CBRE ថានិន្នាការ ៤ ធំៗ នឹងកើតឡើងក្នុងទីផ្សារអចលនទ្រព្យប្រភេទលំនៅឋានឆ្នាំ២០២២

នៅឆ្នាំ ២០២២ ការផ្គត់ផ្គង់ក្នុងទីផ្សារលំនៅឋានជារួមទាំងខុនដូ និងបូរី នឹងមានតិចជាងមុន ខណៈនិន្នាការលក់ក្នុងតម្លៃប្រូម៉ូសិននឹងនៅតែបន្តពិសេសសម្រាប់ខុនដូ ទិសដៅដើម្បីលក់យូនីតដែលជាប់គាំងចេញ ក្រោយមានការធ្លាក់ចុះយ៉ាងគំហុក២ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ព្យាករណ៍ប្រចាំឆ្នាំរបស់ CBRE នាពេលថ្មីៗនេះ។

របាយការណ៍បានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ អ្នកទិញផ្ទះក្នុងស្រុកក៏នឹងផ្លាស់ប្តូររសនិយម និងវិធីជ្រើសរើសលំនៅឋានផងដែរ។

ក្រៅពីចង់បានផ្ទះដែលមានតម្លៃសមរម្យ អ្នកទិញភាគច្រើននឹងងាកមកផ្ដោតលើគុណភាពផ្ទះ និងភាពប្លែកថ្មីនៃការរចនាម៉ូតផ្ទះដែលទំនើបនឹងស្របតាមនិន្នការលោកជាងមុន។

កត្តានេះនឹងធ្វើឱ្យ អ្នកអភិវឌ្ឍន៍ពិចារណាឡើងវិញទាំងកត្តាតម្លៃ គុណភាព និងការរចនា មុននឹងសម្រេចចិត្តសាងសង់គម្រោងណាមួយ។

យោងតាមរបាយការណ៍ដដែល ក្នុងឆ្នាំ ២០២១ ខុនដូ ៤ គម្រោង (ជាង ១,000 យូនីត) និង បុរី ៦២ (ជាង ២០,000 ខ្នង) ត្រូវបានប្រកាសលក់។ ដោយឡែក នៅឆ្នាំ២០២២ បូរីនឹងមានដល់ ៥0,000 ខ្នង ខណៈខុនដូនឹងមានប្រមាណ ១៣ ០០០ យូនីត ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់

កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរាយការណ៍ពីកំណើននៃប្រាក់ចំណូលនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥។ របាយការណ៍ដែលបានដាក់ទៅទីផ្សារមូលបត្រកម្ពុជា កាលពីសប្តាហ៍មុន បានបង្ហាញថា​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់កម្ពុជា ទទួលបានប្រាក់ចំណូលសរុបចំនួន ១១៤,៧៨ ពាន់លានរៀល (ស្មើនឹងប្រមាណ ២៨,៦លានដុល្លារ)ក្នុងរយៈពេលបីខែដើមឆ្នាំ២០២៥ កើនឡើងជិត១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ យ៉ាងណាមិញ ក្នុងរបាយការណ៍ដដែលបានលើកឡើងថា៖ “មូលហេតុចម្បងនៃការកើនឡើងចំណូល និងចំណេញប្រតិបត្តិការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបណ្ដាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់” ។ ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តភ្នំពេញ ក៏បានកត់ត្រាប្រាក់ចំណូលសរុបរបស់ខ្លួនចំនួន  ៤១,៩ពាន់លានរៀល (ស្មើនឹងប្រមាណ ១០,៤ លានដុល្លារ) ក្នុងអំឡុងពេលដូចគ្នានេះ មានការកើនឡើង ២៧,២% ធៀបនឹងត្រីមាសទីមួយកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៤  កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ១១០,៣ លានដុល្លារ កើនឡើង ២៤% ធៀបនឹងឆ្នាំ២០២៣ ហើយ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណូលសរុបចំនួន ៤៣,៤លានដុល្លារ កើនឡើង ១៦,៦% […]

រដ្ឋប្រកាសផ្តល់ការលើកទឹកចិត្តពិសេសសម្រាប់គម្រោងចំនួន១០ តម្លៃ $១៥៤លាន នៅខេត្តព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោ​ងវិនិយោគ និងធុរកិច្ច ចំនួន ១០ទៀត មានតម្លៃប្រមាណ ១៥៤លានដុល្លារ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ គម្រោងដែលបានសម្រេចជាគោលការណ៍នេះ មានចំនួន ១០គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន៤, គម្រោងថ្មី ចំនួន៤, គម្រោងពង្រីកចំនួន ១, និង គម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ១៥៤ លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១.១៨៧ កន្លែង ជាអាទិ៍ រោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និង អគារស្នាក់នៅរួម។ តាមប្រភពដដែលបានបង្ហាញថា, ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ ឧសភា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ​ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុប ៧.០២៩ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៥៣.១៨៧ កន្លែង។ […]

ក្រុមហ៊ុន Aurelius Healthcare ចង់ពង្រីកការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

Aurelius Healthcare ជាក្រុហ៊ុនជំនាញក្នុងវិស័យសុខាភិបាល មានបំណងចង់ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់។ បំណងនេះត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងក្រុមហ៊ុន Aurelius Healthcare បានលើកឡើងថា ក្រុមហ៊ុនមានចក្ខុវិស័យពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ទេរជំនាញ, បទពិសោធន៍ និងការវិនិយោគលើមូលធនមនុស្សនៅតាមមន្ទីរពេទ្យនានានៅកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានលើកឡើងថា រដ្ឋាភិបាល​បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងពង្រឹងមូលដ្ឋានសុខាភិបាល នៅថ្នាក់មូលដ្ឋានតាមរយៈការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព, មន្ទីរពេទ្យបង្អែក និងការបង្កើតមន្ទីរពេទ្យតំបន់ចំនួនពីរ គឺនៅខេត្តសៀមរាប និងខេត្តកំពង់ចាមជាដើម។ ហេតុនេះ សម្តេច បានស្វាគមន៍ក្រុមហ៊ុនចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈការចាប់អារម្មណ៍​វិនិយោគលើវិស័យសុខាភិបាល​របស់ក្រុម​ហ៊ុន​ គឺស្របទៅនឹង​គោលនយោបាយ​អាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជា​។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពង្រឹងកិច្ចសហការជាមួយដៃគូនៅកម្ពុជា សំដៅដល់ការរួមចំណែកផ្តល់សេវាសុខភាព​ និងព្យាបាលជូនប្រជាពលរដ្ឋនៅ​ក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ។ សូមជម្រាបថា […]

ខេត្តកំពង់ធំ ត្រូវបានដាក់ឱ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរខេត្តកំពង់ធំ បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងនូវគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវ។ ពិធីប្រកាសនេះ​ ត្រូវបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៣.០០០ នាក់។ ការប្រកាសនេះ ជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងមូលដ្ឋានខេត្តកំពង់​ធំ។ ថ្លែងក្នុងពិធីប្រកាសខាងលើ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានស្នើសុំឱ្យគណៈកម្មាធិការជួយដឹកនាំសម្របសម្រួល ក្នុងគោលដៅគាំទ្រអាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងខេត្ត ឱ្យអនុវត្តគោលការណ៍អនាម័យស្អាត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទាក់ទាញភ្ញៀវទេសចរសម្រាប់ខេត្ត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការអនុវត្តគោលការណ៍អនាម័យសាមញ្ញៗ ដូចជាការស្លៀកពាក់ ការលាងសម្អាត ការទុកដាក់បន្លែ សាច់ និងសំរាមជាដើមនេះ គឺជាការការពារអ្នកទទួលទានដែលជាអតិថិជន ព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯងផង និងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំយើងផង។” សម្រាប់គម្រោងសាកល្បងនេះ អ្នកជំនាញផ្នែកអនាម័យម្ហូបអាហារ នឹងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ​មូលដ្ឋាន និងអាជីវករលក់ម្ហូបអាហារតាមដងផ្លូវមួយចំនួនដែលស្ម័គ្រចិត្តចូលរួម ដើម្បីផ្តល់ការបណ្តុះបណ្តាល និងអនុវត្តគោលការណ៍អនាម័យម្ហូបអាហារ។ […]

ក្រសួងដែនដីនឹងចុះបញ្ជីដីតំបន់៣ ក្នុងខេត្តទាំង៦ជំុំវិញបឹងទន្លេសាប ជាទ្រព្យសម្បត្តិរបស់រដ្ឋ

រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរទន្លេសាប បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិភាក្សាពីគម្រោងចុះបញ្ជីដីតំបន់៣ នៃដែនព្រៃលិចទឹកនៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាបជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប ព្រមទាំងមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។តាមរយៈកិច្ចប្រជុំខាងលើ បានឱ្យដឹងថា តំបន់ជុំវិញបឹងទន្លេសាបគ្របដណ្តប់ក្នុងខេត្តចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ដែលត្រូវបានបែងចែកជាបីតំបន់ ក្នុងនោះតំបន់១ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិស្របច្បាប់ ហើយតំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ ជាតំបន់ប្រជាពលរដ្ឋធ្វើស្រែឡើងទឹក និងប្រដេញទឹក និង តំបន់៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត។ ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ ឃើញថា បច្ចុប្បន្នតំបន់ទាំងបីនៅជុំវិញបឹងទន្លេសាបមានទំហំផ្ទៃដីដូចតទៅ៖ […]

អ្នកវិនិយោគមកពី ៤០ក្រុមហ៊ុន កំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យថាមពល និង…

សហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលមាន​ប្រមាណ ៤០ក្រុមហ៊ុន បានមកជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើយោងតាមជំនួបពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលដឹកនាំដោយអ្នកឧកញ៉ា បណ្ឌិត វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Ji Lin ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងគណៈប្រតិភូ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន គឺបានពិភាក្សាគ្នាអំពីឱកាសវិនិយោគទៅលើវិស័យ ថាមពល សំណង់ រោងចក្រ អចលនទ្រព្យ និងវិស័យដឹកជញ្ជូន។ ជាលទ្ធផលតាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរ ក៏បានឯកភាពចាប់យកឱកាសក្នុងការវិនិយោគរួមគ្នាផងដែរ។ គួររំលឹកថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០%  ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ (អានបន្ថែម) ក្រោយមក ក្នុងខែឧសភានេះ ឃើញថាមានអ្នកវិនិយោគមួយក្រុមទៀត ទើបបានដាក់សំណើរសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន […]