ព័ត៌មានក្នុងស្រុក
រដ្ឋគ្រោងបើការដ្ឋានសង់ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង ១១១លានដុល្លារ នៅក្រចេះឆាប់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តម្លៃជាង ១១១លានដុល្លារ ក្នុងខេត្តក្រចេះ នឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់នេះហើយ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សានៅថ្ងៃទី២៨ ខែវិច្ឆិកា ក្រោមការដឹកនាំពីឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងចូលរួមពីថ្នាក់ដឹកនាំអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង តំណាងក្រុមហ៊ុនសាងសង់។ ឯកឧត្តម លឹម ស៊ីដេនីន បានឱ្យដឹងថា រដ្ឋរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាគម្រោងសាងសង់ស្ពានទន្លេឆ្លងមេគង្គ ត្រង់ខេត្តក្រចេះ និងផ្លូវតភ្ជាប់ដោយតំណាងក្រុមហ៊ុនសាងសង់ ព្រមទាំងរួមគ្នាដោះស្រាយការងារបន្ទាន់ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ។ គម្រោងនេះ នឹងត្រូវចំណាយថវិកាសរុបប្រមាណ ១១១,៩៨លានដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដោយប្រើពេលសាងសង់ប្រមាណ ៤២ខែ អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ […]
អានបន្ថែមវេទិការអភិបាលក្រុងអាស៊ាន២០២២ នឹងផ្តោតខ្លាំងលើការកសាងទីក្រុងវៃឆ្លាត
កម្ពុជានឹងចូលរួមក្នុងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) ដែលមានតំណាងពី ទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុង ក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។ វេទិការនេះនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២-ទី៣ ខែធ្នូ ឆ្នាំ២០២២ ដែលរាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា វេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំនេះ មានគោលបំណងផ្តោតសំខាន់ដើម្បីពង្រឹងកិច្ចសហការ តាមរយៈការជំរុញឱ្យកាន់តែខ្លាំងលើការកសាងទីក្រុងវៃឆ្លាត ឱ្យមានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាបន្ន័ តាមគន្លងប្រក្រតីភាពថ្មី។ មួយវិញទៀត វេទិកានេះនឹងលើកយកបញ្ហាប្រឈមក្នុងទីក្រុងនាពេលបច្ចុប្បន្នមកពិភាក្សារួមគ្នា ដើម្បីរកដំណោះស្រាយ ចែករំលែកបទពិសោធន៍ និងការអនុវត្តន៍ល្អៗ ក៏ដូចជាទស្សនៈវិស័យផ្សេងៗសម្រាប់ការកសាងសហគមន៍អាស៊ាននាពេលអនាគតថែមទៀតផង។
អានបន្ថែមត្រីមាសទី៣-២០២២ គម្រោងសាងសង់មានចំនួន១១៧៥ ខណៈគម្រោងវិនិយោគសរុបចំនួន ៥២គម្រោង
នៅត្រីមាសទី៣ ឆ្នាំ២០២២ រដ្ឋបានអនុម័តលើសំណើគម្រោងសាងសង់សរុបមានចំនួន ១១៧៥គម្រោង កើនឡើង ១៤៧គម្រោង ស្មើនឹង ១៤,៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមព្រឹត្តបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ ក្នុងនោះមានការកើនឡើង នៃគម្រោងប្រភេទសំណង់លំនៅឋានភូមិគ្រឹះ សំណង់ឧស្សាហកម្ម សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន) និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណិជ្ជកម្ម និង ទេសចរណ៍ ។ ទន្ទឹមនេះដែរ វិស័យសំណង់ រំពឹងថានឹងងើបឡើងវិញ ក្នុងអត្រ ៣% នៅក្នុងឆ្នាំ២០២២ នេះ ដោយសារកំណើននៃការផ្តល់ឥណទានលើវិស័យសំណង់ក៏បានបន្តកើនឡើងផងដែរ។ (អានបន្ថែម) ជាមួយគ្នានេះដែរ ក្នុងត្រីមាសទី៣ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានចំនួនសរុប ៥២គម្រោង បានកើនឡើង ៥គម្រោង ស្មើនឹង១០,៦% និងទុនវិនិយោគសរុបចំនួន ៤៦០,៨ លានដុល្លារអាមេរិក បានកើនឡើង ១៨,៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ គួបញ្ជាក់ដែរថា ការកើនឡើងនេះ គឺដោយសារកំណើនគម្រោងការវិនិយោគលើការផលិតបន្ទះសូឡា ការសាងសង់ មន្ទីរពេទ្យ ការដំឡើងរថយន្ត គម្រោងអភិវឌ្ឍន៍តាមកោះ និងការពង្រីកគម្រោងមួយចំនួនទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ។
អានបន្ថែមត្រឹមត្រីមាសទី៣-២០២២ ឥណទានក្នុងវិស័យសំណង់-អចលនទ្រព្យកើនឡើង ១៩.១%, ៣៤.១%
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ ឥណទានដែលផ្តល់ដោយធនាគារលើវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ១៧៥៤៣.៨៦ ប៊ីលានរៀល ស្មើនឹង ៤.២៨ពាន់លានដុល្លារអាមេរិក កើនឡើង១៩.១% ខណៈវិស័យអចលនទ្រព្យមានប្រមាណ ៤៣៦៥៧.៩៥ ប៊ីលានរៀល ស្មើនឹងជាង ១០ពាន់លានដុល្លារអាមេរិក កើនឡើង៣៤.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២១។ នេះបើតាមព្រឹត្តបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រីមាសទី៣ ឆ្នាំ២០២២។ យោងតាមរបាយការដដែលបានបង្ហាញថា សម្រាប់វិស័យអចលនទ្រព្យត្រូវបានបែងចែកជាពីរ ទី១_កម្ចីលើការជួញដូរអចលនទ្រព្យមានទឹកប្រាក់ប្រមាណ ១៧២១៧.៧៣ ប៊ីលានរៀល ស្មើនឹងជាង ៤ពាន់លានដុល្លារអាមេរិក កើនឡើង ៣៥.៨%។ ទី២_កម្ចីក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួនទឹកប្រាក់ប្រមាណ ២៦៤៤០.២២ ប៊ីលានរៀល ស្មើនឹងជាង ៦ពាន់លានដុល្លារអាមេរិក កើនឡើង ៣២.៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ដោយឡែក ឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ ១៧០៦.២៣ ប៊ីលានរៀល ស្មើនឹងជិត ៤១៦លានដុល្លារអាមេរិក កើនឡើង៣៥.១%។ រីឯស្ថានភាពពាណិជ្ជកម្មវិញ របាយការណ៍បានបង្ហាញថា ការនាំចូលគ្រឿងសំណង់ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មានចំនួនទឹកប្រាក់ប្រមាណ ៤២១.៦០លានដុល្លារអាមេរិក ដែលថយចុះប្រមាណ -៤.៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
អានបន្ថែមUN ជំរុញកម្ពុជាផ្តោតលើ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ
ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានសង្កត់ធ្ងន់ថា សុវត្ថិភាពចរាចរណ៍គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ដូច្នេះកម្ពុជាគួរផ្តោតលើ ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសអង្គការសហប្រជាជាតិ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែវិច្ឆិកា ២០២២។ ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ជីន ថូត បានផ្តោតសង្កត់ធ្ងន់ទៅលើចំណុចសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ បញ្ជាក់ពីចំណុចសំខាន់ៗ ចំនួន៧ ដែលកម្ពុជាគួរយកចិត្តទុកដាក់នោះរួមមាន៖ ការបញ្ជ្រាបអំពីសុវត្ថិភាពចរាចរណ៍តាមវិស័យអប់រំ ការបំពាក់នូវកាមរ៉ាចាប់ល្បឿនតាមដងផ្លូវ រឹតបន្តឹងការប្រលងយកបណ្ណបើកបរ ការត្រួតពិនិត្យគុណភាពមួកសុវត្ថិភាព ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានង្ហាញពីយុទ្ធនាការមួយចំនួន ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើរួមមាន៖ ការផ្តោតយកចិត្តទុកដាក់លើកំណើននៃការប្រើប្រាស់យានជំនិះ គ្រោះថ្នាក់ចរាចរណ៍ ការជំរុញយុទ្ធនាការសុវត្ថិភាពចរាចរណ៍ (ការចែកមួកសុវត្ថិភាព និងបន្ទះចំណាំងផ្លាត) ការជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី ការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវទំនើបកម្មបច្ចេកវិទ្យា(Driving Rules App, Point […]
អានបន្ថែមក្រុមហ៊ុនចិនចង់សង់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ទីតាំង នៅកម្ពុជាត្រឹមឆ្នាំ២០២៣
BYD Auto Industry ជាក្រុមហ៊ុនដ៏ធំនាំចូលយានយន្តអគ្គិសនីរបស់ចិនមកកម្ពុជា ហើយថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញពីផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៣។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Henry Yip ជានាយកថ្នាក់តំបន់របស់ក្រុមហ៊ុន BYD Auto Industry នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានលើកឡើងពីគោលដៅក្នុងការចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនីដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ (Green New Energy and Green Plan of 2022-2023)។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏បានបង្ហាញពីគោលបំណងចង់វិនិយោគសាងសង់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងត្រឹមឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្របសម្រួលជាមួយស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការស្វែងរកទីតាំងដើម្បីដំឡើងស្ថានីយបញ្ជូលថាមពលទាំងនោះ។ ជាការឆ្លើយតបទៅនឹងគម្រោងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពដោយ ក្រសួងផ្ដល់ការអនុញ្ញាតឱ្យរៀបចំដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីតាមមន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង ២៥រាជធានី-ខេត្ត។
អានបន្ថែមរដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យដោះស្រាយវិវាទដីធ្លីនៅព្រះសីហនុ ដើម្បីពន្លឿនការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពហុបំណង
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា នៅខេត្តព្រះសីហនុ កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅខេត្តព្រះសីហនុ បើយើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។ នេះបើតាមការថ្លែងរបស់ឯកឧត្តម រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែវិច្ឆិកា ២០២២។ ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន ក៏បានបង្ហាញពីរបាយការណ៍បញ្ជាក់ពីសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗពាក់ព័ន្ធដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន ២២៩០ករណី គិតចាប់ពីដើមឆ្នាំ២០២០ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តព្រះសីហនុទទួលបាន។ ក្នុងចំនួនសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យដោះស្រាយ និងឆ្លើយតប សរុបចំនួន១៥៨៧ករណី ក្នុងនោះរួមមាន៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ចំនួន៨១ករណី។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត បានធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៤៤៨ករណី ធ្វើលិខិតឆ្លើយតបជូនម្ចាស់សំណើ ចំនួន២៨៧ករណី សំណុំរឿងដែលទុកជាឯកសារ (បណ្តឹងតែមួយទៅច្រើនស្ថាប័ន) ចំនួន៧៧១ករណី និងសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗដែលកំពុងពិនិត្យដោះស្រាយបន្ត។ កន្លងមក រដ្ឋាភិបាលបានដាក់ចេញនូវ ផែនការមេជំរុញឱ្យខេត្តព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាគម្រោងទ្រង់ទ្រាយធំរបស់រដ្ឋ […]
អានបន្ថែមក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការកែច្នៃ និងចែកចាយផលិតដែកធំជាងគេ។ បច្ចុប្បន្ន អាយ អេស អាយ ស្ទៀល ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាយ អេស អាយ គ្រុប ដែលថ្ងៃនេះបានប្រារព្ធកម្មវិធីសម្ពោធផលិតផលថ្មីរបស់ខ្លួនចំនួន៣ប្រភេទ បន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ដែលមានដូចជាផលិតផលស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU (ISI PALM CAP 980 PU), ស័ង្កសី ភ្លីកឹប 980 (ISI PALM LOK Hi-Strength 980) និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង ៩១៤ (ISI PALM WALL 914)។ កម្មវិធីបានប្រារព្ធធ្វើឡើងនៅអគារ ISI លេខ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ […]
អានបន្ថែមក្រុមហ៊ុនអឺរ៉ុបចង់វិនិយោគសង់កន្រ្តកខ្សែកាប ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈនៅកម្ពុជា
ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានបំណង់ចង់វិនិយោគសាងសង់កន្រ្តកខ្សែកាប (Cable Car) ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈ ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមាននិន្នាការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព និងការគិតគូរដល់បរិស្ថាន។ បើតាមជំនួបរវាង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group នៅថ្ងៃទី២៣ វិច្ឆកា ២០២២។ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះឱ្យបានកាន់តែច្រើន។ ឯកឧត្តមបន្ត ក្រសួងបានធ្វើការសិក្សាលើគម្រោងអភិវឌ្ឍន៍ ក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែម ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងឱ្យកាន់តែមានភាពរីកចម្រើន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Doppelmayr Group មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា […]
អានបន្ថែមធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា
ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ នេះបើតាមក្រសួងមហាផ្ទៃនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ០៦ឆ្នាំ ដែលមានការចូលរួមសហការរវាងក្រសួងមហាផ្ទៃ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank)។ ភាគីពាក់ព័ន្ធទាំងនេះ នឹងសិក្សារៀបចំគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ មួយវិញទៀត ក្នុងការបំពេញលក្ខខណ្ឌនៃការចចារ និងអនុម័តលើសំណើគម្រោង ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានរៀបចំបញ្ចប់ឯកសារបច្ចេកទេសមួយចំនួនដែលពាក់ព័ន្ធទៅនឹងលក្ខខណ្ឌនៃការអនុវត្តគម្រោង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលឯកសារទាំងនោះ រួមមាន៖ ឯកសារផែនការអនុវត្តក្របខ័ណ្ឌបរិស្ថាន និងសង្គម (ESCP) ឯកសារក្របខ័ណ្ឌគោលនយោបាយដោះស្រាយផលប៉ះពាល់នៃការតាំងទីលំនៅថ្មី (RPF) ក្របខ័ណ្ឌការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMF) របាយការណ៍ស្តីពីការវាយតម្លៃជាបឋមអំពីផលប៉ះពាល់បរិស្ថាន និងសង្គមនៅខេត្តសៀមរាប (P-ESIA)។ ឯកសារទាំងនេះ លោកអ្នកអាចស្វែងរកបាននៅក្នុងគេហទំព័រវេបសាយជាផ្លូវការរបស់ក្រសួងមហាផ្ទៃ៖ https://www.interior.gov.kh។
អានបន្ថែម