តើមានអ្វីថ្មីក្នុងកម្មវិធី iTwin Engage របស់ក្រុមហ៊ុន Bentley?

Bentley Systems បានដាក់បង្ហាញ iTwin Engage ដែលជាកម្មវិធីថ្មីដ៏មានប្រសិទ្ធភាព ដែលអាចបំប្លែងទិន្នន័យហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញ ឱ្យទៅជាទិដ្ឋភាពដូចពិតមួយសម្រាប់បង្ហាញដល់ទៅមនុស្សទូទៅបានដោយងាយ។ នេះមានន័យថាអ្នកដែលមិនមែនជាវិស្វករ ឬអ្នកគ្មានចំណេះដឹងផ្នែកសំណង់សោះ ក៏អាចយល់ពីគម្រោងដោយងាយបានដែរ។

ជាទូទៅ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធតែងតែជួបការលំបាកទាក់ទងនឹងការបង្ហាញគម្រោងដល់ភាគីពាក់ព័ន្ធដែលគ្មានចំណះដឹងផ្នែកបច្ចេកទេស ដើម្បីឱ្យពួកគេយល់ច្បាស់ ពិសេសអ្នកវិនិយោគ ឬមន្រ្តីរាជការជាដើម។

iTwin Engage ជួយដោះស្រាយបញ្ហានេះដោយការភ្ជាប់ផ្ទាល់ភាគីពាក់ព័ន្ធទាំងនោះ ទៅនឹងទិន្នន័យគម្រោងដែលកំពុងដំណើរការ បែបងាយយល់ និងងាយស្រួល។ កត្តានេះជួយកាត់បន្ថយការផ្ញើទិន្នន័យដោយផ្ទាល់ដៃ ដូច្នេះគឺគ្មានការយល់ច្រឡំ ហើយទិន្នន័យនោះគឺស៊ីសង្វាក់គ្នាទៅនឹងការដ្ឋាន។

កម្មវិធីនេះទាញយកអត្ថប្រយោជន៍ពីថាមពលកម្រិតខ្ពស់នៃ Unreal Engine ដែលជួយឱ្យអ្នកប្រើប្រាស់បង្កើតបរិយាកាសរូបភាពដូចពិត ដោយមិនចាំបាច់មានជំនាញឯកទេសខាងផ្នែក Rendering នោះទេ។

អត្ថប្រយោជន៍ចម្បងរបស់កម្មវិធីគឺអាចបង្កើតសេណារីយ៉ូបានគ្រប់យ៉ាងនៃគម្រោងដូចជាការដាក់លក្ខខណ្ឌអាកាសធាតុ ពន្លឺ និងឬដាក់រុក្ខជាតិនៅត្រង់ណា ជាដើម។ ភាពងាយស្រួលនេះជួយពន្លឿនដំណើរការអនុម័ត និងកាត់បន្ថយហានិភ័យនៃការយល់ច្រឡំក្នុងអំឡុងពេលត្រួតពិនិត្យជាមួយថ្នាក់ដឹកនាំ។

លើសពីនេះទៅទៀត iTwin Engage មានភាពលេចធ្លោក្នុងការរៀបចំលំដាប់លំដោយនៃការសាងសង់បែប 4D។ តាមរយៈការរួមបញ្ចូលជាមួយកម្មវិធីដូចជា SYNCHRO វានឹងបំប្លែងតារាងពេលវេលាដែលស្មុគស្មាញឱ្យទៅជារូបភាពមានចលនា (Animation) យ៉ាងច្បាស់លាស់ ដោយបង្ហាញថាគម្រោងនឹងវិវត្តទៅមុខដោយរបៀបណា។

វិធីសាស្ត្រដ៏ទំនើបនេះធានាថាភាគីពាក់ព័ន្ធទាំងអស់គឺយល់ដូចគ្នា ដែលចុងក្រោយជួយពន្លឿនការសម្រេចចិត្ត និងកែលម្អលទ្ធផលគម្រោងទាំងមូលឱ្យកាន់តែប្រសើរឡើង។

សូមមើលពីរបៀបដែលកម្មវិធី iTwin Engage infrastructure visualization software ជួយក្រុមប្រែក្លាយទិន្នន័យសំណង់ឌីជីថលភ្លោះ និង 4D ទៅជាបទពិសោធន៍មើលឃើញជាក់ស្តែង និង ធ្វើឱ្យប្រសើរឡើងនូវការទំនាក់ទំនង ការតម្រែតម្រង់ និងការសម្រេចចិត្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អ្នកជំនាញ ៖ មានគន្លឹះ ២ សំខាន់ៗ ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប

នៅក្នុងសន្និសីទ Bentley Illuminate 2026 ថ្នាក់ដឹកនាំក្ន […]

តើឥណ្ឌូនេស៊ីធ្វើដូចម្ដេចទើបគម្រោងអាងស្ដុកទឹកខ្នាតយក្សបានឈ្នះជ័យលាភី YII2025?

ក្រុមហ៊ុន PT WIKA Tirta Jaya Jatiluhur (WTJJ) បានបញ្ចប់ […]

Bentley អាប់ក្រេត SYNCHRO+ ដែលអាចឱ្យអ្នកស្រមៃគម្រោងសំណង់បែប 4D បាន

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពល […]

គម្រោងសំណង់បន្ថយចំណាយរាប់លានដុល្លារ ដោយប្រើកម្មវិធីឆ្លាតវៃទាំងនេះ…

ក្រុមហ៊ុន Bentley Systems និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែ […]

មជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សតម្លៃ ៥០០ ពាន់លានដុល្លារ កំពុងសង់នៅអាមេរិក

មជ្ឈមណ្ឌលទិន្នន័យខ្នាតយក្សទំហំ ៤លានហ្វីតការ៉េ  ឬស្មើនឹង […]

តើកម្មវិធីពានរង្វាន់សំណង់ឆ្នើមពិភពលោករបស់ Bentley ឆ្នាំនេះ មានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកកម […]