ក្រសួងដែនដី ណែនាំឱ្យរៀបប្រជុំជនតាមដងទន្លេមេគង្គ និងបឹងទន្លេសាបទៅជាភូមិឋានក្សេមក្សាន្ត

 

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីផែនការប្រែក្លាយទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្ត ដោយរាជរដ្ឋាភិបាល កំពុងតែជំរុញឱ្យបណ្តាខេត្តជាប់ដងទន្លេទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគម្រោងនេះឱ្យបានហ្មត់ចត់ ដើម្បីទទួលបានជោគជ័យ និងមានប្រសិទ្ធិភាព ។

នេះបើយោងតាមកិច្ចប្រជុំ ពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានស្នើសុំធាតុចូលពីសំណាក់ខេត្តជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា៖ ក្រសួងទេសចរណ៍ ក្រសួងធនធានទឹក ក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងសមាគមទេសចរណ៍ ដើម្បីខ្លួនអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការប្រែក្លាយទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្ត ពោលគឺរៀបចំក្រុងទៅតាមដង្ហើមសេដ្ឋកិច្ចរបស់ក្រុងនីមួយៗផងដែរ។

ពាកព័ន្ធនឹងផែនការរៀបចំកែលម្អ និងលើកម្ពស់សោភ័ណភាពក្រុង និងទីប្រជុំប្រកបដោយផាសុកភាព និងនិរន្តរភាព កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីគំនិតផ្ដួចផ្ដើមដាច់ដោយឡែកមួយក្នុងការបង្កើតសួនសាធារណៈ ដោយបង្ហាញពីគម្រោងប្រែក្លាយផ្ទៃដីទំហំជាង ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវ ទៅជាសួនសាធារណៈដ៏រស់រវើក។ សកម្មភាពនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយក្នុងការជំរុញឱ្យមានការប្រកួតប្រជែងជាលក្ខណៈមិត្តភាពក្នុងចំណោមខេត្តនានា ដើម្បីធ្វើការអភិវឌ្ឍសួនសាធារណៈបន្ថែមទៀត ដែលនាំឱ្យជីវិតសហគមន៍មានភាពប្រសើរឡើង និងជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិនិយោគិនវៀតណាមប្រមាណ ១៥០ក្រុមហ៊ុន បង្ហាញបំណងចង់វិនិយោគនៅកម្ពុជា

វិនិយោគិនរបស់វៀតណាម ដែលតំណាងឱ្យប្រមាណជា ១៥០ក្រុមហ៊ុន បានបង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរ នៅដើមឆ្នាំ២០២៥នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបំពេញផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយវៀតណាម គឺជាប្រទេសធំទី២ ដែលកម្ពុជាបាននាំទំនិញចូលប្រទេសវៀតណាម។ ឯកឧត្តមបន្ថែមថា ក្នុងឆ្នាំនេះ ឯកឧត្តមមានជំនួបជាមួយអ្នកវិនិយោគិនវៀតណាម ក្នុងវេទិកាធុរកិច្ចដែលមានក្រុមហ៊ុនចូលរួមប្រមាណ១៥០ ដែលសុទ្ធសឹងជាក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជា។ ក្នុងវេទិកានេះ ឯកឧត្តម ក៏បានផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងកៀរគរក្រុមហ៊ុនទាំងនោះ ឱ្យមកវិនិយោគនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអរគុណឯកអគ្គរដ្ឋទូតវៀតណាម ដែលមានបំណងជំរុញកៀរគរអ្នកវិនិយោគវៀតណាមមកកម្ពុជាបន្ថែមទៀត ខណៈឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ស៊ីជម្រៅ […]

ក្នុងរយៈពេល៥ខែ កម្ពុជាស្រូបទាញការវិនិយោគថ្មីបានចំនួន ២៩០គម្រោង មានទុនជាង $៤ពាន់លាន

ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC) ដោយក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៦២,២៧% ឈរនៅលំដាប់លេខរៀងទី១។ ជាការកត់សម្គាល់ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ២៩០គម្រោងនេះ ឃើញថាមានការកើនឡើងរហូត ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា២០២៤។ ចំពោះទុនវិនិយោគសរុប ៤,២ពាន់លានដុល្លារនេះវិញ មានការកើនឡើងរហូតដល់ទៅ ១,៤ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នា២០២៤។ ក្នុងលំហូរទុនសរុបប្រមាណ ៤,២ពាន់លានដុល្លារ នេះ បានហៀរចូលក្នុងវិស័យសំខាន់ៗបីនៅកម្ពុជា ក្នុងនោះរួមមាន៖ វិស័យឧស្សាហកម្មទទួលបាន ៣,៦លានដុល្លារ, វិស័យហេដ្ឋរចនាសម្ព័ន្ធទទួលបាន ៥៥៨លានដុល្លារ, និង វិស័យទេសចរណ៍ទទួលបាន ២០លានដុល្លារ។ ក្នុងចំណោមនោះ ប្រភពទុនវិនិយោគដែលឈរលើលំដាប់ខ្ពស់បំផុតគឺ ចិន (៦២,២៧%), តាមពីក្រោយដោយ កម្ពុជាខ្លួនឯង (២៣,២៨%) និងលំដាប់ទី៣គឺ សិង្ហបុរី (៩,៦៣%)។ ទាក់ទងនឹងទីតាំងសំខាន់ៗដែលទទួលបានការវិនិយោគទាំងនេះត្រូវបាននាំមុខដោយខេត្តកំពង់ស្ពឺ (៧២គម្រោង), ខេត្តស្វាយរៀង(៦៨គម្រោង), ភ្នំពេញ (៣៤គម្រោង), […]

វៀតណាមប្រកាសសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅប្រទេសរបស់ខ្លួន ដើម្បីបង្ហាញពីមិត្តភាពដ៏រឹងមាំ និងស្អិតល្មួត

វៀតណាម បានបង្ហាញនូវគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្ហាញពីការដឹងគុណទៅវិញទៅមក និងដើម្បីបង្ហាញដល់សាធារណៈមតិជាតិ និងអន្ដរជាតិឱ្យដឹងកាន់តែច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ និងស្អិតល្មួតរវាងកម្ពុជា-វៀតណាមនៅគ្រប់កាលៈទេសៈ។ ការបង្ហាញពីគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបខាងលើ ឯកឧត្ដម ជា ធារិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានរំលេចអំពីគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងសារមន្ទីរមួយនៅប្រទេសវៀតណាម ដើម្បីចង់បង្ហាញទៅដល់សាធារណៈមតិជាតិ និងអន្ដរជាតិឱ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា-វៀតណាមនៅគ្រប់កាលៈទេសៈ។ ជាពិសេស ក្នុងវិស័យកងទ័ពរវាងប្រទេសទាំងពីរ ដែលបានងើបរួមគ្នាតវ៉ា និងរើសបម្រាស់ខ្លួនចេញពីអាណានិគមន៍នាពេលកន្លងមក។ ឯកឧត្ដម បានបន្តថា សម្តេចតេជោបានឆ្លើយតបដោយសម្ដែងនូវការពេញចិត្ដចំពោះគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅប្រទសវៀតណាមនេះ បន្ទាប់ពីកម្ពុជាបានកសាងស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសរបស់ខ្លួនរួចហើយ។ ឯកឧត្ដម បានលើកឡើងនូវប្រសាសន៍សម្តេចតេជោថា ការសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាម គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច ដែលបានស្នើចាប់តាំងពីឆ្នាំ២០២០មកម្លេះ ដើម្បីធ្វើយ៉ាងណាឱ្យមានស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសវៀតណាមផងដែរ។ បើតាមការបញ្ជាក់របស់សម្ដេចតេជោ ការជំរុញសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនេះ ដើម្បីឆ្លុះបញ្ចាំង និងបង្ហាញ​ពីការដឹងគុណគ្នាក្នុងការជួយគ្នាទៅវិញទៅមក ។ ការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម […]

ក្នុងរយៈពេល ៣២ឆ្នាំ អាល្លឺម៉ង់បានជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាប្រមាណជា ២ពាន់គ.ម

ក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ ដែលអាល្លឺម៉ងនិងកម្ពុជាមានទំនាក់ទំនងការទូតជាមួយគ្នា ដោយអាល្លឺម៉ងបានផ្តល់ជាហិរញ្ញប្បទានសម្បទាន និងឥតសំណងដល់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍បានប្រមាណជាង ២០០០គីឡូម៉ែត្រ ហើយបានប្តេជ្ញាបន្តជួយលើហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជាបន្ថែមទៀតផង។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយលោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា និងក្រុមការងារបេសកកម្មធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ លោក Gidon Windecker តំណាងស្ថានទូតអាល្លឺម៉ង់ បានលើកឡើងថាកម្ពុជា និងអាល្លឺម៉ងមានទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល ៣២ឆ្នាំ មកហើយ ដោយភាគីអាល្លឺម៉ងបានផ្តល់ជាហិរញ្ញប្បទានសម្បទាន និងឥតសំណងមកកាន់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ប្រមាណជាង ២០០០គីឡូម៉ែត្រ, ក្នុងនោះមានស្ពានបេតុងចំនួន ៩២, បូករួមទាំង ស្រះ និងអណ្តូងទឹកជាច្រើនផងដែរ។ បន្ថែមពីនេះ លោកថា តាមរយៈគម្រោងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានរបស់ KfW, AFD និង EU ផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុប្រមាណជាង ៥២០គីឡូម៉ែត្រទៀត ក៏នឹងត្រូវបានស្ថាបនាផងដែរ។ ជុំវិញរឿងនេះ ឯកឧត្តម ឆាយ […]

បច្ចុប្បន្ននៅកម្ពុជាមានកំពង់ផែសរុបចំនួន១០៣ ដែលក្រសួងកំពុងផ្តោតលើការពង្រឹងសមត្ថភាពគ្រប់គ្រងរដ្ឋបាល

  បច្ចុប្បន្ននៅកម្ពុជាមានកំពង់ផែសរុបចំនួន ១០៣ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំឯកសារដែលមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយសម្រាប់កំណត់តំបន់កំពង់ផែ តាមរយៈ“គម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងរដ្ឋបាលកំពង់ផែ”។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក NAGASE Kensuke ភារធារី និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា, លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជា, រួមជាមួយអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញ ពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមលើឯកសារនានាពាក់ព័ន្ធនឹងការរៀបចំកំណត់តំបន់កំពង់ផែ (PORT ZONING) ដើម្បីឱ្យឯកសារមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ ក្រោមគម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងរដ្ឋបាលកំពង់ផែក្នុងឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា​​ ការប្រមូលមតិយោបល់ និងផ្តល់ធាតុចូលបន្ថែមសម្រាប់រៀបចំកែសម្រួលឯកសារដ៏មានសារៈសំខាន់នេះ គឺមានគោលបំណងសំដៅធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា។ គួរបញ្ជាក់ថា ក្នុងបរិបទនៃការអភិវឌ្ឍកំពង់ផែនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព ចីរភាព និងនិរន្តរភាពនៅឆ្នាំ២០២៤-២០២៥ រាជរដ្ឋាភិបាលបានរៀបចំជាទម្រង់ផែនការរួមសម្រាប់ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់សមុទ្រ ដែលបានកំណត់យកទស្សនវិស័យសម្រាប់អភិវឌ្ឍន៍កំពង់ផែសមុទ្រកម្ពុជា និងការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។ ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់ទន្លេ ដែលបានកំណត់នៅក្នុងឯកសារ ក្របខ័ណ្ឌនៃការអភិវឌ្ឍ […]

ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាជំរុញការតភ្ជាប់ផ្លូវហោះហើរត្រង់ជាមួយកម្ពុជាបន្ថែមទៀត

ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្តេជ្ញាជួយជំរុញការតភ្ជាប់ផ្លូវហោះហើរជាមួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងចំពេលដែលយន្តហោះលើកដំបូងរបស់ក្រុមហ៊ុននេះ បានមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ ពិសេសទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។ ទន្ទឹមគ្នានេះ លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ Emirates បានឱ្យដឹងថា Emirates បានប្ដេជ្ញាចិត្ត ក្នុងការចូលរួមគាំទ្រចក្ខុវិស័យរបស់កម្ពុជា តាមរយៈការផ្ដល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត ដើម្បីរួមចំណែកពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជា។ លោកជឿថា សក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះ ដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឱ្យបានកាន់តែច្រើន។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរ ៣លើកក្នុងមួយសប្ដាហ៍ មកកាន់ខេត្តសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ […]