ព័ត៌មានអន្តរជាតិ
ADB ប្រកាសពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បីដោះស្រាយបញ្ហាប្រឈមនៅអាស៊ីប៉ាស៊ីហ្វិក
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញផែនការបង្កើនសមត្ថភាពហិរញ្ញប្បទានប្រចាំឆ្នាំរបស់ខ្លួនពី ២៤ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដល់ ៣៦ពាន់លានដុល្លារនៅឆ្នាំ២០៣៤ ។ ការពង្រីក ៥០% នេះមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់ ADB ក្នុងការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងជំរុញកំណើនប្រកបដោយចីរភាព។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រធាន ADB លោក Masatsugu Asakawa មានប្រសាសន៍ថា ផែនការប្រើប្រាស់មូលធន (CUP) នេះនឹងពង្រឹងឥទ្ធិពលការងាររបស់ ADB ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការពារភពផែនដី។ ផែនការនេះអនុញ្ញាតឱ្យការវិនិយោគជាយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ និងលើកកម្ពស់គុណភាពប្រតិបត្តិការ និងប្រសិទ្ធភាពនៅក្នុងតំបន់។ ADB មានគោលបំណងពង្រឹងការផ្តល់ប្រាក់កម្ចីសម្បទាននេះ ដើម្បីបង្កើនមូលនិធិអភិវឌ្ឍន៍អាស៊ី និងជំរុញយ៉ាងខ្លាំងនូវការសន្យាផ្តល់ប្រាក់កម្ចីរបស់ខ្លួនក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។ ប្រតិបត្តិការមិនមែនអធិបតេយ្យភាពនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងពី ២០% ទៅ ២៧% ក្នុងទសវត្សរ៍ក្រោយ ខណៈពេលដែលប្រតិបត្តិការអធិបតេយ្យភាពនេះក៏នឹងពង្រីកល្បឿនអភិវឌ្ឍន៍ជាមធ្យមបន្ថែមទៀតផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅឆ្នាំ២០៣០ របស់ខ្លួន ADB នឹងក៏បានបង្កើនចំណែកនៃហិរញ្ញប្បទានអាកាសធាតុដល់ ៥០% នៃការប្តេជ្ញាចិត្តសរុប ដែលនឹងឈានដល់ ១៣ពាន់លានដុល្លារក្នុងការផ្តល់ហិរញ្ញប្បទានពីវិស័យឯកជនពីការផ្តល់មូលនិធិរបស់ ADB និងការប្រមូលផ្តុំដោយផ្ទាល់នៅឆ្នាំ២០៣០។ នៅពេលដែល ADB […]
អានបន្ថែមស្ពានឆ្ពោះសម្រាប់អនាគត៖ របៀបដែលឌីជីថលភ្លោះជួយស្តារបន្ទាប់គ្រោះមហន្តរាយទឹកជំនននៅរដ្ឋ Kentucky
ដោយ ថូម៉ាស ខេលណឺ នៅខែកក្កដា ឆ្នាំ 2022 លោក បេន ស៊ីណាបេរី បានមើលព័ត៌មានជាមួយក្តីបារម្មណ៍ជាខ្លាំង ខណៈដែលទឹកជំនន់មានភ្លៀងធ្លាក់រហូតដល់ 16 អ៊ីង នៅក្នុងតំបន់មួយចំនួន ដែលវាបានជនលិចនៅភាគខាងកើតរដ្ឋ Kentucky និងជាទឹកជំនន់ដែលបង្កមហន្តរាយខ្លាំង។ ជ្រលងភ្នំដ៏តូចចង្អៀត ជាមួយល្បឿនទឹក និងការកើនឡើងយ៉ាងឆាប់រហ័សនៃទឹកទន្លេ និងហូរកាត់ជ្រលងភ្នំ Appalachian ដ៏តូចចង្អៀត បានវាយបោកនាំយកផ្ទះសម្បែង ហែកផ្លូវថ្នល់ និងបំបាក់ស្ពានឆ្លងកាត់។ នៅពេលដែលចំនួនអ្នកស្លាប់កើនឡើងឈានដល់ជាង 40 នាក់ លោក ស៊ីណាបេរី ដឹងថាគាត់មានជំនាញដើម្បីធ្វើលើសពីការតាមដានព័ត៌មាន។ គាត់រស់នៅចម្ងាយត្រឹមតែពីរបីម៉ោងភាគខាងលិចនៃក្រុង Louisville រដ្ឋ Kentucky ដែលកំពុងរង់ការបំផ្លិចបំផ្លាញ ហើយគាត់ធ្វើការជាអ្នកសិក្សាវាស់ស្ទង់ស្ថានភាពដី ដែលអាជីពនេះបានក្លាយជាផ្នែកមួយនៃជីវិតរបស់គាត់តាំងពីគាត់នៅក្មេង ពេលគាត់នៅរដ្ឋ Michigan គាត់បានធ្វើដំណើរជាមួយឪពុករបស់គាត់ក្នុងរថយន្តភីកអាប់ Dodge ដើម្បីប្រមូលទិន្នន័យវាស់វែងផ្លូវ។ ពេលនោះម៉ាក់របស់ខ្ញុំបានរំឮកដោយសើចចំអក “គាត់ថា គាត់គ្រាន់តែចង់បញ្ជូនពួកយើងឱ្យចេញផុតពីផ្ទះ”។ អស់រយៈពេល 4 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Qk4 ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ស៊ីវិលប្រចាំក្រុង Louisville […]
