Bentley អាប់ក្រេត SYNCHRO+ ដែលអាចឱ្យអ្នកស្រមៃគម្រោងសំណង់បែប 4D បាន

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកផ្នែកវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានធ្វើបច្ចុប្បន្នភាពដំឡើងសេរីកម្មវិធីគ្រប់គ្រងគម្រោងសំណង់ SYNCHRO 4D របស់ខ្លួនទៅជា SYNCHRO+ ដោយបញ្ចូលលេខា និងគំរូភូមិសាស្ត្រពី Cesium ដែលអាចឱ្យភាគីពាក់ព័ន្ធទាំងអស់នៃគម្រោង អាចមើលឃើញនឹងភ្នែកថាគម្រោងនោះនឹងមានរូបរាងយ៉ាងណាលើទីតាំងជាក់ស្ដែង មុនពេលសាងសង់ទៅទៀត។

កម្មវិធី SYNCHRO 4D  គឺជាកម្មវិធីឆ្លាតវៃបែបគ្រប់ជ្រុងជ្រោយមួយដែលអ្នកជួយអ្នករៀបចំផែនការគម្រោងសំណង់ និងពិសេសជួយបង្ហាញគំរូប្លង់នៃគម្រោងបែបរស់រវើកដូចពិតនៅលើទីតាំងជាក់ស្ដែង ពោលគឺអ្នកអាចមើលឃើញដូចជាគម្រោងនោះដូចសង់រួចរាល់ហើយដូច្នោះ។

នេះមានន័យថា ម្ចាស់គម្រោង ឬគ្រប់ភាគីពាក់ព័ន្ធនឹងមិនពិបាកស្រមៃគម្រោងដោយប្រើប្លង់លើក្រដាសទៀតទេ គំរូប្លង់នឹងត្រូវបានបង្ហាញលើកុំព្យូទ័របែប 3D រស់រវើកដូចពិតដូច្នោះ។ ម្ចាស់គម្រោងអាចផ្លាស់ប្ដូរប្លង់បានតាមតម្រូវការ ប៉ុន្មានដងក៏បាន ហើយផ្លាស់ប្ដូរបែបណាក៏បាន ដែលការផ្លាស់ប្ដូរនេះនឹងបង្ហាញដូចមានការដ្ឋានពិតៗក្នុងដូច្នោះដែរ។

នេះជួយឱ្យម្ចាស់គម្រោងសន្សំថវិកា និងពេលវេលាបានច្រើន ដោយមិនបាច់ទៅកែការងារនៅលើការដ្ឋានគម្រោងពិតៗ។

ប៉ុន្តែសម្រាប់ឆ្នាំនេះ កម្មវិធីកាន់តែមានប្រសិទ្ធភាពជាមុន ដោយមានការបញ្ចូល AI បញ្ចូលនិងទិន្នន័យភូមិសាស្ដ្រ 3D កាត់បន្ថយមកជាមួយមុខងារបន្ថែម។ (អានបន្ថែម)

AI ពិសេសដែលត្រូវបានហ្វឹកហាត់ដោយប្រើទិន្នន័យសំណង់ដ៏ច្រើនរបស់ Bentley នឹងជួយធ្វើជាលេខារបស់អ្នក។ ដោយសារតែជំនួយពី AI អ្នកគ្មានចំណេះដឹងរឿងវិស្វកម្មក៏អាចប្រើកម្មវិធីបាន។ អ្នកប្រើមិនចាំបាច់ចេះសរសរកូដ ឬសរសរគូរប្លង់ទេ គ្រាន់តែចេះបញ្ជា AI ក៏អាចចេញជាប្លង់រស់រវើកឱ្យយើងមើលបាន។

