កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងឈានដល់ $១.១ពាន់លាន នៅចុងឆ្នាំនេះ

ក្រសួងពាណិជ្ជកម្ម បានបង្ហាញក្តីរំពឹងថា ការធ្វើពាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងឈានដល់ ១.១ពាន់លានដុល្លារ នៅចុងឆ្នាំ ២០២៥ នេះ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើក "វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២"  ក្រោមមូលបទ "កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល" នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោកជំទាវ បញ្ជាក់ថា វិស័យពាណិជ្...

អាន​បន្ថែម

ក្រុមហ៊ុន Jardine របស់ហុងកុង ចង់វិនិយោគ​​លើវិស័យអចលនទ្រព្យរបស់កម្ពុជា

ក្រុមហ៊ុន Jardine Matheson នៅទីក្រុងហុងកុង ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងលើសក្ដានុពលនៃវិស័យអចលនទ្រព្យរបស់កម្ពុជា ដោយបានបញ្ជាក់ពីផែនការចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យមួយនេះនៅកម្ពុជានាពេលខាងមុខនេះផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Elton Chan នាយកក្រុមហ៊ុន Jardine Matheson នៅថ្ងៃទី១១ ខែកញ្ញា ឆ្ន...

អាន​បន្ថែម

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៤៧២.៨០៣តោន គិតជាទឹកប្រាក់​បានចំនួន ៣៤៨.១៨លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៧២.៨០៣តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ដោយក្នុ...

អាន​បន្ថែម

កម្ពុជានឹងទិញយន្ដហោះចិនចំនួន ២០គ្រឿង ដើម្បីបង្កើនការតភ្ជាប់ដែនអាកាសរវាងប្រទេសទាំងពីរ

ក្រុមហ៊ុនកម្ពុជា Cambodia Airways គ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់ប្រភេទ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿង ត្រូវបានបញ្ជាក់ពីការបញ្ជាទិញរួចរាល់ហើយ និង ចំនួន ១០គ្រឿងផ្សេងទៀត ស្ថិតក្នុងការបញ្ជាទិញបន្ទាប់។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ លោក Wang Wenbin បានឱ្យដឹងថា ក្នុងពិធី...

អាន​បន្ថែម

សូមណែនាំវីឡា ៣​ប្រភេទ ក្បែរព្រលានយន្តហោះថ្មី តម្លៃត្រឹមជាងដប់ម៉ឺនដុល្លារប៉ុណ្ណោះ!

នេះជាឱកាសល្អសម្រាប់អ្នកដែលកំពុងស្វែងរកផ្ទះតម្លៃខ្ទង់ដប់ម៉ឺនដុល្លារក្នុងបុរី ប៉េង ហួត ហើយក្បែរព្រលានយន្តហោះថ្មី។ ខាងក្រោមនេះជាវីឡាកូនកាត់ ៣ប្រភេទ របស់បុរី ប៉េង ហួត ក្នុងគម្រោង ដឹស្តា ដាយមិន (ផ្លូវ ៦០ម៉ែត្រ) និង គម្រោង ដឹស្ដា មេរាហ្កាដិន (ផ្លូវ ៥០ ម៉ែត្រ) ដែលបានសាងសង់រួចរាល់ ១០០% អាចឱ្យលោកអ្នកចូលរស់នៅបានភ្លាមៗ ត្រឹមតែ ១សប្ដាហ៍ប៉ុណ្ណោះ។ វីឡា កូនកាត់ LA ជាវីឡាកូនកាត់ដែលមានទំហំផ្ទះ ៥ម x ១២ម មានកម្ពស...

អាន​បន្ថែម

ក្រសួង២ សហការគ្នាធ្វើបរិវត្តកម្មឌីជីថលលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរួមគ្នាជំរុញការធ្វើបរិវត្តកម្មឌីជីថលវិស័យធនធានទឹក និងឧតុនិយមកម្ពុជា។ ពិធីចុះ MoU ខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេដ្ឋា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រ...

អាន​បន្ថែម

កម្ពុជា បង្ហាញផែនការសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ទៀត តាមបណ្តោយព្រំដែនជាមួយវៀតណាម

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែង នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង ដែលសា...

អាន​បន្ថែម

កម្ពុជា និងក្រុមហ៊ុន COFCO រួមគ្នាជំរុញការនាំចេញដំឡូងមីស្ងួត ៥០ម៉ឺតោន ទៅកាន់ប្រទេសចិន

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន COFCO Biotechnology Co., Ltd. រួមគ្នាជំរុញការនាំចេញដំឡូងមីស្ងួតចំនួន ៥០ម៉ឺនតោន ទៅកាន់ទីផ្សារចិន បន្ទាប់ពីភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទីទី២១ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម គណៈប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វ...

អាន​បន្ថែម

៧ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ៥ម៉ឺននាក់ កើនឡើង ២១%

ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៥៣.២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម Wang Wenbin បានឱ្យដឹងថា តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជា...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជិត ១ពាន់លានដុល្លារ

ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីនៅតែបន្តរឹងមាំ ខណៈត្រឹមឆ្នាំ ២០២៤ កន្លងទៅនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានរហូតដល់ជិត ១ពាន់លានដុល្លារ( ៨៥៩ លានដុល្លារ)។ នេះបើយោងតាមជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី បានឱ្យដឹងថា កិច្ចពិភាក្សានេះ គឺដើម្បីលើកឡើងពី​គម្រោងសហការ ន...

អាន​បន្ថែម