អ្នកជំនាញ ៖ មានគន្លឹះ ២ សំខាន់ៗ ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប

នៅក្នុងសន្និសីទ Bentley Illuminate 2026 ថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្មបានបង្ហាញថា គោលដៅធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់អឺរ៉ុប ពិសេសគម្រោងតម្លៃ ៥០០ ពាន់លានអឺរ៉ូរបស់ប្រទេសអាល្លឺម៉ង់ គឺពឹងផ្អែកលើការចំណុច ២ សំខាន់ៗ​គឺ ប្រព័ន្ធឌីជីថលបែប AI និងទិន្នន័យបែបតភ្ជាប់។

ខណៈពេលដែលទ្វីបនេះកំពុងប្រឈមមុខនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធចាស់ៗ និងការខ្វះខាតវិស្វករ បច្ចេកវិទ្យាទាំង ២ នេះ គឺនឹងក្លាយក្បាលម៉ាស៊ីនចម្បងសម្រាប់ការធ្វើទំនើបកម្មដ៏ធំនេះ ។

គម្រោង Port Polska តម្លៃ ៣០ ពាន់លានអឺរ៉ូនៅក្នុងប្រទេសប៉ូឡូញ គឺជាឧទាហរណ៍ចម្បងមួយដែលសឱ្យឃើញពីការប្រើបច្ចេកវិទ្យទាំង ២ នេះ តាមរយៈកម្មវិធីឌីជីថលរបស់ក្រុមហ៊ុន Bentley។

ដើម្បីគ្រប់គ្រងទិន្នន័យជិត ៨០ Terabytes វិស្វករចំនួន ៥,៧០០ នាក់ ការងារ ៨៣ ផ្នែក ក្នុងពេលតែមួយ ក្រុមហ៊ុនអ្នកម៉ៅការបានប្រើកម្មវិធី ProjectWise របស់ Bentley Systems ។

កម្មវិធីនេះបានជួយបំបាត់បញ្ហាជាច្រើនទាក់ទងនឹងតម្លាភាព ដោយធានាថាគោលដៅរួមនៃគម្រោងគឺភាពច្បាស់លាស់ និងគ្មានភាពយល់ច្រឡំ នៅពេលផ្ទេរការងារពីផ្នែកមួយទៅផ្នែកមួយទៀត។

លើសពីនេះ កម្មវិធីរបស់ Bentley ផ្សេងទៀតដូចជា OpenRoads, Synchro និង iTwin ក៏កំពុងជួយដោះស្រាយបញ្ហាភាពនៅទ្រឹងនៃការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផងដែរ។

កម្មវិធីខាងលើអាចជួយបង្កើតម៉ូដែលនិម្មិតដូចពិត ឬ Digital Twin នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចាស់ៗទាំងនោះ ដែលជួយក្រុមការងារអាចគ្រប់គ្រងគម្រោងទាំងនោះបានដោយងាយស្រួល។

ឧទារហរណ៍ ក្រុមហ៊ុនដូចជា Ferrovial និង Egis Group អាចប្រើកម្មវិធីនេះរួមជាមួយនឹង AI ដើម្បីវិភាគទិន្នន័យដែលរាយប៉ាយមិនច្បាស់លាស់ ដូចជាឯកសារ PDF និងរូបថតនៅការដ្ឋានជាដើម។ បន្ទាប់មកបង្វែរកំណត់ត្រាដែលមិនធ្លាប់ប្រើរាប់ទសវត្សរ៍ ឱ្យទៅជាទៅចំណេះដឹងថ្មីដែលអាចយកទៅប្រើជាក់ស្ដែងបាន។

លើសពីនេះ​ការតភ្ជាប់ទិន្នន័យតាមពេលវេលាជាក់ស្តែង ក៏ជួយគ្រប់គ្រងការអនុវត្តគម្រោងខ្នាតយក្ស ដូចជា Terminal One ថ្មីនៅព្រលានយន្តហោះ JFK ផងដែរ ពោលគឺស្ទើរគ្រប់ដំណាក់កាល ចាប់តាំងពីដំណាក់កាលរចនាដំបូង រហូតដល់ការថែទាំក្នុងរយៈពេលរាប់ទសវត្សរ៍។

ការផ្លាស់ប្តូរទៅរក Bentley Infrastructure Cloud គឺមានសុវត្ថិភាពខ្ពស់ដែល AI អាចភ្ជាប់ឯកសារ និងគម្រោងផ្សេងៗគ្នាបាន។ តាមរយៈការបង្កើត “ប្រព័ន្ធដែលស៊ីសង្វាក់គ្នា” នេះ ការងារជាច្រើនគឺមានលក្ខណៈស្វ័យប្រវត្តិ ដែលជួយបំពេញចន្លោះប្រហោងនៃកម្លាំងពលកម្មវិស្វកម្ម ព្រមទាំងធានាគម្រោងត្រូវបានសាងសង់ឡើងយ៉ាងមាននិរន្តរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្ […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]

Bentley បើកការិយាល័យថ្មីនៅទីក្រុង Vilnius នៃលីទុយអានី ដើម្បីពង្រីកឥទ្ធិពលនៅអ៊ឺរ៉ុប

Bentley Systems កំពុងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅអឺរ៉ […]

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]