ព័ត៌មានក្នុងស្រុក
ចំណេះដឹងសម្រាប់ការរត់ប្រព័ន្ធបំពង់ទឹកស្អាតក្នុងផ្ទះ
បណ្តាញបំពង់ផ្គត់ផ្គង់ទឹកត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃគម្រោងសាងសង់ទាំងអស់។ វាគឺជាប្រព័ន្ធសម្រាប់ផ្តល់ទឹកដោយប្រើបំពង់ទៅកាន់ផ្នែកនីមួយៗនៃអគារដូចជា បន្ទប់ទឹក និងផ្ទះបាយ។
អានបន្ថែមCMED Construction: ក្រមហ៊ុនសាងសង់ក្នុងស្រុក ប្រកបដោយគុណភាពស្តង់ដារអន្តរជាតិ
(English) While bringing its first 5-star residential villa in Chroy Changvar to completion, wholly-Cambodian owned company CMED Construction Co., Ltd.
អានបន្ថែមព្រលានយន្តហោះខ្នាតធំប្រកាសថានឹងសាងសង់នៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ
រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញផែនការសាងសង់ព្រលានយន្តហោះដ៏ធំថ្មីមួយនៅក្នុងខេត្តកណ្តាលភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ។ ព្រលានយន្តហោះថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយអស់ថវិកាប្រមាណ ១.៥ប៊ីលានដុល្លារ ហើយប្រសិនបើត្រូវបានសាងសង់រួចនោះ ព្រលានយន្តហោះនេះនឹងក្លាយជាព្រលានយន្តហោះធំបំផុតមួយក្នុងចំណោមព្រលានយន្តហោះធំៗក្នុងពិភពលោកផងដែរ។ ឯកសារពីទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានផ្ញើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានលើកឡើងពីការអនុម័តលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. ដើម្បីអភិវឌ្ឍ៍ព្រលានយន្តហោះអន្តរជាតិ។ ឯកសារបានបង្ហាញថា ការអនុម័តយល់ព្រមត្រូវបានធ្វើឡើងនៅដើមខែមករា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៩ រវាងមន្រ្តីកម្ពុជា និងមន្រ្តីចិន ព្រមទាំងមេដឹកនាំជំនួញធំៗក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន។ គម្រោងព្រលានយន្តហោះខ្នាតធំនេះជាគម្រោងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំង១៩នោះ ហើយត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍និងសាងសង់ក្នុងស្រុកឈានមុខគេ របស់ឧកញ៉ា ពុង ឃាវសែ និងធនាគារអភិវឌ្ឍន៍ចិន (China Development Bank) ។ ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) របស់រាជរដ្ឋាភិបាលកម្ពុជានេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងតាមឯកសារខាងលើ ក្រុមហ៊ុន OCIC នឹងកាន់កាប់ភាគហ៊ុនចំនួន ៩០ភាគរយ នៅក្នុងព្រលានយន្តហោះដែលសាងសង់រួចរាល់ ហើយនៅសល់គឺជាភាគហ៊ុនរបស់ […]
អានបន្ថែមនិន្នាការវិវត្តន៍នៃបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យសំណង់នៅកម្ពុជា
ឧស្សាហកម្មសំណង់គឺជាសសរស្តម្ភដ៏រឹងមាំមួយនៃសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា មានការកើនឡើងចំនួន ២០ភាគរយ នៃគម្រោងសាងសង់ដែលបានអនុម័តនៅឆ្នាំ២០១៧ ធៀបនឹងឆ្នាំមុន។ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយនៅដើមខែមករា ឆ្នាំ២០១៨ បានបង្ហាញថា គម្រោងចំនួន ៣.០៥២ ត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១៧ ដោយមានតម្លៃ ៦.៤២ប៊ីលានដុល្លារ។ តួលេខនេះកើនឡើងលើសពីឆ្នាំមុនដែលមានគម្រោងចំនួន ២,៤០៥ ជាមួយនិងតម្លៃ ៥.២៥ ប៊ីលានដុល្លារ។ ខណៈពេលដែលវិស័យសំណង់មានការរីកចម្រើនខ្លាំង ឧបករណ៍បរិក្ខាបច្ចេកទេសសាងសង់ជាច្រើនប្រភេទត្រូវបាននាំចូលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើឲ្យប្រសើរឡើងនូវដំណើរការការងារនៅក្នុងឧស្សាហកម្មនេះ។ ម៉ាស៊ីនបាញ់បាយអរដែលជាវិធីសាស្ដ្រដំបូងគេសម្រាប់ការបូកបាយអរលើជញ្ជាំងត្រូវបាននាំចូលមកក្នុងទីផ្សារកម្ពុជាកាលពី២ឆ្នាំមុន។ ម៉ាស៊ីនដែលមានឯកទេសក្នុងការបាញ់បាយអរ ជាពិសេសការបាញ់បាយអរលើជញ្ជាំងនេះ ត្រូវបានប្រើជាទូទៅនៅទូទាំងពិភពលោក។ ម៉ាស៊ីនបាញ់បាយអរនេះជាម៉ាកយីហោអ៊ីតាលីផលិតដោយក្រុមហ៊ុន IMER Group និងត្រូវបានចែកចាយផ្តាច់មុខដោយក្រុមហ៊ុន Camcoma CBMS ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ជាច្រើនប្រភេទក្នុងទីផ្សារ។ លោក ហុង លីមតុង អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Camcoma CBMS បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកាលពីដើមខែមករាថា ឧស្សាហកម្មសំណង់កំពុងរីកចម្រើនយ៉ាងឆាប់រហ័សប៉ុន្តែកង្វះកម្មករជំនាញគឺជាចំណុចព្រួយបារម្ភនៅការដ្ឋានសំណង់។ លោក លីមតុង បានមានប្រសាសន៍ថា ម៉ាស៊ីនបាញ់បាយអរទំនើបទាន់សម័យនេះគឺជាដំណោះស្រាយដ៏ល្អសម្រាប់ការដ្ឋានសាងសង់ព្រោះវាត្រូវការកម្មករចំនួនតិច ហើយធ្វើការបានលឿនជាងប្រើកម្លាំងពលកម្មមនុស្សពីរឬបីដង។ តាមលោក លីមតុង ការប្រើម៉ាស៊ីនបាញ់បាយអរចំណាយអស់ត្រឹមតែ ១៨៨ដុល្លារក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងការចំណាយលើកម្មករដែលមានតម្លៃ […]
អានបន្ថែមSchwing Stetter Self Loading Mixers (Slm) Unbeatable & Most Versatile
សូមមេត្តាអធ្យាស្រ័យ យើងខ្ញុំកំពុងរៀបចំប្រែសម្រួលជាភាសាខ្មែរ…
អានបន្ថែមកិច្ចសន្យាសាងសង់នៅកម្ពុជា
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនគម្រោងសាងសង់មានការកើនឡើងជាច្រើននៅក្នុងប្រទេសកម្ពុជាដែលមានជាង ២២ភាគរយ គិតជាទឹកប្រាក់ប្រមាណ ៦,៤ប៊ីលានដុល្លារ នៅក្នុងឆ្នាំ២០១៧។ ស្របជាមួយគ្នានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣.០៥២គម្រោង។ ការវិនិយោគនេះត្រូវបានជំរុញដោយចំនួនវិនិយោគិនចិនលើអាផាតមិន ខុនដូ សណ្ឋាគារ កាស៊ីណូ និងផ្សារទំនើប។ បច្ចុប្បន្ន កម្ពុជាមិនទាន់មានបទប្បញ្ញត្តិច្បាស់លាស់ ស្តីពីច្បាប់សាងសង់ទេ ប៉ុន្តែបានអនុម័តនូវអនុក្រឹត្យចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីការអនុញ្ញាតសាងសង់ ព្រមទាំងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ និងច្បាប់ភូមិបាលឆ្នាំ២០០១។ ក្នុងករណីអវត្តមានបែបនេះ ច្បាប់កម្ពុជាមិនបានចែងពីកិច្ចសន្យាសាងសង់ស្តង់ដារណាមួយនោះទេ ប៉ុន្តែទម្រង់កិច្ចសន្យាដែលត្រូវបានប្រើជាទូទៅគឺកិច្ចសន្យាដែលចុះផ្សាយដោយ FIDIC (សហព័ន្ធប្រឹក្សាវិស្វកម្មអន្តរជាតិ) ICE (ស្ថាប័នវិស្វករស៊ីវិល)។ ទម្រង់កិច្ចសន្យាស្តង់ដារដែលត្រូវបានប្រើប្រាស់យ៉ាង ទូលំទូលាយនៅក្នុងឧស្សាហកម្មសំណង់នេះគឺទម្រង់កិច្ចសន្យារបស់ FIDIC។ ដើម្បីឲ្យកិច្ចសន្យាមានអានុភាពចាប់បង្ខំ កិច្ចសន្យាត្រូវតែជាកិច្ចព្រមព្រៀងដែលធ្វើឡើងរវាងភាគីពីរ ឬច្រើនដែលមាន សមត្ថភាពចុះកិច្ចសន្យា ហើយបំពេញនូវលក្ខខណ្ឌសម្រាប់ការអនុវត្តតាមផ្លូវច្បាប់។ លើសពីនេះទៀត លក្ខខណ្ឌបឋមទាមទារនូវសំណើសុពល និងស្វីការចំពោះសំណើនោះ ជាមួយនិងបំណងបង្កើតកិច្ចព្រមព្រៀង ដែលអាចប្រតិបត្តិបានដោយស្របច្បាប់ មិនមែនមោឃៈនៅក្នុងច្បាប់ គឺជាចំណុចសំខាន់ផ្សេងទៀត ក្នុងការបង្កើតកិច្ចសន្យាដែលមានសុពលភាពស្របតាមច្បាប់។ គម្រោងភាពជាដៃគូរដ្ឋ-ឯកជនអាចមានកិច្ចសន្យាទម្រង់ស្តង់ដារផ្ទាល់ខ្លួន។ ជាធម្មតា កិច្ចសន្យា ទម្រង់ស្តង់ដារនេះរួមបញ្ចូលនូវលក្ខខណ្ឌទូទៅ លក្ខខណ្ឌបន្ថែម […]
អានបន្ថែមកំណត់ហេតុប្រចាំថ្ងៃរបស់ក្លឹប Lighthouse
ក្លឹប Lighthouse កម្ពុជាមានកម្មវិធីជាច្រើននាពេលខាងមុខដែលនឹងចាប់ផ្តើមពីកម្មវិធីថ្ងៃកីឡាកូនហ្គោលប្រចាំឆ្នាំលើកទី៤ នៅថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨។ អ្នកចូលរួមលេងនឹងរីករាយជាមួយកម្មវិធីនាពេលល្ងាចដោយមានការ “ជួប និងស្វាគមន៍គ្នា” នៅឯ Exchange Bar នៅរាត្រីមុនថ្ងៃកីឡាកូនហ្គោល។ នៅថ្ងៃកីឡា ការចាប់ផ្តើមរន្ធដំបូងនៃកម្មវិធីកីឡាកូនហ្គោលដែលមាន១៨រន្ធនេះនឹងចាប់ផ្តើមនៅ ម៉ោង១២និង៣០នាទី ហើយអ្នកចូលរួមលេងទាំងអស់អាចមកដល់លឿនដើម្បីរីករាយនឹងការបើកបរ និងអាហារសំរន់ថ្ងៃត្រង់។ បន្ទាប់ពីកីឡាកូនហ្គោលទៅ អ្នកលេងនិងសមាជិកគ្រួសារត្រូវបានអញ្ជើញឲ្យចូលរួមក្នុង Exchange Bar ដែលនៅទីនោះនឹងមានរៀបចំកម្មវិធីប្រគល់រង្វាន់ ជាមួយនិងការផ្តល់ជូននូវអាហារប៊ូហ្វេពេលល្ងាច។ សម្រាប់ព័ត៌មានអំពីការចូលរួមក្នុងកម្មវិធី ឬការឧបត្ថម្ភ សូមមើលខិត្តប័ណ្ណសម្រាប់ការឧបត្ថម្ភនិងចូលរួមលេងដែលបានភ្ជាប់មកជាមួយ ។ យើងបានចាប់ផ្តើមនៅឆ្នាំនេះជាមួយនឹងកម្មវិធីបណ្តាញទំនាក់ទំនងដំបូងរបស់យើងនៅខែមករានៅឯ Che Chulo Bar ដែលកម្មវិធីនេះត្រូវបានឧបត្ថម្ភដោយ Kirby Building Systems-Cambodia ។ យើងមានអ្នកចូលរួមនិងអ្នកចុះឈ្មោះជាសមាជិកថ្មីៗជាច្រើននៅយប់នោះ! ការភ្ជាប់ទំនាក់ទំនងជំនួញថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ហើយជារួមគ្រប់គ្នាមានពេលរាត្រីដ៏អស្ចារ្យ ជាពិសេសអ្នកដែលមានសំណាងឈ្នះរង្វាន់ដ៏អស្ចារ្យ! ការចាប់ផ្តើមដ៏អស្ចារ្យនៅឆ្នាំនេះកើតចេញពីភាគជោគជ័យនៅឆ្នាំ២០១៧ ដែលបានបញ្ចប់ទៅជាមួយនឹងពិធីជប់លៀងបុណ្យណូអែល និងឆ្នាំថ្មីប្រចាំឆ្នាំដែលបានប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ទី១៦ ខែធ្នូ នៅ Chinese House។ យើងសូមអរគុណដល់ Santa Claus (ក៏ដូចជាអ្នកឧបត្ថម្ភរបស់យើង) ដែលអាចឲ្យយើងចែកកាដូដល់កុមារចំនួន […]
អានបន្ថែមផ្លូវហាយវេផ្លូវរត់៨ជួរបានដួលរលំនៅក្នុងប្រទេសចិន
ផ្នែកនៃផ្លូវប្រវែង៣០ម៉ែត្រនៃផ្លូវហាយវេទទឹង៨ជួរបានដួលរលំនៅជិតការដ្ឋានសាងសង់ផ្លូវក្រោមដីមួយនៅប្រទេសចិនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ដោយបានសម្លាប់មនុស្ស ០៨នាក់។ ឧប្បត្តិហេតុដែលបានកើតឡើងនៅក្នុងក្រុង Foshan ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន នេះបានបណ្តាលឲ្យមនុស្សរងរបួសចំនួន ០៩ នាក់បន្ថែមទៀត។ សេចក្តីរាយការណ៍នៅក្នុងទូរទស្សន៍រដ្ឋចិនបានឲ្យដឹងថាការដួលរលំផ្លូវហាយវេនេះគឺបណ្តាលមកពីទឹកហូរចេញពីបំពង់ទឹកដែលលេចធ្លាយធ្វើឲ្យខូចខាតផ្លូវក្រោមដីដែលកំពុងត្រូវបានសាងសង់នៅពីក្រោមផ្លូវហាយវេនេះ។ កម្មករសំណង់ប្រឹងប្រែងគ្រប់គ្រងទឹកដែលហូរចូលក្នុងផ្លូវរូងក្រោមដីនោះស្ថិតក្នុងចំណោមអ្នកស្លាប់នៅពេលគ្រឿងបង្គុំគ្រឹះផ្លូវស្ពានបាក់រលំ ហើយបន្សល់ទុកនូវក្រហូងដែលមានជម្រៅ ៦ម៉ែត្រ។ ខ្សែរថភ្លើងក្រោមដីដែលកំពុងសាងសង់នេះមានចម្ងាយ ២៣គីឡូម៉ែត្រ ឆ្លងកាត់ក្រុងភាគខាងជើងនៃទីក្រុងក្វាងចូវ។ កាសែត South China Morning Post បានលើកឡើងថាការពង្រីកបណ្តាញផ្លូវក្រោមដីយ៉ាងលឿននៅក្នុងប្រទេសចិនបានធ្វើឲ្យមានការបាក់ស្រុតជាច្រើន និងគ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើនទៀត។
អានបន្ថែមទូកដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅនឹងចាប់ផ្តើមនៅខែមេសា
សេវាដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកដែលតភ្ជាប់ពីព្រែកព្នៅ-តាខ្មៅនឹងត្រូវដាក់ឱ្យដំណើរការនៅខែមេសា ដោយចាប់ផ្ដើមពីទូកចំនួន ២ និងចំណតចំនួន ៦។ ក្រសួងសាធារណការនិងដឹកជញ្ជូនបច្ចុប្បន្នកំពុងធ្វើការងារសាងសង់ស្ថានីយចំណតទាំង ៦ រួមមាន ស្ថានីយព្រែកព្នៅ ស្ថានីយឬស្សីកែវ ស្ថានីយផែបណ្តែតទឹក(ផ្សាររាត្រី)ស្ថានីយកំពង់ដរអីរីក្សត្រជិតNaga ស្ថានីយច្បារអំពៅ និង ស្ថានីយសួនច្បារតាខ្មៅ។ បើយោងតាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម វ៉ា ស៊ឹមសុរិយា៖ “នៅខែមេសានេះ ក្រសួងនឹងបើកសេវាកម្មតែប្រាំមួយចំណតប៉ុណ្ណោះប៉ុន្តែផែនការដើមមានប្រហែល ១៦ ទៅ ១៨ចំណត។ ហើយជាដំបូងយើងនឹងចាប់ផ្តើមដំណើរការទូកចំនួន ២គ្រឿងសិនដោយក្នុងមួយគ្រឿងៗអាចដឹកមនុស្សបានប្រមាណ៦០នាក់”។ ឯកឧត្តមបានបន្តឱ្យដឹងទៀតថា ថវិកាប្រមាណ ២ លានដុល្លារត្រូវបានបម្រុងទុកសម្រាប់គម្រោងមួយនេះ។ “ការដឹកជញ្ជូនតាមផ្លូវទឹកនេះរំពឹងថានឹងជួយសម្រួលដល់ចរាចរនៅរាជធានីភ្នំពេញពីព្រោះវាផ្តល់នូវជម្រើសផ្សេងមួយទៀតសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរពីព្រែកព្នៅនិងតាខ្មៅមកកាន់រាជធានីភ្នំពេញ” លោកបានបន្ត។ នៅដំណាក់កាលនេះក្រសួងសាធារណការនិងដឹកជញ្ជូនមិនទាន់បានបង្ហាញពីតម្លៃតារាងពេលវេលានិងព័ត៌មានលម្អិតផ្សេងទៀតនៃសេវាដឹកជញ្ជូនថ្មីនេះនៅឡើយទេ។
អានបន្ថែមបច្ចេកវិទ្យាកែច្នៃសំរាមប្លាស្ទិក ទៅជាកៅស៊ូ AC ក្រាលផ្លូវ
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលក្រុមនិស្សិត Eco Plastic មកពី មូលនិធិហាប់ស្វែល (Harpswell Foundation)ដើម្បីសម្ដែងចំណាប់អារម្មណ៍ និងពិភាក្សាបន្ថែមទៅលើគំនិតច្នៃប្រឌិតថ្មីមួយដែលកែច្នៃសំរាមប្លាស្ទិក ទៅជាកៅស៊ូ Asphalt Concrete (AC)សំរាប់ធ្វើផ្លូវ។ ការច្នៃប្រឌិតថ្មីនេះគឺជាវិធីសាស្រ្តថ្មីមួយទៀតនៃការ Recycle សំណល់ប្លាស្ទិក អោយទៅជាកៅស៊ូ Asphalt Concrete (AC)។ វិធីសាស្រ្តនេះអាចនឹងជួយសន្សំសំចៃតម្លៃផលិតបានច្រើនជាងមុន ប៉ុន្តែនៅរក្សាគុណភាពស្តង់ដារដដែល។ និស្សិតទាំងពីរ មានកញ្ញា លី សុកញ្ញា និស្សិតសាកលវិទ្យាល័យ ZAMAN និងកញ្ញា តាន់ ប៊ុនហ៊ង់ និស្សិតសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញបានឈ្នះការប្រកួត កម្មវិធីគំនិតច្នៃបង្កើតថ្មីនៅកម្ពុជា (Business Model Competition) ដែលបានរៀបចំឡើងដោយសាកលវិទ្យាល័យជាតិគ្រប់គ្រង និង មូលនិធិ CIESF នាពេលកន្លងមកនេះ។ បេក្ខនារីទាំងពីររូបនេះ នឹងក្លាយជាតំណាងកម្ពុជាដើម្បីបន្តទៅចូលរួមការប្រកួតវគ្គក្នុងតំបន់ នៅប្រទេសប៊ូតង់ នាពេលខាងមុខនេះ។ “នេះគឺជាការច្នៃប្រឌិតដ៏អស្ចារ្យណាស់ ព្រោះវាអាចជួយដល់វិស័យសំណង់ផ្លូវថ្នល់បានច្រើន។ នេះគឺជាគំនិតថ្មីមួយដែលយើងត្រូវតែគាំទ្រ និងបន្តការសិក្សាដើម្បីអោយសម្រេចបាននូវលទ្ធផលមួយដ៏ធំជាងមុន។ យើងពិតជារីករាយណាស់ដែលកម្ពុជាមាន អ្នកមានទេពកោសល្យដូចពួកគេទាំងពីរនេះ” បើតាមប្រសាសន៍របស់ […]
អានបន្ថែម