រដ្ឋកំពុងរៀបចំ​ឱ្យមានស្តង់ដារ​គោលការណ៍គ្រឹះ​ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់ទីក្រុងនៅកម្ពុជា

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីផែនការវិមជ្ឈការដ៏ទូលំទូលាយមួយនៅឯវេទិកាទីក្រុងពិភពលោក ដោយផ្តល់អាទិភាពដល់បណ្តាញឌីជីថល លំនៅដ្ឋានប្រកបដោយបរិយាប័ន្ន និងអភិបាលកិច្ចមូលដ្ឋាន។

រាជរដ្ឋាភិបាល កំពុងរៀបចំ​ឱ្យមានស្តង់ដារ​ នូវគោលការណ៍គ្រឹះ​ ហេដ្ឋារចនាសម្ព័ន្ធ​ និងសេវាកម្មសម្រាប់ទីក្រុងនានា នៅទូទាំងប្រទេសប្រទេសកម្ពុជា ដើម្បីឱ្យទីក្រុងមានភាពធន់ និងចីរភាព។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ក្នុងវេទិកា​ពិភពលោកលើកទី១៣​ ស្តីពី «ទីក្រុង​» កាលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម​ សាយ​ សំអាល់ បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងរៀបចំ​ឱ្យមានស្តង់ដារ​ នូវគោលការណ៍គ្រឹះ​ ហេដ្ឋារចនាសម្ព័ន្ធ​ និងសេវាកម្មសម្រាប់ទីក្រុងនានា នៅទូទាំងប្រទេស​ សំដៅធ្វើ​ឱ្យទីក្រុងរបស់យើងកាន់តែមានភាពធន់ និងចីរភាព​ ដោយផ្តល់អំណាច និងការទទួលខុសត្រូវ​ឱ្យកាន់តែច្រើន​ដល់រដ្ឋបាលមូលដ្ឋាន។​

ឯកឧត្តមបានលើកឡើងថា ស្តង់ដារ​គោលការណ៍គ្រឹះ​ហេដ្ឋារចនាសម្ព័ន្ធ​ និងសេវាកម្មសម្រាប់ទីក្រុងនានានៅទូទាំងប្រទេសកម្ពុជា ​គឺផ្តោតលើការធ្វើផែនការៀបចំដែនដីឱ្យបានត្រឹមត្រូវ​ ការពង្រឹងភាពជាដៃគូ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ ការកែលម្អ ការគ្រប់គ្រងកាកសំណល់ អនាម័យ​​ លំហូរចរាចរណ៍​ ដឹកជញ្ជូនសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ​ សន្តិសុខ​ ការអប់រំ ការថែទាំសុខភាពជាសកល សកម្មភាពវប្បធម៌ ក៏ដូចជា ការលើកកម្ពស់​គ្រោងការណ៍ឥណទានផ្ទះសម្បែង​ដែលមានតម្លៃសមរម្យ និងបរិយាបន្នជាដើម។

លើសពីនេះ ឯកឧត្តមថា រដ្ឋាភិបាលក៏កំពុង​ផ្តោតលើគោលនយោបាយសម្បទាន​ដោយផ្តល់ដីកសិកម្ម​ និងកម្មវិធីផ្ទះសម្បែង​ដែលមានតម្លៃសមរម្យ​ សម្រាប់អ្នកដែលស្ថិតនៅកម្រិតទាបនៃសង្គមរបស់​យើង​។ ជាក់ស្តែងក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយ​នេះ រដ្ឋបាភិបាលបានផ្តល់ជីវិតថ្មី ដល់គ្រួសារប្រមាណកន្លះលានគ្រួសារ​ នៅទូទាំងប្រទេសកម្ពុជា​។ ​ជាមួយគ្នានេះ រដ្ឋាភិបាលក៏កំពុង​បង្កើនឱកាសថ្មី​ៗសម្រាប់ប្រជាជន​ ដើម្បីឱ្យពួកគេអាចចាកចេញ​ពីការតាំងទីលំនៅមិនរៀបរយ​ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ Bentley បានជួយផ្លាស់ប្តូរកំពង់ផែមែលប៊ន នៅអូស្ត្រាលីបានយ៉ាងដូចម្តេច?

ផលិតឡើងវិញដោយ Kathleen Moore ចេញពីប្រភព The B1M កំពង់ផែ […]

ស្ពានឆ្ពោះសម្រាប់អនាគត៖ របៀបដែលឌីជីថលភ្លោះជួយស្តារបន្ទាប់គ្រោះមហន្តរាយទឹកជំនននៅរដ្ឋ Kentucky

ដោយ ថូម៉ាស ខេលណឺ  នៅខែកក្កដា ឆ្នាំ 2022 លោក បេន ស៊ីណាប […]

កម្ពុជាបង្ហាញភាពរីកចម្រើនជាស្ពានភ្ជាប់ទំនាក់ទំនងវិនិយោគិនបរទេស

កិច្ចសន្ទនាដ៏សំខាន់មួយបានរៀបចំឡើងដោយ​សមាគមអ្នកសាងសង់កម្ […]

អាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ

អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀ […]