៧ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជាង ៥ម៉ឺននាក់ កើនឡើង ២១%

ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៥៣.២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម Wang Wenbin បានឱ្យដឹងថា តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣.២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥.៧២០នាក់បានទៅទស្សនាទីនោះ។

ឯកឧត្តមបន្តថា ឆ្នាំ២០២៥ ត្រូវបានកំណត់ថា ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ។

គួររំលឹកថា ក្នុងរយៈពេល៧ខែ ដើមឆ្នំា២០២៥នេះ គ្រឹះស្ថានអង្គរបានរាយការណ៍ពីចំណូលក្នុងការលក់សំបុត្រទេសចរណ៍ បានចំនួន ២៩.៨២២.៧៥៨ដុល្លារ។ រមណីយដ្ឋានល្បីៗដែលមានការលក់សំបុត្រដើម្បីបង្កើតចំណូលទាំងនោះរួមមាន៖ រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ប្រាសាទបេងមាលា ភ្នំក្បាលស្ពាន និងសេវាជិះទូកនៅកំពង់ផែចុងឃ្នៀស៕(អានបន្ថែម)

នៅពេលដែលប្រទេសកម្ពុជាបើកទ្វារកាន់តែទូលំទូលាយសម្រាប់ការធ្វើដំណើរអន្តរជាតិ ការកើនឡើងនៃភ្ញៀវទេសចរចិនត្រូវបានកំណត់ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេស និងបញ្ជាក់ឡើងវិញនូវឋានៈរបស់ខ្លួនជាគោលដៅទេសចរណ៍លំដាប់កំពូលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]