អានបន្ថែមBentley Systems ប្រកាសស្វែងរកម្ចាស់ពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ២០២៥
អ្នកឈ្នះនឹងត្រូវបានប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅថ្ងៃ ១៤-១៥ ខែតុលា នៅ Amsterdam ប្រទេសហូឡង់ អ៊ិច្សតុន, រដ្ឋហ្វីឡាដេហ្វី. – ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ – ក្រុមហ៊ុន Bentley Systems, Incorporated ដែលជាក្រុមហ៊ុនសាជីវកម្មចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុន Nasdaq: BSY ដែលសកម្មភាពអាជីវកម្មចម្បងផ្តោតលើការផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសស្វែងរកបេក្ខភាពសម្រាប់ម្ចាស់ពានរង្វាន់ប្រចាំឆ្នាំ២០២៥ នៃអនាគតហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Going Digital Awards)។ កម្មវិធីលំដាប់អន្តរជាតិដ៏ល្បីមួយនេះត្រូវទទួលស្គាល់ជាកម្មវិធីជឿនលឿនផ្នែកឌីជីថលដ៏ល្អបំផុតក្នុងដំណើរការគ្រប់គ្រង និងប្រតិបត្តិលើការងារឬគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន។ គណៈវិនិច្ឆ័យឯករាជ្យ ដែលសុទ្ធសឹងជាអ្នកដឹកនាំប្រកបដោយទស្សនៈវិស័យ និងអ្នកជំនាញក្នុងវិស័យឌីជីថល នឹងត្រូវតែងតាំងជាចៅក្រមសម្រាប់ការវិនិច្ឆ័យក្នុងដំណើរការជ្រើសរើសនេះ – ពួកគេនឹងជ្រើសរើសអ្នកឈ្នះចេញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យបំផុតដែលមកពីជុំវិញពិភពលោក។ ថ្ងៃផុតកំណត់សម្រាប់ការជ្រើសរើស គឺនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ អស់រយៈពេលជាង ២០ឆ្នាំ កន្លងមកហើយ ដែលកម្មវិធីពានរង្វាន់ឌីជីថលមួយនេះត្រូវបានការសាទរ និងទទួលស្គាល់ច្រើនជាង ៥.២៥០គម្រោង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម និងល្បីៗរបស់ពិភពលោក។ កម្មវិធីសកលនេះបានបើកចំហសម្រាប់អ្នកប្រើប្រាស់កម្មវិធី Bentley ទាំងអស់ ហើយការជ្រើសរើសត្រូវបានលើកទឹកចិត្តនៅទូទាំងប្រទេសជាច្រើន ដែលគ្របដណ្តប់គ្រប់ទម្រង់ និងគ្រប់ដំណាក់កាលនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ – ចាប់ពីការរចនា ការសាងសង់ […]
អានបន្ថែមថៃកំពុងពន្លឿនអភិវឌ្ឍគម្រោងធំៗ ដើម្បីក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតនៅអាស៊ាន
កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរថៃ បានប្រកាសពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ចំណតកប៉ាល់ទេសចរណ៍ ការសាងសង់ព្រលានយន្តហោះថ្មី និងស្ពានអាកាស ដើម្បីសម្រេចគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្រង់សម្តីរបស់ Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លើសាព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានមហិច្ឆតាចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដោយដាក់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។ លោកស្រី Manaporn បានពន្យល់ថា “ទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃមានលក្ខណៈអំណោយផល ដែលផ្តល់ជាឱកាសពិសេសមួយដើម្បីក្លាយជាចំណុចឆ្លងកាត់កណ្តាលសម្រាប់អាស៊ីអាគ្នេយ៍”។ យ៉ាងណាមិញ លោកស្រីក៏បង្ហើបបន្ថែមពីផែនការដ៏ធំចម្បងៗរបស់ក្រសួង ក្នុងនោះរួមមានការអភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋានថ្មី និងគម្រោងស្ពានអាកាសថ្មី ដែលគេជឿជាក់ថាវានឹងអាចធ្វើបដិវត្តន៍ផ្លូវដឹកជញ្ជូនក្នុងតំបន់បាន។ លោកស្រីបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មធ្យោបាយដឹកជញ្ជូនសំខាន់ៗទាំងបួនមានដូចជា៖ ផ្លូវគោក ផ្លូវដែក សមុទ្រ និងផ្លូវអាកាស”។ ការអភិវឌ្ឍន៍សំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់កំពង់ផែថ្មីចំនួន ៣ និងអាកាសយានដ្ឋានថ្មីចំនួន ២ ដោយផ្តោតជាពិសេសលើការបង្កើតស្ថានីយនាវាចរណ៍នៅទីក្រុងប៉ាតាយ៉ា ភូកេត និងកោះសាមុយ។ រដ្ឋាភិបាលថៃរំពឹងថាស្ថានីយទាំងអស់នេះអាចបង្កើនប្រាក់ចំណូលពីនាវាទេសចរណ៍ប្រណីតៗពីប្រាំពីរទៅប្រាំបីដង។ លោកស្រី Manaporn […]
អានបន្ថែមថៃ គ្រោងចំណាយ ១១លានដុល្លារ សង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ
ក្នុងវិធានការពង្រឹងសន្តិសុខព្រំដែន អាជ្ញាធរថៃបានប្រកាសពីគម្រោងសាងសង់របងប្រវែង ៥៥ គីឡូម៉ែត្រ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ ដោយចំណាយថវិកាប្រមាណ ៣៩៥លានបាត (ឬស្មើនឹងប្រមាណ ១១លានដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI)នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមប្រភពខាងលើបានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ភូមថាម វេឆាយ៉ាឆៃ ទទួលបន្ទុកបញ្ហាសន្តិសុខ បានផ្តល់ភ្លើងខៀវឱ្យពិនិត្យ និងជំរុញសំណើសុំសាងសង់របងព្រំដែននេះ ដោយលើកឡើងពីសារៈសំខាន់របស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងដែនខុសច្បាប់ ការធ្វើប្រតិបត្តិការឆបោកតាមអនឡាញ និងការជួញដូរមនុស្សពីប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងការធ្វើរបងព្រំដែននេះ អភិបាលខេត្តស្រះកែវ លោក Parinya Phothisat ក៏បានស្នើឲ្យពង្រឹងសន្តិសុខបន្ថែមទៀត ដោយត្រូវដំឡើងកាមេរ៉ាឃ្លាំមើលតាមរបងព្រំដែន ដើម្បីត្រួតពិនិត្យសកម្មភាពខុសច្បាប់ទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។ ជាងនេះទៅទៀត អភិបាលខេត្ត Phothisat បានជំរុញឱ្យរដ្ឋាភិបាលថៃបង្កើតការិយាល័យកុងស៊ុលពិសេសមួយ ដើម្បីត្រួតពិនិត្យសុខុមាលភាពរបស់ជនជាតិថៃប្រមាណ ៣ម៉ឺននាក់ ដែលបច្ចុប្បន្នកំពុងធ្វើការនៅទូទាំងខេត្តចំនួនប្រាំបីក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋថៃនៅបរទេស។ វិធីសាស្រ្តដ៏ទូលំទូលាយនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការពង្រឹងវិធានការសន្តិសុខតាមព្រំដែនរបស់ខ្លួន ខណៈពេលដែលការដោះស្រាយកង្វល់ដែលកំពុងកើតមានទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលធ្វើការនៅក្រៅប្រទេស។
អានបន្ថែមចិន-អាស៊ាន ផ្តួចផ្តើមគំនិតសេដ្ឋកិច្ចខៀវ ដើម្បីធ្វើទំនើបកម្មពាណិជ្ជកម្មដែនសមុទ្ររួម
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រៀមធ្វើបដិវត្តពាណិជ្ជកម្មដែនសមុទ្ររវាងចិន និងអាស៊ាន តាមរយៈការជំរុញការដឹកជញ្ជូនតាមផ្លូវសមុទ្រ បច្ចុប្បន្នមានចំនួន ៩៤%នៃ ពាណិជ្ជកម្មបរទេសរបស់ចិន និងជាង ៦០% នៃពាណិជ្ជកម្មបរទេសរបស់អាស៊ាន ដែលតំណាងឱ្យ ៦៥%នៃពាណិជ្ជកម្មទ្វេភាគីរវាងតំបន់ទាំងពីរក្នុងឆ្នាំ ២០២៣។ ការវិវឌ្ឍចរន្ត សេដ្ឋកិច្ចថ្មី ដ៏សំខាន់នេះ លេចចេញជាផ្នែកនៃគំនិតផ្តួចផ្តើមទ្រង់ទ្រាយធំ ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដែនសមុទ្រប្រកបដោយនិរន្តរភាព នេះបើយោងតាមបទវិភាគដោយអ្នកជំនាញ សេដ្ឋកិច្ចតំបន់អាស៊ី ក្នុងរបាយការណ៍របស់លោក Chi Fulin ចុះផ្សាយដោយសារៈព័ត៌មានចិន China Daily នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥។ សក្តានុពលផ្លាស់ប្តូរនៃភាពជាដៃគូដែនសមុទ្រនេះ ទទួលបានសន្ទុះគាំទ្រកាន់តែច្រើនឡើង ពីបណ្តា ប្រទេសជាសមាជិក កាលពីកំឡុងខែមីនា ឆ្នាំ ២០២៣ នៅពេលដែលវិទ្យាស្ថានចិនសម្រាប់កំណែទម្រង់ និងអភិវឌ្ឍន៍ (China Institute for Reform and Development) ដែលធ្វើការរួមគ្នាជាមួយ ក្រុមអ្នករៀបចំយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅអាស៊ាន បានបង្ហាញ “គំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ចខៀវចិន-អាស៊ាន […]
អានបន្ថែមឥណ្ឌូណេស៊ី សម្រេចវិនិយោគជិត $៣ពាន់លានទៀត ដើម្បីបញ្ចប់ដំណាក់កាលទី២ នៃការអភិវឌ្ឍន៍រាជធានីថ្មីរបស់ខ្លួន!
រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងចំណាយទឹកប្រាក់បន្ថែមចំនួន ៤៨,៨ពាន់ពាន់លាន IDR (ប្រហែល ២,៩៩ពាន់លានដុល្លារអាមរិក) ដើម្បីបន្តការអភិវឌ្ឍន៍រាជធានីថ្មី (IKN) របស់ខ្លួនក្នុងដំណាក់កាលទីពីរ ដែលមានរយៈពេលពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ យោងតាម Vietnam Plus បានរាយការណ៍ពីព័ត៌មាននេះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ ក្នុងដំណាក់កាលដំបូង (ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤) រដ្ឋាភិបាលឥណ្ឌូនេស៊ីបានវិនិយោគទឹកប្រាក់អស់ចំនួន ៨៩ពាន់ពាន់លាន IDR ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុងថ្មីនេះ។ យោងតាមលោក Basuki Hadimuljono ប្រធានអាជ្ញាធរមូលធន Nusantara (OIKN) មូលនិធិសម្រាប់ដំណាក់កាលទីពីរនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីបញ្ចប់គម្រោងសាងសង់សំខាន់ៗ រួមមានកន្លែងរក្សាទុកនូវប្រព័ន្ធអេកូឡូស៊ី ការិយាល័យសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងប្រព័ន្ធតុលាការ។ លោក Basuki ក៏បានសង្កត់ធ្ងន់ទៀតថា ៤៨,៨ ពាន់ពាន់លានIDR នេះ នឹងត្រូវ បែងចែកជាចាំបាច់សម្រាប់ដំណាក់កាលទីពីរ ដើម្បីបញ្ចប់ការសាងសង់អគារនីតិប្បញ្ញត្តិ តុលាការ និងកន្លែងភ្នាក់ងាររដ្ឋាភិបាលជាច្រើនទៀត។ ថវិកានេះក៏នឹងត្រូវគ្របដណ្តប់លើការចំណាយមួយចំនួនទៀតដូចជា ការថែរក្សា និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារនានាក្នុងដំណាក់កាលប្រតិបត្តិការផងដែរ។ លើសពីនេះទៀត អាជ្ញាធររាជធានី Nusantara ក៏កំពុងជំរុញការអនុវត្តកម្មវិធីភាពជាដៃគូសាធារណៈ និងឯកជន […]
អានបន្ថែមGeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត
ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]
អានបន្ថែមវៀតណាមប្រកាសប្រើថវិកាជាតិ $៦៧ពាន់លាន សង់ផ្លូវដែកល្បឿនលឿនវែងជាងគេ, និងប្តេជ្ញាឈប់ប្រើកម្ចីបរទេស
ជាយុទ្ធសាស្ត្រពង្រឹងជំហរសេដ្ឋកិច្ចឯករាជ្យរបស់ខ្លួន រដ្ឋសភាវៀតណាម បានអនុម័តលើគម្រោងបណ្តាញ ផ្លូវដែកល្បឿនលឿនវែងបំផុតដ៏មានមហិច្ឆតាមួយខ្សែ ដែលមានខ្ទង់ថវិកាចំណាយប្រមាណ ៦៧ពាន់លានដុល្លារ ដើម្បីតភ្ជាប់រដ្ឋធានីហាណូយទៅទីក្រុងហូជីមិញ។ អ្វីដែលពិសេសខុសប្លែកពី គម្រោង វិនិយោគនានា នោះគឺការសម្រេចចិត្តដែលមានលក្ខណៈបដិវត្តន៍ថ្មីជាប្រវត្តិសាស្ត្រ ដោយសារមូលនិធិ ជាចម្បង សម្រាប់ សាងសង់គម្រោងយក្សនេះ គឺបានមកតាមរយៈប្រភពវិភាគទានពីក្នុងស្រុក ជាជាង ការពឹងផ្អែកលើជំនួយ ទុនពីវិនិយោគបរទេស តាមដែលគម្រោងនានាធ្លាប់ធ្វើនាពេលកន្លងមក។ នេះបើតាម សេចក្តីប្រកាសរបស់ រដ្ឋសភាក្នុងទីក្រុងហាណូយ និងចុះផ្សាយដោយ Eastasiaforum.org កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ បណ្តាញផ្លូវដែកដ៏វែងបំផុតក្នុងប្រទេសនេះ នឹងឆ្លងកាត់តាមខេត្តចំនួន ២០ និងកាត់បន្ថយពេលវេលា ធ្វើដំណើររវាងទីក្រុងធំៗចំនួនពីររបស់វៀតណាមមកត្រឹម ៥ ម៉ោងកន្លះ។ ជាជាងងាកទៅរកម្ចាស់ជំនួយ អន្តរជាតិ ឬការវិនិយោគរបស់ចិន វៀតណាមគ្រោងផ្តល់ហិរញ្ញប្បទានដល់គម្រោងដ៏ធំនេះ តាមរយៈការ រួមបញ្ចូលគ្នានៃការបែងចែកថវិការដ្ឋ មូលបត្របំណុលរបស់រដ្ឋាភិបាល និងកម្ចីការប្រាក់ទាបក្នុងស្រុក ដែលជាយុទ្ធសាស្ត្រដែលគូសបញ្ជាក់អំពី “ស្មារតីឯករាជ្យ និងការពឹងផ្អែកខ្លួនឯង” របស់ប្រទេស។ ” វិធីសាស្រ្តផ្តល់មូលនិធិលើគម្រោងអភិវឌ្ឍន៍ដោយខ្លួនឯងនេះ កើតឡើងបន្ទាប់ពីវៀតណាម បានឆ្លងកាត់ បទពិសោធន៍ចម្រុះច្រើនរាប់មិនអស់ នឹងការលំបាក ជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយ ប្រភពថវិកាពីបរទេស។ […]
អានបន្ថែមកិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង
ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ 2024 Year in Infrastructure and Going Digital Awards នៅទីក្រុង Vancouver ប្រទេសកាណាដា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មដ៏លេចធ្លោ និងអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីភាពជឿនលឿនក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកសារព័ត៌មានល្បីៗមកពីប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោកចូលរួមផងដែរ ក្នុងនោះក៏មានតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាផងដែរ។ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យមកពីប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានចូលរួម និងស្វែងយល់អំពីវឌ្ឍនភាពដ៏គួរឱ្យរំភើបដែល Bentley Systems កំពុងអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ក្នុងព្រឹត្តិការណ៍នោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកម្ពុជាត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយអ្នកជំនាញមកពី Bentley Systems ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយនៃបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ជូន។ លោក Kaushik Chakraborty អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Bentley Systems បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះសារៈសំខាន់ និងផលប៉ះពាល់នៃការច្នៃប្រឌិតឌីជីថលក្នុងការដឹកជញ្ជូន ខាងក្រោមនេះគឺជាសំណួរ និងការបកស្រាយអំពីសារសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មដឹកជញ្ជូន៖ សារសំខាន់ក្នុងឧស្សាហកម្មដឹកជញ្ជូន៖ 1. តើក្រុមហ៊ុន Bentley Systems ដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងឧស្សាហកម្មដឹកជញ្ជូន? និងរបៀបដែលក្រុមហ៊ុនចងភ្ជាប់ជាមួយឧស្សាហកម្មដឹកជញ្ជូន? […]
អានបន្ថែម