កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាមួយនឹងកម្មវិធីឯកទេសក្នុងការកែច្នៃកសិ-ឧស្សាហកម្ម បដិសណ្ឋារកិច្ច និងភាសា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា និងស្ថានទូតលុចសំបួ ប្រចាំប្រទេសឡាវ បានឯកភាពគ្នានឹងចុះកិច្ចព្រមព្រៀងលើការគាំទ្រលើការអភិវឌ្ឍជំនាញដល់យុវជននៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជាមួយលោក ថូមាស់ ឡាម៉ា (Thomas Lammar) ភារធារីស្ដីទីនៃស្ថានទូតលុចសំបួប្រចាំប្រទេសឡាវ កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

ទាំងពីរភាគី បានឯកភាពគ្នាលើគម្រោងចុះកិច្ចព្រមព្រៀងលើការគាំទ្រលើការអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជន នៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង និងរតនគិរី ដោយផ្តោតសំខាន់លើជំនាញកែច្នៃផលិតផលកសិកម្ម ទេសចរណ៍ និងបដិសណ្ឋារកិច្ច និងភាសាអន្តរជាតិ តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

នាឱកាសនោះ ឯកឧត្តម ហេង សួរ បាន​​ឱ្យដឹងថា ចំពោះខេត្តស្ទឹងត្រែង និងរតនគិរី ទោះបីជាស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយក៏វាជាខេត្តស្ថិតក្នុងរបៀបវារៈនៃការអភិវឌ្ឍន៍របស់កម្ពុជាដែរ ហើយការចាប់ផ្តើមនៅខេត្តទាំងនេះនឹងក្លាយជាគន្លឹះដ៏សំខាន់ដើម្បីឱ្យការរីកចម្រើនអាចមានភាពស្មើគ្នារវាងទីក្រុង និងខេត្តដាច់ស្រយាល។

ជាមួយគ្នានេះ លោក ថូមាស់ បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ខណៈលោកថា កិច្ចសហការនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងអភិវឌ្ឍន៍សំខាន់ៗ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏ប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេសការពង្រីកកម្មវិធីបណ្តុះបណ្តាលនេះទៅកាន់ខេត្តគោលដៅផ្សេងទៀត និងនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរថែមទៀត។ ថ្មីៗនេះ ក្រសួងការងារក៏បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុនចិន លើជំនាញរ៉ូបូត និងផលិតកម្មឆ្លាតវៃផងដែរ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]