រដ្ឋកំពុងពន្លឿនបញ្ចប់ការងារកែលម្អប្រព័ន្ធធារាសាស្ត្រនៅខេត្តចំនួន៥ ឱ្យបានមុនរដូវវស្សាមកដល់

ក្រសួងធនធានទឹក និងឧតុនិយម កំពុងជំរុញពន្លឿនបញ្ចាប់ការងារជួសជុល និងកែលម្អប្រព័ន្ធធារាសាស្ត្រនៅទីតំាងសំខាន់ៗ ក្នុងខេត្តចំនួន៥ ក្នុងនោះរួមមាន៖ ប្រឡាយមេរលាំងជ្រៃខាងជើង ក្នុងខេត្តកំពុងស្ពឺ, ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ក្នុងខេត្តបន្ទាយមានជ័យ,  ប្រព័ន្ធធារាសាស្ត្រឆ្នុកទ្រូ ក្នុងខេត្តព្រៃវែង, ប្រព័ន្ធធារាសាស្ត្រស្ពានស្រែងត្រពាំងអំបិល ក្នុងខេត្តសៀមរាប, និងប្រព័ន្ធធារាសាស្ត្រទំនប់លោក ក្នុងខេត្តឧត្ដរមានជ័យ។ នេះបើយោងតាមលទ្ធផលការងារដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា ប្រព័ន្ធធារាសាស្ត្រសំខាន់ៗទាំង៥ មានវឌ្ឍភាពការងារដូចខាងក្រោម៖ ទី១. គម្រោងជួសជុលថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ស្ថិតនៅសង្កាត់រកាធំ ក្រុងរកាធំ ខេត្តកំពង់ស្ពឺ ដែលជួសជុលខ្នង និងជើងទេរប្រឡាយប្រវែង ១៤.៥០០ម៉ែត្រ សម្រេចបាន ៥០% ហើយ។​​ គួររំលឹកថា ក្នុងគម្រោងមួយនេះ ក៏មានការជួសជុលសំណង់ចំនួន ២៧កន្លែង សម្រេចបាន១០% និងការងារសាងសង់សំណង់ថ្មីចំនួន ៣កន្លែង សម្រេចបាន៣៥%។ ទី២. ប្រព័ន្ធធារាសាស្ត្រស្ពានស្រែង ស្ថិតនៅឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ការងារជួសជុលខ្នងនិងជើងទេរទំនប់ប្រវែង ២.៣០០ម៉ែត្រ សម្រេចបាន៤៥%, ការងារជួសជុលខ្នងនិងជើងទេរប្រឡាយប្រវែង ១៩.២០០ម៉ែត្រ សម្រេចបាន៣០%, […]

អាន​បន្ថែម

រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៤ តម្លៃជាង ២០០លានដុល្លារ នៅព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការដោះស្រាយវិវាទដល់គម្រោងចំនួន ១៤ មានតម្លៃប្រមាណ ២១៣លានដុល្លារ។ នេះបើតាមកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១០ និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងសណ្ឋាគារផ្កាយ ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម។ បន្ថែមពីនេះ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និងធំ។ ជាមួយគ្នានេះដែរ ចាប់តាំងពីការបង្កើតក្រុមការងារពិសេសនេះមក ក្រុមការងារកំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាពវិនិយោគក្នុងខេត្ត ដូចជា ការសិក្សាកំណត់តំបន់អភិវឌ្ឍន៍, […]

អាន​បន្ថែម

រដ្ឋត្រៀមបើកដំណើរការ Pub Street ធំបំផុត ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ឱ្យបានមុនដំណាច់ឆ្នាំ២០២៤

រដ្ឋបាលរាជធានីភ្នំពេញបានកំណត់យកទីតាំងសំខាន់ៗចំនួន៣ ក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំជាផ្លូវថ្មើរជើង ឬ Pub street ដែលមានទំហំ៥៧ហិកតា នៅមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ហើយគ្រោងនឹងដាក់ដំណើរការឱ្យបានមុនចូលឆ្នាំសកលឆ្នាំ២០២៥។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើ អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថា នៅកន្លែង Pup street នឹងមានរៀបចំជាហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា ដើម្បីបម្រើឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញនិងដើរលេងកម្សាន្តពេលយប់ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។ ជាមួយគ្នានេះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានឱ្យដឹងទៀតថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញដ៏ធំមិនធ្លាប់មាននេះ នឹងត្រូវបែងចែងជា ៣តំបន់ ដោយ៖ ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ) ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ […]

អាន​បន្ថែម

គម្រោងពង្រីកផ្លូវជាតិលេខ៧ (ពីស្គន់ដល់ទីរួមខេត្តកំពង់ចាម) សម្រេចបាន ៨% ហើយ

គម្រោងពង្រីក និងលើកកម្រិកគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពី២គន្លង ទៅ៤គន្លង (គិតចាប់រង្វង់មូលស្គន់ ដល់ទីរួមខេត្តកំពង់ចាម) មានតម្លៃ ១១៧លានដុល្លារ សម្រេចការសាងសង់បានប្រមាណ ៨ភាគរយ ហើយ។ នេះតាមការបញ្ជាក់របស់លោក សុខ លឹមហៀង ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ លោកបានលើកឡើងថា បើគិតតាំងពីថ្ងៃបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ រហូតមកទល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥គីឡូម៉ែត្រ ដែលគិតចាប់ពីរង្វង់មូលស្គន់ ដល់ទីរួមខេត្តកំពង់ចាម ទើបសម្រេចការសាងសង់បានប្រមាណ ៨ភាគរយ ប៉ុណ្ណោះ។ លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានធ្វើការដោះស្រាយផលប៉ះពាល់លើការស្ថាបនាផ្លូវមួយខ្សែនេះ ជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះរួចរាល់ហើយ ដោយពួកគាត់ព្រមទទួលយកតម្លៃដ៏សមស្របទាំងសប្បាយចិត្ត ខណៈកាលពីមុនផ្លូវនេះជាប្រភេទផ្លូវ២គន្លង មានលក្ខណៈតូចចង្អៀត ហើយតែងមានបញ្ហាគ្រោះថ្នាក់ចរាចរកើតឡើងជារឿយៗផងដែរ ដូច្នេះដោយពិនិត្យឃើញពីស្ថានភាពលំបាកបែបនេះ ទើបរដ្ឋាភិបាលសម្រេចពង្រីកផ្លូវមួយខ្សែនេះ ពី២គន្លងទៅ៤គន្លង ដោយមានសួនច្បារនៅចំកណ្តាល មានលក្ខណៈធំទូលាយ នេះមានន័យថាប្រជាពលរដ្ឋអាចធ្វើដំណើរពីកំពង់ចាម ទៅភ្នំពេញដោយចំណេញពេលវេលារហ័សទាន់ចិត្ត។ គួររំលឹកថា  គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៩ ខែមករា […]

អាន​បន្ថែម

តើកត្តាអ្វីខ្លះ ដែលជំរុញកម្ពុជាឱ្យត្រូវតែសង់ព្រែកជីកហ្វូណន?

រដ្ឋាភិបាលកម្ពុជាប្តេជាយ៉ាងមុតមាំថា នឹងជំរុញបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន នៅចុងឆ្នាំ២០២៤ ខណៈគម្រោងនេះនឹងផ្តល់ប្រយោជន៍ដ៏ច្រើនមហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវានឹងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ថែមទៀតផង។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រោយសង់គម្រោងសង់ព្រែកជីកនេះរួច កម្ពុជានឹងទទួលបានផលចំណេញពីការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។ ព្រែកជីហ្វូណន នឹងមានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។ ខាងក្រោមនេះជាព័ត៌មានលម្អិតបន្ថែមអំពីគម្រោងសង់ព្រែកជីកហ្វូណន ត្រូវបានធ្វើបច្ចុប្បន្នភាពដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ មេសា ២០២៤៖ ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ […]

អាន​បន្ថែម

រដ្ឋជំរុញតបណ្តាញទឹកចូលតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុឱ្យបានឆាប់ ខណៈបច្ចុប្បន្នកំពុងជួបបញ្ហាខ្វះ…

អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមហ៊ុន អានកូ ពន្លឿនការតបណ្តាញទឹកស្អាតចូលទៅតំបន់សេដ្ឋកិច្ចពិសេសឱ្យបានលឿននិងឆាប់បំផុត ខណៈបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តនេះ កំពុងជួបបញ្ហាខ្វះ ទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារខ្វះបណ្តាញទុយោទឹកភ្ជាប់ និងរដូវប្រាំងបានអូសបន្លាយយូរពេក។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅពេលចុះពិនិត្យទីតាំងតបណ្តាញទឹកស្អាតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានឱ្យដឹងថា សម្រាប់ទឹកស្អាតមិនមានការខ្វះខាតនោះទេ អ្វីដែលខ្វះនោះគឺបណ្តាញទុយោទឹកតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចតែប៉ុណ្ណោះ ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតនៅក្នុងតំបន់សេដ្ឋកិច្ចមួយនេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាមទារឱ្យតបណ្តាញមេចូលទៅកាន់តំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដើម្បីធ្វើការចែកចាយទៅតាមតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន។ ហេតុនេះ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុន ពន្លឿនការតបណ្តាញទឹកស្អាតទៅតំបន់សេដ្ឋកិច្ចពិសេសឱ្យបានលឿន ដើម្បីប្រើប្រាស់ប្រចាំថ្ងៃបានទាន់ពេលវេលា។ ជាការឆ្លើយតប លោក ណាំ គាតេង នាយកគ្រប់គ្រង់ទូទៅក្រុមហ៊ុន អានកូវ៉ធើរសឹបផ្លាយខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងមមាញឹកក្នុងការតបណ្តាញទុយោថ្មីចំនួន ២ខ្សែ ក្នុងមួយខ្សែៗមានមុខកាត់ ៤០០មីលីម៉ែត្រ និងមានប្រវែងជាង ២គីឡូម៉ែត្រ អាចផ្គត់ផ្គង់ទឹកក្នុងមួយថ្ងៃ ១ម៉ឺនម៉ែត្រគូប។ លោកបន្តថា ចំពោះការតបណ្តាញថ្មីនេះ គ្រោងចំណាយពេលចំនួនពីរថ្ងៃ សង្ឃឹមថា នៅពេលខាងមុខតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងមិនមានការខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតទេ។ គួរបញ្ជាក់ដែរថា បើតាមនាយកគ្រប់គ្រង់ទូទៅក្រុមហ៊ុន អានកូវ៉ធើរសឹបផ្លាយខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា ដោយសារតែឆ្នាំ២០២៤នេះ រដូវប្រាំងបានអូសបន្លាយវែង ធ្វើឱ្យការប្រើប្រាស់ទឹកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ […]

អាន​បន្ថែម

ក្រុមហ៊ុនផ្លូវល្បឿនលឿន​បន្តបញ្ចុះតម្លៃ ២០% រយៈពេល៦ខែ សម្រាប់តែអ្នកប្រើគន្លង២នេះប៉ុណ្ណោះ!

ក្រុមហ៊ុនផ្លូវល្បឿនលឿន​សម្រេចបន្តបញ្ចុះតម្លៃ ២០ភាគរយ រយៈពេល៦ខែទៀត សម្រាប់អ្នកប្រើប្រាស់គន្លង ETC និង ANPR ដោយឡែកសម្រាប់អ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងត្រឡប់មកគិតតម្លៃដើមវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤តទៅ។ នេះបើតាម​សេចក្តីជូនដំណឹង​​របស់ក្រុមហ៊ុនស្តីពីការវិលត្រឡប់មកតម្លៃដើមវិញជាដំណាក់កាលនៃថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ការ​បន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ ២០%) ក្នុងរយៈពេលពេញ ៦ខែនេះ ចំពោះអ្នកប្រើប្រាស់គន្លង ETC និង ANPR គឺ​គិតពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២៤​។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។ ដោយឡែក​ចំពោះអ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងត្រឡប់មកតម្លៃដើមវិញ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤តទៅ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្លូវល្បឿនលឿនបានបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤មក សាធារណជនគ្រប់រូបនឹងអាចបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ នៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ […]

អាន​បន្ថែម

ផ្សារទំនើប​ ខេ​ ម៉ល ​ទី២របស់អឺបេនលែន នឹងលេចរូបរាងនៅជិតព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលទ្រព្យ អឺបេនលែន បានប្រារព្ធពិធីបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត របស់ខ្លួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ  ។ ពិធីសម្ពោធការដ្ឋានសាងសង់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក្នុងពិធីដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន បុរីចន្ទគីរី ផ្សារទំនើប ខេ ម៉ល និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ រូបភាពតំណាងផ្សារទំនើប ខេ​ ម៉ល ព្រែកត្នោតនាពេលឆាប់ៗខាងមុខនេះ ផ្សារទំនើបសហគមន៍ថ្មីសន្លាងនេះ ​មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន (ឬផ្លូវ ៦០ម៉ែត្រ) និងត្រឹមតែ ១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងបើកដំណើរការផ្លូវការ​នាពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងដំណាក់កាលដំបូង។ ក្រោមការរចនាដោយគិតគូរយ៉ាងម៉ត់ចត់ ផ្សារទំនើប ខេ ម៉ល បានផ្តោតសំខាន់ទៅលើតម្រូវការអ្នកប្រើប្រាស់ ដោយដើរតួជាទីតាំងល្អបំផុតមួយសម្រាប់អ្នករស់នៅក្នុងសហគមន៍ជុំវិញតំបន់ភាគខាងត្បូងនេះ ជាមួយភាពងាយស្រួលក្នុងការទិញទំនិញ ការជួបជុំ ការសម្រាកកម្សាន្ត​​និងការរចនាដ៏មានភាពទាក់ទាញក្នុងធម្មជាតិបៃតងស្រស់បំព្រង។​ […]

អាន​បន្ថែម

១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ កើនឡើង ៤.៦%

ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារ កើនឡើង ៤,៦% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣​ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ទន្ទឹមនឹងនេះ សម្តេចបានស្នើដល់ចិនជួយជំរុញ និងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរចិន ឱ្យមកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញឱ្យចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។ គួររម្លឹកដែរថា រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម) ដោយឡែក […]

អាន​បន្ថែម

កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗ ដើម្បីពង្រឹងវិស័យអាទិភាព៣នៅកម្ពុជា

កម្ពុជា-ចិន បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៣ ដើម្បីពង្រឹងបន្ថែមនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣។ ពិធីចុះហត្ថលេខាលើលិខិតប្តូរសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម វ៉ាង យី ជារដ្ឋមន្ត្រីការ​បរទេស នៃសាធារណរដ្ឋប្រជាមានិតចិនមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៣ថ្ងៃ (ពីថ្ងៃទី២១ ដល់២៣ ខែមេសា)។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែលដឹកនាំដោយឯកឧត្តម វ៉ាង យី និងឯកឧត្តម ស៊ុន ចាន់ថុល បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ០៣រួមមាន៖ ១.លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់​សាធារណរដ្ឋប្រជាមានិតចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំ​ណាក់កាលទី២។ ២.វិញ្ញា​បន​បត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា។ ៣.ពិធីសារទាក់ទងនឹង​ការ​ធ្វើ​ចត្តាឡីស័ក និងលក្ខខ័ណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វឆ្កែពាក់កណ្តាល​ស​ម្រេ​ច ធ្វើពី​ស្បែក​គោសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនេះដែរ ក៏​មាន​​ពិធី​សម្ពោធជាផ្លូវការនៃសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀម​ទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជា​ទៅកាន់​សាធារណរដ្ឋប្រជាមានិតចិនផងដែរ។ គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី នេះ ស្របពេលនឹងការ​ប្រារព្ធ​ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹង​មិត្ត​ភាពដែកថែប និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

អាន​បន្ថែម