ព័ត៌មានក្នុងស្រុក
វិធីសាស្ត្រការពារ និងកាត់បន្ថយហានិភ័យពីទឹកជំនន់ ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ
ទឹកជាដៃគូរសហការដ៏សំខាន់បំផុតក្នុងវិស័យសំណង់ តែក៏អាចជាសត្រូវដ៏អាក្រក់បំផុតក្នុងការបំផ្លាញសមិទ្ធិផលសំណង់បានដែរ ដូចប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បាននិយាយថា «ទឹកជាសត្រូវនៃផ្លូវ» ក្នុងន័យនេះ ឯកឧត្តម ចង់សំដៅទៅលើផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដែលបន្សល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក។ ជាក់ស្ដែង គ្រោះទឹកជំនន់ដែលគ្របដណ្ដប់កម្ពុជាក្នុងកំឡុងពេលដ៏ខ្លី បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាក្នុងស្រុកសរុបប្រមាណជាង ៣ ពាន់គីឡូម៉ែត្រ រួមមាន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំជនបទ។ល។ ហើយបើគិតមកត្រឹមចុងខែ វិច្ឆិកា រដ្ឋាភិបាល ក៏បានធ្វើការជួសជុលបន្ទាន់លើផ្លូវខូចខាតបានប្រវែងជាង ១១២ គីឡូម៉ែត្រ ហើយ។ ជាមួយគ្នានេះ កម្ពុជានឹងត្រូវប្រើប្រាស់ថវិការប្រមាណ ៩១ លានដុល្លារ ដើម្បីកែលម្អលើហេដ្ឋារចនាសម្ព័ន្ធទាំងនេះឡើងវិញ។ នេះជាគឺជាទំហំខូចខាតដ៏ធំសម្បើមមួយ ដែលរដ្ឋាភិបាលត្រូវដោះស្រាយ ដោយប្រើប្រាស់ថវិកាជាច្រើនសន្ធឹកសន្ធាប់។ បើគិតមកទល់បច្ចុបន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបអនុម័តថវិកាបានត្រឹម ១៥ លានដុល្លារប៉ុណ្ណោះ សម្រាប់ខេត្តអាទិភាពដែលទទួលរងការខូចខាតខ្លាំងចំនួន ៣ រួមមាន បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។ ប៉ុន្តែហេតុអ្វីបានជាទឹកជំនន់ធ្វើឱ្យផ្លូវខូច? បើយោងតាមគេហទំព័រ ScienceDirect ស្ដីពីការស្រាវជ្រាវលើវិស័យដឹកជញ្ជូន ទឹកជំនន់ ជាពិសេសទឹកជំនន់ដែលកើនឡើងមកពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ គឺជាបុព្វហេតុចំបង […]
អានបន្ថែមស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុសម្រេចបាន ៤៨% ហើយ
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ តម្លៃជាង ១៤០ លានដុល្លារ នៅខេត្តព្រះសីហនុ មកទល់បច្ចុប្បន្នសម្រេចបាន ៤៨% ហើយ។ នេះបើតាមការលើកឡើងរបស់អភិបាលក្រុងព្រះសីហនុ លោកអ៊ី សុខឡេង កាលពីថ្ងៃទី ១៤ មករា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត លោក អ៊ី សុខឡេង បានមានប្រសាសន៍ថា៖ «មូលហេតុនៃកសាងស្ថានីយប្រព្រឹត្តិកម្មនេះ គឺដើម្បីសម្អាតទឹកកខ្វក់ ដែលហូរចេញពីទីតាំងរបស់ប្រជាពលរដ្ឋ មុននឹងហូរចូលទៅសមុទ្រ»។ លោកបន្ថែមទៀតថា ស្ថានីយព្រឹត្តិកម្មទឹកកខ្វក់នេះ នឹងមានសមត្ថិភាពសម្អាតទឹកកខ្វក់ក្នុងមួយថ្ងៃបាន ១២,៤០០ ម៉ែត្រគូប។ គួររំលឹកផងដែរថា គម្រោងនេះកំពុងអនុវត្តដោយក្រុមហ៊ុន BUCG ហើយបើយោងតាមការសិក្សាផែនការមេ គម្រោងនេះនឹងត្រូវអនុវត្តជា ៣ ដំណាក់កាល គឺ ដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់២០២១ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់ ២០២៣ និង ដំណាក់កាលទី៣ ពីឆ្នាំ ២០២៣ ដល់ ២០៣០។ ដោយឡែក ទុនវិនិយោគប៉ាន់ស្មានសម្រាប់ដំណាក់កាលទី […]
អានបន្ថែមគម្រោងអភិវឌ្ឍន៍ធំៗជាង ២០០ គម្រោងត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ខេត្តកែប
គម្រោងអភិវឌ្ឍន៍ជាង ២០០ និងប៉ូលទេសចរណ៍ធំៗចំនួន ៤ ត្រូវបានដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប។ នេះបើយោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១៤ មករា កន្លងទៅ។ ប្រភពដដែលបានឱ្យដឹងថា គោលបំណងនៃការរៀបចំផែនការមេនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់ និងជួយលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ក្រោយវិបត្តិកូវីដ។ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង បានឱ្យដឹងថា៖ «មានយុទ្ធសាស្ត្រគោលចំនួន ៩ ត្រូវបានចងក្រងឡើង ដោយរួមមានយុទ្ធសាស្ត្រលម្អិតចំនួន ៤៩ យុទ្ធសាស្ត្រ បែងចែកជា ៩៨ សកម្មភាព ឬស្មើនឹង ២៥១ គម្រោង។ លើសពីនេះ គណៈកម្មការក៏បានកំណត់យកប៉ូលទេសចរណ៍ធំៗចំនួន ៤ រួមមាន ទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ ដើម្បីអភិវឌ្ឍគម្រោងទាំងអស់នេះ។ បើយោងតាមផែនការដំណាក់កាលដំបូង គម្រោងទាំងនោះ មានដូចជា ការបម្លែងតំបន់ស្រែអំបិលទៅជាសារៈមន្ទីរស្រែអំបិល គម្រោងកែលម្អបន្ថែមនៅតាមបណ្ដោយឆ្នេរកែប និងឆ្នេរអង្កោល ការបង្កើតឆ្នេរថ្មីមួយទៀត (លាតសន្ធឹងចាប់ពីខាងកើតផ្សារក្ដាម ទៅដល់តំបន់ព្រៃកោងកាងអូរក្រសា) និងគម្រោងអភិវឌ្ឍន៍ដទៃជាច្រើនទៀត។ បន្ថែមពីនេះ អន្តរក្រសួងក៏បានឯកភាពគ្នាត្រួតពិនិត្យលើសេចក្ដីព្រាងផែនការមេនេះម្ដងទៀត […]
អានបន្ថែមគម្រោងសាងសង់ផ្លូវ ១១ខ្សែ តម្លៃ១០០លានដុល្លារនៅខេត្តព្រះសីហនុសម្រេចបានជាង២១%ហើយ
រដ្ឋាភិបាលកាលពីពេលថ្មីនេះ សម្រេចឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនស្ថាបនាផ្លូវ ១១ខ្សែបន្ថែមទៀតនៅខេត្តព្រះសីហនុ ដែលគម្រោងនឹងត្រូវចំណាយទុនក្នុងការសាងសង់ប្រមាណ ១០០លានដុល្លារ។ នេះបើយោងតាមការលើកឡើងរបស់អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេងកាលពីថ្ងៃទី ១៤ មករា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត លោក អ៊ី សុខឡេង បានមានប្រសាន៍ថា៖ « ផ្លូវ១១ ខ្សែ ដែលកំពុងសាងសង់គឺសម្រេចបាន២១% ហើយ ក្នុងនោះផ្លូវដែលមានប្រវែងខ្លី គឺស្ថាបនាជិតនឹងរួចរាល់ នៅឡើយតែផ្លូវ ៤៦B ដែលមានប្រវែង ៤៣ គ.ម ដែលនៅកំពុងតែសាងសង់»។ លោកបានបន្ថែមថា ផ្លូវដែលកំពុងសាងសង់នេះ ជាសមិទ្ធផលដែលកើតឡើងនៅក្នុងស្រុកចំនួន២ គឺស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។ គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវ ១១ ខ្សែនេះ ជាគម្រោងបន្ថែមពីលើគម្រោងផ្លូវ ៣៤ ខ្សែ ដែលទើបតែស្ថាបនារួចកាលពីថ្មីៗនេះ ដោយប្រើថវិកាជិត ៣០០ លានដុល្លារ។ (អានបន្ថែម) ក្រៅពីគម្រោងទាំង២ នេះ ខេត្តព្រះសីហនុក៏កំពុងមានគម្រោងធំជាច្រើនទៀត ដូចជាផ្លូវល្បឿនលឿន កំពង់ផែ […]
អានបន្ថែមរដ្ឋដកយកដី ២០ ហិកតាពីបឹងតាមោកពីឯកជនវិញ ហើយមោឃៈការសាងសង់អាគារទីបញ្ជាការស្រាលនៅសង្កាត់ស្រះចក
រដ្ឋាភិបាលកម្ពុជា បានសម្រេចទុកជាមោឃៈ ការកាត់ដីបឹងតាមោក ២០ ហិកតាឱ្យទៅឯកជន ក៏ដូចជា និរាករណ៍ការសាងសង់អគារទីបញ្ជាការស្រាលលើដី ១,៥ ហិកតា នៅខណ្ឌដូនពេញផងដែរ។ នេះបើយោងតាមអនុក្រឹត្យ លេខ០៨ ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១។ កាលពីខែធ្នូ ឆ្នាំ ២០២០ រដ្ឋាភិបាល បានចេញលិខិតចំនួន ២ ដែលក្នុងនោះ លិខិតមួយសម្រេចប្រគល់ផ្ទៃបឹងតាមោក ២០ ហិកតាឱ្យទៅលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។ ហើយលិខិតមួយទៀត គឺជាការដោះដូរឱ្យអ្នកទាំង ២ ត្រូវសាងសង់អគារទីបញ្ជាការស្រាល ទំហំ ២១ ម៉ែត្រ និង ៤២ ម៉ែត្រ លើផ្ទៃដី ១,៥ ហិកតា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញវិញ។ ប៉ុន្តែ អនុក្រឹត្យថ្មីថ្ងៃទី ១៣ ខែមករា នេះ សម្រេចទុកជាមោឃៈនៃសេចក្ដីសម្រេចចាស់ទី ២ នេះហើយ ពោលគឺគ្មានការដោះដូរដី […]
អានបន្ថែមផាក លែន ៦A របស់ ជីប ម៉ុង លែន នឹងក្លាយជាគម្រោងលំនៅឋានដ៏ល្អឥតខ្ចោះសម្រាប់ការរស់សម័យទំនើប
ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ បានបង្ហើបពីការចាប់ផ្តើមអភិវឌ្ឍគម្រោង ផាក លែន ៦A នៅតំបន់ជ្រោយចង្វារនេះ និងគ្រោងប្រកាសថ្ងៃបើកលក់គម្រោងជាផ្លូវការនាពេលឆាប់ៗនេះ។ គណគ្រប់គ្រងជាន់ខ្ពស់របស់ ជីប ម៉ុង លែន បានអះអាងថា គម្រោង ផាក លែន ៦A ត្រូវបានសិក្សាយ៉ាងលម្អិត ដើម្បីផ្តល់ជូនគម្រោងលំនៅឋានដ៏ទំនើប និងប្រកបដោយភាពជឿជាក់បំផុតសម្រាប់ការរស់នៅក្នុងតំបន់ជ្រោយចង្វារ។ ជីប ម៉ុង លែន តែងតែរក្សាគោលតម្លៃរបស់ខ្លួនក្នុងការផ្តល់ជូនលើសពីលំនៅឋាន តែជាផ្ទះដ៏កក់ក្តៅ និងជឿជាក់បំផុតក្នុងការរស់នៅ។ តាមរយៈភាពប្រទាក់ក្រឡាគ្នារបស់ ជីប ម៉ុង គម្រោង ផាក លែន ៦A នឹងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក តាមរយៈវត្តមានពាណិជ្ជកម្មផ្សេងៗរបស់ ជីប ម៉ុង នៅក្នុងគម្រោងនេះ។ នេះនឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការរស់នៅ និងជា កន្លែងប្រមូលផ្តុំមួយ ដែលអ្វីៗគ្រប់យ៉ាងសម្រាប់ការរស់នៅកក់ក្តៅ។ គណគ្រប់គ្រងជាន់ខ្ពស់របស់ ជីប ម៉ុង លែន បានបញ្ជាក់ថា គម្រោង ផាក លែន ៦A របស់ ជីប […]
អានបន្ថែមChip Mong បើកសម្ពោធរោងចក្រផ្ទុកសំណល់ឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ជីប ម៉ុង លែន ដែលមានគម្រោងមួយនៅតំបន់ជ្រោយចង្វា តាមបណ្តោយផ្លូវជាតិលេខ៦A គ្រោងនឹងរួមចំណែកប្រែក្លាយតំបន់នេះទៅជាទីប្រជុំជនដ៏ធំ និងស៊ីវិល័យមួយ។ តាមរយៈការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួនកន្លងមក ជីប ម៉ុង លែន តែងផ្តល់ជូនអតិថិជននូវគម្រោងលំនៅឋានកម្រិតខ្ពស់ គេហដ្ឋានរចនាដ៏ប្រណិតទាន់សម័យ ហេដ្ឋារចនាសម្ព័ន្ធទំនើបស៊ីវិល័យ។ គណៈគ្រប់គ្រងរបស់ ជីប ម៉ុង លែន បានបញ្ជាក់ថា ជីប ម៉ុង លែន គ្រោងអភិវឌ្ឍគម្រោងលំនៅឋាននៅតំបន់ជ្រោយចង្វានេះឱ្យមានសក្តានុពលខ្ពស់សម្រាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម កីឡា និងការរស់នៅក្នុងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង។ សម្រាប់តំបន់ជ្រោយចង្វានេះ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោងលំនៅឋានដ៏ពេញលេញមួយ ដែលមានសួនច្បារដ៏ធំ ដែលផ្ដល់មុខងារយ៉ាងច្រើន មជ្ឈមណ្ឌលកីឡាដែលបំពាក់ឧបករណ៍ហាត់កីឡាទំនើប និងផ្សារទំនើបដ៏ធំបំផុតក្នុងតំបន់ ព្រមទាំងប្រែក្លាយជាទីតាំងប្រមូលផ្តុំប្រកបដោយសក្តានុពលសម្រាប់ការរស់នៅ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានឈានមុខគេ និង ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនវិនិយោគលើផ្សារទំនើបបានចាប់ដៃគូរវិនិយោគមណ្ឌលផ្សារទំនើបដ៏ធំមួយនៅគម្រោងថ្មីមួយនេះផងដែរ។ រហូតមដល់បច្ចុប្បន្ន មណ្ឌលផ្សារទំនើប ជីប ម៉ុង រីថែល ចាប់ផ្តើមមានវត្តមានបណ្តើរៗដូចជានៅ គម្រោង […]
អានបន្ថែមគម្រោងកែលម្អផ្លូវ ៣៨ ខ្សែនៅខេត្តសៀមរាប បញ្ចប់បាន ១៤% ហើយ
បើគិតត្រឹមថ្ងៃទី ១២ ខែមករា នេះ គម្រោងកែលម្អផ្លូវ ៣៨ ខ្សែ សម្រេចបានប្រមាណ ១៤,២៧% ហើយ ដោយនេះរួមបញ្ចូលទាំងការងារសាងសង់រួច និងសម្ភារៈដែលបានបញ្ជូនដល់ការដ្ឋាន។ វឌ្ឍនភាពនេះត្រូវបានបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំចង្អៀតរវាងសម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាមួយឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ស៊ុន ចាន់ថុល និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី ១៣ មករា នេះ។ គម្រោងកែលម្អផ្លូវ ៣៨ ខ្សែ បានបើកការដ្ឋានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានប្រវែងសរុប ១០៨ គីឡូម៉ែត្រ នឹងគ្រោងចំណាយថវិកាសរុប ១៤០ លានដុល្លារ។ (អានបន្ថែម) ក្រៅពីគម្រោងផ្លូវ ៣៨ ខ្សែនេះ រដ្ឋាភិបាលក៏បានសម្រេចបង្វែរថវិកា ៥ លានដុល្លារ ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ […]
អានបន្ថែមរោងចក្រថាមពលតម្លៃ៣៨០លានដុល្លារនៅស្រុកល្វាឯម ចាប់ផ្តើមបញ្ចេញថាមពលហើយ
រោងចក្រថាមពលដើរដោយប្រេងខ្មៅ អនុភាពសរុប ៤០០មេហ្គាវ៉ាត បានចាប់ផ្តើមបញ្ឆេះម៉ាស៊ីន បញ្ចេញថាមពលភ្ជាប់ចូលបណ្តាញជាតិ តាំងពីដើមឆ្នាំ២០២១ មកម្ល៉េះ។ នេះបើយោងតាម ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ១២ មករា កន្លងមកនេះ។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា បានថ្លែងថា៖ «[រោងចក្រនេះ] ចាប់ផ្តើមបញ្ចេញថាមពលដល់បណ្តាញជាតិហើយ ព្រោះធម្មតាទេដល់រដូវប្រាំង ការគ្រប់គ្រង ការផ្គត់ផ្គង់នេះ មានការគិតគូរវែងឆ្ងាយ គឺយើងធ្វើឱ្យមានល្បាយថា ធ្យូងថ្ម ក៏ចេញបាន វារីអគ្គិសនីក៏ចេញបាន ពីប្រភពសូឡាក៏ចេញបាន»។ ឯកឧត្តម ក៏បញ្ជាក់ទៀតថា៖ «ក្នុង ៤០០ មេហ្គាវ៉ាត យើងអត់ដើរពេញទេ ព្រោះយើងដំណើរការ ធ្វើយ៉ាងណា ដើម្បីបំពេញតម្រូវការ យើងមិនអាចដំណើរការ ឱ្យហួសពីសេចក្តីត្រូវការទេ…យើងត្រូវដឹងថា ការផលិតចេញពីប្រេង មានថ្លៃខ្ពស់ជាង។ ដូច្នេះ ដើម្បីឱ្យមានស្ថានភាពហិរញ្ញវត្ថុចំណេញច្រើន គេដើរប្រភពផ្សេងៗ ហើយរោងចក្រនេះ គឺដើម្បីបំពេញសេចក្តីត្រូវការប៉ុណ្ណោះ»។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុប ៤៣ ហិកតា […]
អានបន្ថែមក្រុមហ៊ុន Golden Gate Global បើកឱ្យវិនិយោគិនពីកម្ពុជាបោះទុនលើអចលនទ្រព្យនៅអាមេរិក
ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា នៃប្រទេសអាមេរិក Golden Gate Global កាលពីថ្មីៗនេះ ប្រកាសផ្ដល់ជូននូវជម្រើសវិនិយោគថ្មីៗ ជាង ៧៥ កន្លែង ទូទាំងសហរដ្ឋអាមេរិក សម្រាប់វិនិយោគិនកម្ពុជាដែលចាប់អារម្មណ៍ចង់វិនិយោគនៅប្រទេសអាមេរិក។ លោក Steven Kay ស្ថាបនិក និងសហនាយកប្រតិបត្តិក្រុមហ៊ុន Golden Gate Global បានមានប្រសាសន៍ថា៖ «ក្រោយសហការជាមួយដៃគូរយៈពេលវែងរបស់យើង ពោលគឺក្រុមហ៊ុន Lennar International យើងមានមោទនភាពណាស់ ក្នុងការផ្តល់ជូនវិនិយោគិននូវសេវាកម្មសម្របសម្រួលការទិញលក់ផ្តាច់មុខ។ ក្នុងនោះ អតិថិជនអាចមានជម្រើសវិនិយោគលើអចលនទ្រព្យនៅក្នុងជាង ១៣០០ សហគមន៍ ទូទាំងសហរដ្ឋអាមេរិក»។ លោកបានបន្ថែមថា៖ «ពិសេសជានេះទៅទៀត គឺការពង្រីកទីផ្សារ និងសេវាកម្មរបស់យើងដល់ទៅអ្នកវិនិយោគមកពីប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា អ្នកទិញនៅកម្ពុជាកំពុងមានសក្ដានុពល ហើយចាប់អារម្មណ៍កាន់តែខ្លាំងលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក»។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Golden Gate Global ក៏បានចូលរួមសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថា Isaford Co. Ltd ក្នុងគោលបំណងដើម្បីផ្តល់ជូននូវសេវាកម្មសម្របសម្រួលវិនិយោគិននៅកម្ពុជាក្នុងការទិញលក់អចលនទ្រព្យនៅសហរដ្ឋអាមេរិកឱ្យកាន់តែរលូន។
អានបន្ថែម