មកសិក្សាពីបច្ចេកវិទ្យាសាងសង់សណ្ឋាគារខ្នាតយក្សតម្លៃ ១,៣ ពាន់លានដុល្លារ នៅអាមេរិក

ក្រុមហ៊ុន Mortenson និង McCarthy បានរួមគ្នាបញ្ចប់ការសាងសង់ Gaylord Pacific Resort & Convention Center នៅទីក្រុង Chula Vista រដ្ឋ California មុនកាលកំណត់ចំនួន ៦ សប្តាហ៍ ដោយប្រើប្រាស់កម្មវិធីគ្រប់គ្រងការសាងសង់ Bentley SYNCHRO 4D

គម្រោងដែលមានតម្លៃ ១.៣ ពាន់លានដុល្លារនេះ បានក្លាយជាគម្រោងសាងសង់សណ្ឋាគារធំបំផុតមិនធ្លាប់មាននៅតំបន់ឆ្នេរខាងលិចរបស់សហរដ្ឋអាមេរិក និងបង្ហាញពីរបៀបដែលបច្ចេកវិទ្យាសំណង់ឌីជីថលអាចជួយបង្កើនការសហការ ការធ្វើផែនការ និងប្រសិទ្ធភាពនៃការអនុវត្តគម្រោងទ្រង់ទ្រាយធំ។

គម្រោងនេះត្រូវបានអភិវឌ្ឍលើផ្ទៃដីទំហំ ៣៦ អេកគ័រ ដោយរួមមានបន្ទប់ស្នាក់នៅចំនួន ១,៦០០ បន្ទប់ សួនកម្សាន្តទឹក និងមជ្ឈមណ្ឌលសន្និបាត និងព្រឹត្តិការណ៍ដែលមានផ្ទៃក្រឡាសរុប ៤៧៧,០០០ ហ្វីតការ៉េ។

ក្រុមការងារត្រូវសម្របសម្រួលការសាងសង់អគារពីរដែលមានលក្ខណៈខុសគ្នា គឺអគារសណ្ឋាគារសំណង់បេតុង និងមជ្ឈមណ្ឌលសន្និបាតសំណង់ដែក ខណៈពេលដែលត្រូវរៀបចំឱ្យផ្នែកខ្លះនៃអគារអាចដំណើរការបានមុនកំណត់។

ដោយប្រើ SYNCHRO 4D ក្រុមការងារបានភ្ជាប់ធាតុគំរូឌីជីថលជាង ៣.២ លានធាតុទៅនឹងសកម្មភាពសាងសង់ជាង ៣៦,០០០ សកម្មភាព ដែលផ្តល់ឱ្យសមាជិកក្រុមជាង ១០០ នាក់អាចមើលឃើញវឌ្ឍនភាព កាលវិភាគ និងការសម្របសម្រួលការងាររវាងក្រុមផ្សេងៗបានក្នុងពេលជាក់ស្តែង។

លើសពីនេះ កម្មវិធីនេះក៏បានពង្រឹងសុវត្ថិភាពការដ្ឋានដោយអនុញ្ញាតឱ្យក្រុមការងារធ្វើគំរូប្រព័ន្ធទ្រទ្រង់ និងប្រព័ន្ធការពារការធ្លាក់ពីកម្ពស់ មុនពេលចាប់ផ្តើមការសាងសង់ជាដើម។

ការធ្វើបច្ចុប្បន្នភាពជាប្រចាំ និងការប្រៀបធៀបរវាងផែនការ និងវឌ្ឍនភាពជាក់ស្តែង បានជួយឱ្យគម្រោងបញ្ចប់ក្នុងរយៈពេលត្រឹម ៣៤ ខែ បើប្រៀបធៀបនឹងផែនការដើមដែលកំណត់ ៣៦ ខែ។

ក្រៅពីការបញ្ចប់គម្រោងមុនកាលកំណត់ គម្រោងនេះត្រូវបានរំពឹងថានឹងជួយដល់សេដ្ឋកិច្ចប្រមាណ ៥០០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងបង្កើតការងារអចិន្ត្រៃយ៍ជាង ៤,០០០ កន្លែង។

គួរបញ្ជាក់ថា កម្មវិធី SYNCHRO 4D  គឺជាកម្មវិធីឆ្លាតវៃបែបគ្រប់ជ្រុងជ្រោយមួយដែលអ្នកជួយអ្នករៀបចំផែនការគម្រោងសំណង់ និងពិសេសជួយបង្ហាញគំរូប្លង់នៃគម្រោងបែបរស់រវើកដូចពិតនៅលើទីតាំងជាក់ស្ដែង ពោលគឺអ្នកអាចមើលឃើញដូចជាគម្រោងនោះដូចសង់រួចរាល់ហើយដូច្នោះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]

រោងចក្រផលិតដុំដែកបែបបៃតងដំបូងគេបង្អស់លើពិភពលោក មានលក្ខណៈពិសេសអ្វីខ្លះ?

ក្រុមហ៊ុន Deloitte និង Vale នាពេលថ្មីៗនេះ បានបញ្ចប់ដោយជ […]

Digital Twin ជួយសន្សំថវិកាជាង ១៤ លានដុល្លារ ក្នុងគម្រោងពង្រីកផ្លូវរថភ្លើងខ្នាតធំនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន PT Waskita Karya នៃប្រទេសឥណ្ឌូនេស៊ីបានប្រើប្រ […]

Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne

ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរ […]

វិធីសាស្ដ្រសាង់សង់ និងគ្រប់គ្រងបណ្តាញអគ្គិសនីដោយបច្ចេកវិទ្យា AI និង គំរូ 4D

ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិ ៤ បានបង្ហើបថានិន្នាការបច្ចេ […]

Bentley អាប់ក្រេត SYNCHRO+ ដែលអាចឱ្យអ្នកស្រមៃគម្រោងសំណង់បែប 4D បាន

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពល […]