គិតត្រឹមខែមេសា ឆ្នាំ២០២៥ រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ
គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុបជាង ១០៨,២២លានដុល្លារ សម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ នេះបើតាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងវេទិកាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បាន និងកំពុងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលជូនគ្រួសារមានបណ្ណសមធម៌សរុប ចំនួន ៧១៥.៣៤៧គ្រួសារ និងបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់សមាជិកគ្រួសារដែលមានភាពងាយរងគ្រោះមានដូចជា ស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ ៦០ឆ្នាំឡើង អាហារូបករណ៍សិស្សក្រីក្រ នៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ដោយរដ្ឋបានចំណាយថវិកាសរុប ៤៣២.៩០៩.៤៤២.០០០ ស្មើនឹងប្រមាណជាង ១០៨,២២លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ជា សុមេធី ក៏បានបន្ថែមដែរថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបើកផ្តល់ប្រាក់របបសន្តិសុខសង្គម នៃមូលនិធិជំនួយសង្គម ជូនអតីតមន្រ្តីរាជការស៊ីវិលសរុបចំនួន ៥៦.៤៧៥នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥.២៩៦នាក់ ដោយការបើកផ្តល់នេះធ្វើឡើងចំនួន ០២លើក […]
ជប៉ុនជួយជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា តាមរយៈកញ្ចប់ជំនួយជិត ៣លានដុល្លារ
ក្នុងវិធានការដ៏សំខាន់មួយក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយចំនួន ៤០៤លានយ៉េន ស្មើនឹងប្រមាណ ២,៩លានដុល្លារ។ ការផ្តល់មូលនិធិនេះ នឹងជួយតម្រង់ទិសឆ្ពោះទៅរកការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនិងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា។ ជំនួយនេះគឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តជាបន្តបន្ទាប់របស់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍របស់កម្ពុជា។ កន្លងមក រដ្ឋាភិបាលជប៉ុនក៏ទើបតែបានផ្តល់ជំនួយប្រមាណ ១ពាន់លានយ៉េន (ស្មើនឹងប្រមាណ ៧,២លានដុល្លារ) សម្រាប់ជំរុញបន្ថែមនូវគម្រោងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាផងដែរ។(អានបន្ថែម) ក្រៅពីជំនួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រដ្ឋបាលភិបាលជប៉ុន ទើបបានផ្តល់ជំនួយជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីពង្រឹងសកម្មភាពអប់រំកុមារតូចៗ និងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់។(អានបន្ថែម) កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា ដែលនេះបង្ហាញពីការយកចិត្តទុកដាក់គ្នាទៅវិញទៅមកក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ - Video Advertisement -
ត្រឹមខែវិច្ឆិកា-២០២៤ ក្រសួងបានចុះបញ្ជីអង្គការវិជ្ជាជីវៈនៅកម្ពុជាបានជាង ៦ពាន់ស្ថាប័ន
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈបានចំនួន ៦.៤៩១។ នេះបើយោតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” កាលទី៨ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងទៅកាន់អ្នកចូលរួមកម្មវិធីជាង ២០០០នាក់ ឯកឧត្តម ហេង សួរ បានឱ្យដឹងថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ ជាក់ស្តែង ឯកឧត្តមបានលើកឡើងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦.៤៩១ ក្នុងនោះសហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋានមានចំនួន ៦ ១៥៧, និងសមាគមនិយោជកមានចំនួន ១២។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមនីយកម្មរួមគ្នា។ […]
វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ
វិមានរដ្ឋធម្មនុញ្ញ តម្លៃ ២.២៣៨.៨៤៧ដុល្លារអាមេរិក ស្ថិតនៅជិតវិមានឯករាជ្យ ជានិមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ សម្ពោធជាផ្លូវការហើយ។ នេះបើតាមព្រះរាជពិធីសម្ពោធ ក្រោមអធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។ បើតាមសុន្ទរកថាឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា វិមានរដ្ឋធម្មនុញ្ញមានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៣៨០ម៉ែត្រក្រឡា សង់បែរមុខទៅទិសខាងកើត។ សំណង់បេតិកភណ្ឌជាតិនេះ ត្រូវបានស្ថាបត្យករ ធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ដើម្បីញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង៖ ១)ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប។ ២)ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ សំណង់វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចម្បង ដូចខាងក្រោម៖ ផ្នែកទី១ គឺ វិមានផ្នែកខាងក្រោម មានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរសន្តិមូលសាល ជាទីតាំង ស្តម្ភរដ្ឋធម្មនុញ្ញ ដែលនៅខាងលើមានទម្រតម្កល់ ព្រះសិរមហាព្រហ្ម […]
កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ
កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) បានបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់ប្រមូលផ្តុំមេដឹកនាំ និងជាឱកាសបង្ហាញពីទស្សនៈវិស័យ សំណង់នៅទូទាំងអាស៊ីអាគ្នេយ៍។ ធ្វើជាម្ចាស់ផ្ទះ រៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបង្ហាញជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់សហព័ន្ធអ្នកសាងសង់អាស៊ានក្នុងការជំរុញកិច្ចសហការ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងឧស្សាហកម្មសំណង់ក្នុងតំបន់។ ដោយមានតំណាងមកពីប្រទេសសមាជិកអាស៊ានទាំង៨ កិច្ចប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការចាប់យកឱកាសនាពេលអនាគតនៅក្នុងវិស័យសំណង់។ អ្នកចូលរួមបានពិភាក្សាយ៉ាងទូលំទូលាយ ដោយផ្តោតលើប្រធានបទដូចជា វឌ្ឍនភាពបច្ចេកវិទ្យា ការអនុវត្តអគារបៃតង និងតួនាទីសំខាន់នៃឧស្សាហកម្មសំណង់ក្នុងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងផលប៉ះពាល់ពីឥទ្ធិពលសង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ព្រមទាំងការគិតគូរអំពីបទដ្ឋានការងារសម្រាប់កម្មករជំនាញ។ លោក Oliver HC Wee ដែលជាប្រធាន ACF បច្ចុប្បន្នបានលើកឡើងថា “កិច្ចប្រជុំក្រុមប្រឹក្សា ACF លើកទី 56 បង្ហាញសញ្ញាច្រើនជាងការប្រមូលផ្តុំនៃអ្នកដឹកនាំឧស្សាហកម្ម។ “រួមគ្នា យើងកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏រឹងមាំ ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។” ចំណុចសំខាន់មួយនៃកិច្ចប្រជុំគឺការដាក់ចេញនូវគំនិតផ្តួចផ្តើមក្នុងគោលបំណងលើកកម្ពស់ស្តង់ដារសុវត្ថិភាពសំណង់នៅទូទាំងអាស៊ាន។ កម្មវិធីនេះផ្តោតលើការចុះសម្រុងគ្នានៃបទប្បញ្ញត្តិសុវត្ថិភាព សម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តបច្ចេកវិជ្ជាសុវត្ថិភាពកម្រិតខ្ពស់នៅទូទាំងប្រទេសជាសមាជិក។ លើសពីនេះ ACF បានដាក់ចេញនូវប្លង់មេនៃការផ្លាស់ប្តូរឌីជីថល ដោយដោះស្រាយតម្រូវការបន្ទាន់សម្រាប់វិស័យសំណង់ ដើម្បីទទួលយកឧបករណ៍ និងដំណើរការឌីជីថល។ ចលនាយុទ្ធសាស្ត្រនេះមានគោលបំណងសម្រួលប្រតិបត្តិការ កែលម្អការគ្រប់គ្រងគម្រោង និងលើកកម្ពស់ការប្រកួតប្រជែងលើមាត្រដ្ឋានសកល។ កិច្ចប្រជុំក្រុមប្រឹក្សាក៏បានផ្តល់វេទិកាមួយសម្រាប់ប្រទេសជាសមាជិកដើម្បីបង្ហាញពីសមិទ្ធផលរបស់ពួកគេ និងចែករំលែកស្នាដៃល្អបំផុតក្នុងការសាងសង់។ […]
រដ្ឋាភិបាលកម្ពុជាចំណាយជាង $១៣០០លាន លើកម្មវិធីឧបត្ថម្ភប្រាក់ជូនពលរដ្ឋក្រីក្រ ៧០ម៉ឺនគ្រួសារ
រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ កាលពីចុងខែ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈពេល ៤៦ខែ ក្នុងនោះការអនុវត្តពេញលេញមានរយៈពេល ៤៣ខែ (ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៣) និងការអនុវត្តយុទ្ធសាស្រ្តចាកចេញពីកម្មវិធីមានរយៈពេល ៣ខែ (ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤) ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមានចំនួនប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់ ដោយបានចំណាយថវិកាជាង ១.៣៥៩ លានដុល្លារ។ ប្រភពដដែល បានបន្ថែមថា បើគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណសមធម៌ចំនួន ៧០ម៉ឺនគ្រួសារ ឬស្មើនឹង ២.៨ លាននាក់, មានគ្រួសារចំនួន ៥៧ម៉ឺនគ្រួសារ (ប្រមាណ ៨៤ %) បានចុះឈ្មោះចូលក្នុងកម្មវិធីនេះរួចរាល់ និងទទួលបានផលពីកម្មវិធីនេះ ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបប្រមាណ […]