បច្ចុប្បន្ន៖ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រ ២៣៥២ប្រព័ន្ធ អាចស្រោចស្របដីកសិកម្មបានជិត ២លានហិកតា នៅទូទាំងប្រទេស

គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានប្រព័ន្ធធារាសាស្ត្រចំនួន ២៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខណៈរដ្ឋាភិបាលបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.៩៦៩ ៨៤៣ហិកតា។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងវេទិកាសារព័ត៌មាន ស្តីពី«ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា បានលើកឡើងថា វិស័យធនធានទឹក គឺជាវិស័យមួយសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្ថថា គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២.៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១.១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន ១.១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.៩៦៩.៨៤៣ ហិកតា។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ទៀតថា អាទិភាពរបស់ក្រសួង គឺក្រសួងប្តេជ្ញាបន្តការកសាងអាងទឹកតូចធំ ជួសជុល-ស្តារឡើងវិញ ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងសាងសង់ប្រព័ន្ធធារាសាស្ត្រថ្មី ដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយគ្រប់ខ្នាត ដើម្បីធានាដល់សន្តិសុខទឹកជូនប្រជាពលរដ្ឋកម្ពុជា។ពាក់ព័ន្ធនឹងវិស័យធនធានទឹកនេះ កាលថ្ងៃទី ១៧ ខែកុម្ភៈ​ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចវិនិយោគ ៦០លានដុល្លារពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ពិសេសក្នុងខេត្តចំនួន៥ សំដៅឈានទៅជួយផ្គត់ផ្គង់ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត។ (អានបន្ថែម)

លើសពីនេះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួនបី ដើម្បីគ្រប់គ្រងធនធានទឹកក្នុងវិស័យកសិកម្មឱ្យកាន់តែប្រសើរឡើង គាំទ្របន្ថែមទៀតដល់ផលិតភាពកសិកម្ម និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្មវិធីសំណង់ឌីជីថលថ្លៃពិតមែន តែជាការវិនិយោគដើម្បីបញ្ចៀសបញ្ហាធំនៅថ្ងៃមុខ

កាលពីពេលថ្មីៗនេះ អ្នកជំនាញបានផ្តល់យោបល់ថា ឧស្សាហកម្មហេដ […]

ឆ្នាំ២០២៥៖ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទទួលបានទុនវិនិយោគរហូត ៣,៨ប៊ីលានដុល្លារអាម៉េរិក

នៅឆ្នាំ២០២៥ កម្ពុជាមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលាន ដុល […]

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាគាំទ្រ “ហិរញ្ញប្បទានបៃតង” និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្តេជ្ញាគាំទ្រដល […]

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]