ក្រុមហ៊ុន Deloitte និង Vale នាពេលថ្មីៗនេះ បានបញ្ចប់ដោយជោគជ័យនូវការសាងសង់រោងចក្រផលិតដុំដែក (iron ore briquette) បែបមាននិរន្តភាពចំពោះបរិស្ថានដំបូងគេបង្អស់នៅលើពិភពលោក នៅទីក្រុង Vitória ប្រទេសប្រេស៊ីល ដោយប្រើប្រាស់ឧបករណ៍ឌីជីថលពី Bentley Systems។

គម្រោងនេះក៏បានជាប់ជាបេក្ខភាពផ្ដាច់ព្រ័ត្រមួយនៅក្នុងកម្មវិធីពានរង្វាន់ Bentley Year in Infrastructure (YII) និង Going Digital Awards ផងដែរ។

រោងចក្រដែលមានតម្លៃ ៣៤០ លានដុល្លារនេះ គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការភាយឧស្ម័នកាបូនជាសកល ដោយវាផលិតផលិតផលដែកពិសេសដែលអាចកាត់បន្ថយការភាយឧស្ម័នកាបូនិកក្នុងការផលិតដែកថែបបានរហូតដល់ ១០% និងបានផ្លាស់ប្តូរការដ្ឋានសាងសង់ដ៏ស្មុគស្មាញ ឱ្យទៅជាបរិយាកាសឌីជីថលបច្ចេកវិទ្យាខ្ពស់។

ឧបករណ៍ឌីជីថលសំខាន់បំផុតមួយដែលត្រូវបានប្រើប្រាស់ក្នុងគម្រោងនេះគឺ SYNCHRO 4D។ កម្មវិធីនេះជួយបង្កើត “ឌីជីថលភ្លោះ” (digital twin) នៃដំណើរការសាងសង់ ដែលជួយឱ្យក្រុមការងារអាចមើលឃើញរូបភាពនៃការសាងសង់ទាំងមូលនៅក្នុងលំហនិម្មិត (virtual space) មុនពេលការងារជាក់ស្តែងចាប់ផ្តើម។

បច្ចេកវិទ្យានេះបានជួយឱ្យអ្នកគ្រប់គ្រងសម្របសម្រួលកញ្ចប់ការងារខុសៗគ្នាជាង ១ ៥០​០ ផ្នែក បានដោយមានប្រសិទ្ធភាព។ “ឌីជីថលភ្លោះ” នេះ ក៏បានជួយកំណត់អត្តសញ្ញាណ និងដោះស្រាយបញ្ហារាំងស្ទះក្នុងការសាងសង់ដែលមិនបានរំពឹងទុកជាង ២,០០០ ករណី ដែលវាមិនត្រឹមតែជួយសន្សំសំចៃពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនសុវត្ថិភាពដល់កម្មករទៀតផង។

ក្រៅពីនេះ តាមរយៈការរួមបញ្ចូល iTwin Capture ដើម្បីទាញយកទិន្នន័យរូបភាពពីដ្រូន (drone) និងប្រើប្រាស់ Cesium សម្រាប់ធ្វើផែនទីភូមិសាស្ត្រ ក្រុមការងារអាចតាមដានវឌ្ឍនភាពនៃការដ្ឋានបានជាប់រហូត និងតាមពេលវេលាជាក់ស្តែង ដោយមិនចាប់ចុះទៅការដ្ឋានផ្ទាល់ញឹកញាប់។

ការប្រើប្រាស់កម្ម​វិធីនេះ បានធ្វើឱ្យភាពត្រឹមត្រូវនៃកាលវិភាគសាងសង់កើនឡើងដល់ ៤១% ហើយពេលវេលាដែលត្រូវការសម្រាប់ការអនុម័តផ្នែកវិស្វកម្មត្រូវបានកាត់បន្ថយចំនួន ១០ ថ្ងៃ។

តាមរយៈការប្រើប្រាស់ឧបករណ៍ AI រួមជាមួយទិន្នន័យរបស់ Bentley ក្រុមការងារក៏អាចកាត់បន្ថយពេលវេលាដែលចំណាយលើការធ្វើរបាយការណ៍បានច្រើនជាង ៥០% ផងដែរ។

គួរបញ្ជាប់ថា គម្រោងនេះបានក្លាយជាគំរូស្តង់ដានាពេលអនាគត ដែលសបញ្ជាក់ឱ្យឃើញថា កម្មវិធីឌីជីថលដូចជា​SYNCHRO 4D គឺមានអត្ថប្រយោជន៍ណាស់ក្នុងឧស្សាហកម្មខ្នាតយក្សពោលគឺជួយឱ្យគម្រោងសម្រេចបានលឿនជាងមុន មានសុវត្ថិភាពជាងមុន និងមានផលប៉ះពាល់តិចតួចបំផុតដល់បរិស្ថាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Digital Twin ជួយសន្សំថវិកាជាង ១៤ លានដុល្លារ ក្នុងគម្រោងពង្រីកផ្លូវរថភ្លើងខ្នាតធំនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន PT Waskita Karya នៃប្រទេសឥណ្ឌូនេស៊ីបានប្រើប្រ […]

Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne

ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរ […]

វិធីសាស្ដ្រសាង់សង់ និងគ្រប់គ្រងបណ្តាញអគ្គិសនីដោយបច្ចេកវិទ្យា AI និង គំរូ 4D

ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិ ៤ បានបង្ហើបថានិន្នាការបច្ចេ […]

Bentley អាប់ក្រេត SYNCHRO+ ដែលអាចឱ្យអ្នកស្រមៃគម្រោងសំណង់បែប 4D បាន

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពល […]