មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម សាងសង់បានជិត ៦០% ហើយ

វឌ្ឍនភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម សម្រេចបានប្រមាណជិត៦០ % ហើយ។ នេះបើតាមដំណើរចុះពិនិត្យពិនិត្យវឌ្ឍនភាពការដ្ឋានគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ស្ថិតក្នុងបរិវេណទីស្តីការក្រសួង (ក្បាលថ្នល់) សម្រេចបានប្រមាណ ៥៩%។ ឯកឧត្តមថា ការចុះត្រួតពិនិត្យជាប្រចាំនេះ គឺដើម្បីជំរុញការសាងសង់ឱ្យទាន់ផែនការ និងត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពសំណង់រឹងមាំសម្រាប់ជាប្រយោជន៍ជាតិយូរអង្វែង។

មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបែបឌីជីថល ដើម្បីបម្រើឱ្យការងារព្យាករណ៍ និងការគ្រប់គ្រងធនធានទឹកនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជាក់លាក់ខ្ពស់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អ្វីទៅជាទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ការគ្រប់គ្រងធនធានទឹកបែបសមាហរណកម្ម

ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំសម្របសម្រួលប្រចាំឆ្ន […]