ដោយឡែក ទិន្នន័យភូមិសាស្ដ្រ 3D គឺជួួយឱ្យការស្រមៃមើលគម្រោងកាន់តែរស់រវើក ដោយយកប្លង់នោះទៅដាក់លើទីតាំងជាក់ស្ដែង ដើម្បីឱ្យអ្នកស្រួលស្រមៃ ខណៈវាក៏អាចឱ្យអ្នកមើលឃើញគម្រោងក្នុងពេលវេលាខុសនេះផងដែរ។ ឧទាហរណ៍ គម្រោងនេះពេលថ្ងៃនឹងទៅជាយ៉ាងណា ពេលយប់នឹងទៅជាយ៉ាងណា ហើយបើមានដើមឈើនឹងទៅជាយ៉ាងណា ពោលគឺគ្រប់យ៉ាងដូចពិត។

លើសពីការងារគ្រប់យ៉ាងនឹងត្រូវបានតភ្ជាប់នៅក្នុង Cloud ដែលធ្វើឱ្យគ្រប់ផ្នែកនៃការងារធ្វើការលើកម្មវិធីតែមួយ ដែលកាត់បន្ថយការយល់ច្រឡំ។

លោក David Ayeni នាយកផ្នែកយុទ្ធសាស្រ្តផលិតផលសំណង់របស់ Bentley បានពន្យល់ថា ៖ “SYNCHRO អនុញ្ញាតឱ្យអ្នករចនា និងអ្នកជំនាញសំណង់រៀបចំផែនការទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងអស់”។

លោកបានសង្កត់ធ្ងន់ថា ដោយសារម្ចាស់គម្រោងមានឱកាសសង់គម្រោង ២ ដង ម្តងបែបនិម្មិត និងម្តងទៀតជាសំណង់ពិតៗ ដូច្នេះវាអាចកាត់បន្ថយហានិភ័យបានយ៉ាងច្រើន។

គួរបញ្ជាក់ថា កម្មវិធី SYNCHRO ត្រូវបានប្រើប្រាស់រួចហើយនៅក្នុងគម្រោងសំណង់ជាច្រើនជុំវិញពិភពលោក រួមមាន អគារ Jeddah Tower ដែលមានកម្ពស់មួយគីឡូម៉ែត្រនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត, រ៉េអាក់ទ័រ Fusion ITER ក្នុងប្រទេសបារាំង និង ផ្លូវដែកល្បឿនលឿន HS2 របស់ចក្រភពអង់គ្លេស។

លើសពីនេះ កម្មវិធីនេះក៏នឹងស័ក្តិសមឥតខ្ចោះសម្រាប់គម្រោងធំៗនាពេលខាងមុខ ដូចជាការសាងសង់ មជ្ឈមណ្ឌលទិន្នន័យ Abilene ដ៏ធំនៅរដ្ឋ Texas។

គម្រោងនេះលាតសន្ធឹងជាង 4 លានហ្វីតការ៉េ (ប្រហែលទំហំទីលានបាល់ទាត់ 70) ដែលរួមបញ្ចូលអគារចំនួន ៨ ដែលនីមួយៗត្រូវបានរចនាឡើងដើម្បីផ្ទុកបន្ទះឈីប AI របស់ Nvidia រហូតដល់ 50,000 ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតដុំដែកបែបបៃតងដំបូងគេបង្អស់លើពិភពលោក មានលក្ខណៈពិសេសអ្វីខ្លះ?

ក្រុមហ៊ុន Deloitte និង Vale នាពេលថ្មីៗនេះ បានបញ្ចប់ដោយជ […]

Digital Twin ជួយសន្សំថវិកាជាង ១៤ លានដុល្លារ ក្នុងគម្រោងពង្រីកផ្លូវរថភ្លើងខ្នាតធំនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន PT Waskita Karya នៃប្រទេសឥណ្ឌូនេស៊ីបានប្រើប្រ […]

Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne

ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរ […]

វិធីសាស្ដ្រសាង់សង់ និងគ្រប់គ្រងបណ្តាញអគ្គិសនីដោយបច្ចេកវិទ្យា AI និង គំរូ 4D

ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិ ៤ បានបង្ហើបថានិន្នាការបច្ចេ […]