កម្ពុជា-EU សិក្សាគម្រោងកែច្នៃសំរាមប្លាស្ទិកជាថាមពលអគ្គិសនី តម្លៃជាង២២លានដុល្លារ

រោងចក្រកែច្នៃឡើងវិញដែលបានស្នើឡើងមានគោលបំណងកែច្នៃកាកសំណល់ប្លាស្ទិករហូតដល់ ៣៥ តោនជារៀងរាល់ថ្ងៃ ខណៈពេលដែលកំពុងផលិតអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់

ក្រសួងបរិស្ថានកម្ពុជាបានសហការជាមួយ​សហភាពអឺរ៉ុប (EU) សិក្សាពីលទ្ធភាពនៃគម្រោងកែច្នៃសំរាមប្លាស្ទិកទៅជាថាមពលអគ្គិសនីក្នុងខេត្តសៀមរាប ដែលគ្រោងនឹងចំណាយថវិកាវិនិយោគប្រមាណ ២២.៣ លានដុល្លារអាម៉េរិក។ ការសិក្សាពីលទ្ធភាពគម្រោង ត្រូវបានកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងភាគីសហភាពអឺរ៉ុប (EU)។

នាឱកាសនោះ ឯកឧត្តម សាបូ អូហ្សាណូ គាំទ្រគម្រោងវិនិយោគនេះ ហើយបានជំរុញឱ្យសហភាពអឺរ៉ុប និងក្រុមហ៊ុនវិនិយោគចែករំលែកនូវឯកសារលទ្ធផលនៃការសិក្សាបឋមលើគម្រោងនេះ និងត្រូវពិភាក្សាបន្ថែមជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ដូចជា៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងរ៉ែនិងថាមពល (MME) អគ្គិសនីកម្ពុជា(EDC) និងនាយកដ្ឋានវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ក្រសួងបរិស្ថាន និង រដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប។

ក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងកែច្នៃសំរាមប្លាស្ទិកជាថាមពលអគ្គិសនីគ្រោងនឹងចំណាយ​ថវិកា​វិនិយោគប្រមាណ ២២.៣ លានដុល្លារ ដោយផ្តោតលើការសាងសង់រោងចក្របែងចែក និងកែច្នៃសំណល់ដែលជាបច្ចេកវិទ្យាមកពីអឺរ៉ុប ហើយអាចបែងចែក និងកែច្នៃសំណល់ប្រមាណ ២២ ដល់ ៣៥ តោនក្នុងមួយថ្ងៃ ព្រមទាំងអាចផលិតថាមពលពីសំណល់ទាំងនោះបានប្រមាណ ៣៥ ដល់ ៧៥ មេហ្គាវ៉ាត់ម៉ោងក្នុងមួយថ្ងៃ (MWh/d) និងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បានប្រហែល ២៥.០០០ តោនក្នុងមួយឆ្នាំផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]