កម្ពុជា-កូរ៉េ គ្រោងដំឡើងវារីអគ្គិសនីខ្នាតតូច ឬ ប្រព័ន្ធសូឡានៅទំនប់អាងទឹក ក្នុងខេត្តគោលដៅចំនួន៩
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានរួមសហការជាមួយសាជីវកម្មធនធានទឹកកូរ៉េ (K-water) និង Chilbo ដើម្បីសិក្សាពីលទ្ធភាពក្នុងការដំឡើងប្រព័ន្ធវារីអគ្គិសនីខ្នាតតូច និងថាមពលពន្លឺព្រះអាទិត្យនៅលើទំនប់អាងស្តុកទឹកនៅតាមបណ្ដាខេត្តគោលដៅចំនួនប្រាំបួន។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពបឋមខាងលើនេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ភាគីកូរ៉េបានធ្វើការជ្រើសរើសទីតាំងទំនប់អាងទឹកចំនួន ១៦កន្លែងដូចជា អាងទឹកអន្លង់ជ្រៃ អាងទឹកតាសាល ទំនប់អាងស្តុកទឹកលេខ៣និងលេខ៥ ទំនប់ដូនទ្រី ទំនប់សាលាតាអន ទំនប់អាងទឹកកំពីងពួយ ទំនប់អាងទឹកកន្សែង អាងទឹកត្រពាំងថ្ម អាងទឹកចុងកាល អាងទឹកស្រីស្នំ ទំនប់អាងទឹកម្កាក់ និងបានជ្រើសរើសយកអាងទឹកចំនួនពីរ ដើម្បីសិក្សាលម្អិត ដែលមានសក្តានុពលថាមពល ពី ៤ ដល់ ៨ មេហ្គាវ៉ាត់គឺ អាងទឹករក្សា ក្នុងខេត្តព្រះវិហារ និងអាងទឹកដូនទ្រីក្នុងខេត្តបាត់ដំបង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យទីប្រឹក្សាកូរ៉េសិក្សាជម្រើសបច្ចេកទេសថ្មីៗ និងដាក់បញ្ចូលទំនប់អាងទឹកចំនួនពីរទៀតតាមសំណូមពរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខត្តកំពង់ធំ គឺទំនប់អាងទឹកដងកាំបិត និងទំនប់កំពង់គោ ដើម្បីសិក្សាបន្ថែម ដោយឡែកទំនប់អាងទឹកដែលមានសក្តានុពលទាប សូមពិនិត្យលើលទ្ធភាពក្នុងការដំឡើងប្រព័ន្ធសូឡាជំនួសវិញ។ គួរបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាពនេះធ្វើឡើងដោយសាជីវកម្មធនធានទឹកកូរ៉េ(K-water) […]
ក្រុមហ៊ុន DEEM ALMASEAH ចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា
ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍ចង់បោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោក Salem Mubarak Salem Al-Hadhyan បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកនាយកប្រតិបត្តិបានបញ្ជាក់ថា ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដើម។ ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានណែនាំឱ្យក្រុមហ៊ុនពិចារណានិងសិក្សា វិនិយោគលើវិស័យសក្តានុពលផ្សេងទៀតផងដែរ ដូចជា វិស័យកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ និងវិស័យអប់រំ។ […]
ផ្លូវជាតិលេខ៧១c (ត្បូងឃ្មុំ-កំពង់ចាម) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
រដ្ឋាភិបាលកម្ពុជាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវជាតិលេខ៧១សេ បាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនង សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយ ការចំណាយ និងចំណេញពេលវេលា។ គួររម្លឹកថា គម្រោងសង់ផ្លូវជាតិលេខ ៧១c ប្រវែង១១៤,៦២គីឡូម៉ែត្រ (គិតចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម) នេះ ត្រូវបានសាងសង់ចប់សព្វគ្រប់ ១០០% […]
ត្រឹមឆ្នាំ២០២៤ កម្ពុជាមានទីលានទុកដាក់សំរាម ១១កន្លែង, អាចស្តុកសំរាមបាន ៤.៥លានតោន
គិតត្រឹមឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា មានទីលានទុកដាក់សំរាមចំនួន ១១កន្លែង កំពុងដំណើរការដែលមានបរិមាណស្តុកទុកដាក់សំរាម សរុបប្រមាណជាង ៤.៥លានតោន។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ លោក ចៅ សុភៈភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិក (គ.គ.ស.) បានឱ្យដឹងថា កិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងបង្ហាញពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនពីឆ្នាំ២០២០-២០៣០ ព្រមទាំងពិភាក្សាការងារចាំបាច់មួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ លោកបានបន្តថា ក្រសួងសាធារណការ ជាស្ថាប័នថ្នាក់ជាតិទទួលខុសត្រូវលើការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការកៀរគរប្រភពថវិកាពីដៃគូអភិវឌ្ឍន៍នានា សម្រាប់អនុវត្តវិនិយោគគម្រោងសាងសង់ជាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនប្រកបដោយអនាម័យនៅតាមរាជធានី ក្រុង ស្រុក និងទីប្រជុំជននានា។ តាមរយៈកិច្ចប្រជុំខាងលើ បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានទីលានទុកដាក់សំរាម ចំនួន ១១កន្លែង កំពុងដំណើរការដែលមានបរិមាណស្តុកទុកដាក់សំរាម សរុបប្រមាណជាង ៤.៥លានតោន ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ក្រុងបាត់ដំបង ក្រុងកំពត ក្រុងកែប ក្រុងស្ទឹងសែន […]
ត្រឹមថ្ងៃទី២០ ខែមីនា ផ្លូវជាតិលេខ៧ សង់បាន៤៣%, គ្រោងបញ្ចប់មុនផែនការ
គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ពី២គន្លងទៅជា៤គន្លង ក្នុងប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) គិតចាប់ផ្តើមពីវង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារសាងសង់បាន ៤៣% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងឆ្នាំ២០២៦ មុនផែនការដែលបានកំណត់។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង នៅពេលចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមបានលើកឡើងថា បើតាមផែនការដែលបានកំណត់ គម្រោងពង្រីកផ្លូវជាតិលេខ៧នេះ គ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០២៧។ ដោយឡែកបើផ្អែកតាមសន្ទុះល្បឿន និងភាពមមាញឹកនៃការដ្ឋានសាងសង់កំណាត់ផ្លូវជាតិដ៏សំខាន់នេះ អាចនឹងបញ្ចប់ ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ គឺលឿនជាងផែនការដែលបានគ្រោងទុក ដោយបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គម្រោងនេះសម្រេចការងារសាងសង់បាន ៤៣% ហើយ។ ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវ AC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ […]
សន្និសីទ COP29៖ បង្ហាញពីរបៀបដែលឌីជីថលភ្លោះជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធទប់ទល់នឹងគ្រោះធម្មជាតិ
ដោយ Chris Noon អង្គការសហប្រជាជាតិបានកំណត់ការប្រែប្រួលអាកាសធាតុជាចម្បងគឺ វិបត្តិទឹក ដែលជាបុព្វហេតុនៃជំនន់ ឬភាពរីកស្ងួតនៅកន្លែងខុសគ្នា និងនៅពេលខុសៗគ្នា។ នៅរដ្ឋធានី Valencia ប្រទេសអេស្ប៉ាញ គឺជាឧទាហរណ៍ចុងក្រោយបង្អស់។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីទឹកជំនន់ដ៏សាហាវបានបោកបក់បំផ្លាញស្ពាន និងអគារ អ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់បានជីកបោសសម្អាតទីក្រុង និងយកភក់ល្បាប់រាប់តោនចេញពីផ្លូវ។ ការប្រឈមទាក់ទងបញ្ហាទឹកនេះ បានវាយប្រហារតាមរបៀបផ្សេងៗគ្នា៖ ដូចជាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅសមុទ្រមេឌីទែរ៉ាណេ ឬគ្រោះរាំងស្ងួតយូរដូចជានៅអាមេរិកខាងជើង និងអាស៊ីកណ្តាល។ ការសិក្សាជាច្រើនបានព្រមានថា នៅពេលដែលអាកាសធាតុរបស់ផែនដីប្រែប្រួល ឧប្បត្តិហេតុអាកាសធាតុធ្ងន់ធ្ងរនឹងក្លាយទៅជាមេរៀនសម្រាប់ជីវិត សូមអានបន្ថែម អំពីការជួបប្រទះភាពផុយស្រួយនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងឧប្បត្តិហេតុទឹកជំនន់បំផ្លិចបំផ្លាញនៅ Asheville រដ្ឋ North Carolina ។) អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងសុន្ទរកថាដ៏របស់លោកទៅកាន់មេដឹកនាំពិភពលោកនៅឯសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29) លើកទី 29 នៅរដ្ឋធានី Baku នៃប្រទេស Azerbaijani កាលពីថ្ងៃទី 12 ខែវិច្ឆិកា ថា “សេដ្ឋកិច្ចសាកលនឹងប្រឈមភាពវឹកវរ លុះត្រាតែការបំភាយឧស្ម័នផ្ទះកញ្ចក់ធ្លាក់ចុះ និងការសម្របខ្លួនខ្លាំង”។ លោក Rodrigo Fernandes បានយល់ពីចំណុចនេះយ៉ាងច្បាស់ ក្នុងនាមជានាយកនៃ […]