ឆមាសទី១ ២០២៣ កម្ពុជាប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ ថយចុះ១៩ភាគរយ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ សម្រេចបាន ២.០៧២លានដុល្លារ ធ្លាក់ចុះប្រមាណ ១៩ ភាគរយ។​

របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ចំណូលពន្ធដាររយៈពេល៦ខែ ស្មើនឹង ៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅថ្ងៃទី ១៣ ខែ កក្តដា ថា ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ នៅឆ្នាំ២០២៣។

ឯកឧត្តម លើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញប្រភេទចំណូលតាមសកម្មភាព សំខាន់ៗមួយចំនួនមានការថយចុះ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះកម្មន្ត សាលភេសជ្ជៈ ឬផលិតភេសជ្ជៈ បានថយចុះជិត ១៣ ភាគរយ វិស័យអចលនវត្ថុ ថយចុះជិត ៤ភាគរយ។

ទន្ទឹមនឹងគ្នានេះ ពន្ធប្រថាប់ ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក៏បានថយចុះប្រមាណជិត ២៧ភាគរយផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋ និងឯកជន រួមគ្នាលើកម្ពស់កសិផលក្នុងស្រុក តាមរយៈចុះអនុស្សរណៈដ៏សំខាន់មួយ

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនផលិតចំណីសត្វល្បីៗចំនួនប្រាំមួយ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងលើកកម្ពស់ផលិតផលកសិកម្មសំខាន់ៗដូចជា៖ ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមផ្សេងៗ ក្នុងប្រទេសកម្ពុជា។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្រុមហ៊ុនទាំង ៦នោះរួមមាន៖ ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩.០០០ តោន ដំឡូងមីចំនួន ៨១.៦០០ តោន កញ្ជុងអង្ករចំនួន ៥១. ១៣០ […]

ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត កំពុងសម្លឹងទីផ្សារកម្ពុជា ដើម្បីរកឱកាសពង្រីកខ្លួន

ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA កំពុងសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុននូវគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ។ ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានថ្លែងអំណរគុណចំពោះការទទួលជួបពិភាក្សាការងារ និងបានផ្តល់​នូវព័ត៌មានពិតជាក់ស្តែងសម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត ព្រមទាំងជម្រាបជូនថានេះជាលើកទី១ដែ​ល​ក្រុ​មហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ […]

រដ្ឋាភិបាលកម្ពុជានឹងចេញគោលនយោបាយលើកទឹកចិត្តការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តពិសេស ដល់វិស័យឯកជនសម្រាប់អ្នកវិនិយោ​​គ​​​លើខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំ ឬផលិតផលសម្រេចក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស ១០០​%​​។ នេះបើតាមការថ្លែងរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។ សម្តេចបានថ្លែងឱ្យដឹងបន្តថា គោលនយោបាយពិសេសនេះ ក៏ជាការកែសម្រួលនូវខ្សែចង្វាក់ផលិតកម្មរបស់កម្ពុជា ធានានូវការប្រែប្រួលនូវស្ថានភាពពាណិជ្ជកម្មលើពិភពលោក ខណៈដែលកម្ពុជា​ក៏ដូចជាប្រទេសក្នុងសកលលោកផ្សេងទៀត​ កំពុងជួបប្រទះការប្រែប្រួលភ្លាមៗ នៃគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មសហរដ្ឋអាមេរិក។ សម្តេចបានបន្ថែមថា កម្ពុជាពឹងផ្អែកទៅលើការនាំចេញច្រើន ដែលទាមទារឱ្យកម្ពុជាត្រូវពង្រឹង និងពិនិត្យវាយតម្លៃឡើងវិញ ហើយគោលនយោបាយលើកទឹកចិត្តពិសេសនេះ ជាការបត់បែនថ្មីរបស់កម្ពុជា  ដែលទាមទារឱ្យរាជរដ្ឋាភិបា​ល ពិនិត្យវាយតម្លៃអំពីរចនាសម្ព័ន្ធផលិតកម្ម ដើម្បីទាក់ទាញការផលិតនៅក្នុងស្រុក ជាពិសេសធាតុផ្គុំឱ្យបានច្រើន​។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យវិស័យឯកជនទាក់ទាញដៃគូមកវិនិយោគ ក្នុងការផលិតខ្សែចង្វាក់នៃផលិតកម្មក្នុងស្រុកផ្គត់ផ្គង់ឱ្យឧស្សាហកម្មនាំចេញ។ សម្តេចធិបតី បានបញ្ជាក់ទៀតថា កម្ពុជាមានរោងចក្រកាត់ដេរដែលនាំចូលក្រណាត់ពីខាងក្រៅមកផលិតផលិតសម្រេច ហើយដើម្បីចៀសវាងការនាំចូល ១០០% បែបនេះ កម្ពុជានឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគផលិតក្រណាត់តែម្តងនៅកម្ពុជា ដែលអាចកាត់បន្ថយពីការនាំចូលពីក្រៅ តាមរយៈការផលិតក្នុងស្រុកបានប្រមាណ  ២០-៣០-៤០% ផងដែរ។ ជាមួយនឹងវិធានការទាំងនេះ រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល […]

ទំហំពាណិជ្ជកម្ម​កម្ពុជា​កើន​ដល់ $៩,៤៤​ពាន់​លាន ​ក្នុងរយៈពេល២ខែដើម​ឆ្នាំ​២០២៥

ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ ៩,៤៤ពាន់លានដុល្លារ ដែលកើនឡើងគួរឱ្យកត់សម្គាល់ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ គួរបញ្ជាក់ថា សកម្មភាពនាំចេញបានបង្ហាញពីកំណើនវិជ្ជមាន ខណៈមានទំនិញសរុបជាង ៤,៤៦ពាន់លានដុល្លារ ត្រូវបាននាំចេញទៅក្រៅប្រទេស ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើង ១១,៩%។ ទន្ទឹមនឹងនេះដែរ ការនាំចូលបានកើនឡើងខ្ពស់រហូតដល់ ៤,៩៨៧ពាន់លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ២០,៦% ។ ជាការកត់សម្គាល់ ឃើញថាសហរដ្ឋ​អាមេរិក​នៅតែ​ជា​ទីផ្សារដ៏​សំខាន់​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ចំនួន ១,៦២៦ពាន់​លាន​ដុល្លារ​​។ វៀតណាម​ក៏​តំណាង​ឱ្យ​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយផងដែរ ដែលបានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​តួលេខ​នាំ​ចេញ។ រីឯប្រទេសចិនជាតួអង្គដ៏សំខាន់ គឺជាអ្នកនាំចូលដ៏ធំបំផុតរបស់កម្ពុជា ជាមួយនឹងទំនិញដែលមានតម្លៃ ២.៤៤៤ ពាន់លានដុល្លារ ត្រូវបានជួញដូរ ឃើញថាមានការកើនឡើង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះផលប័ត្រនាំចេញចម្រុះរបស់កម្ពុជារួមមានសម្លៀកបំពាក់ គ្រឿងចក្រ ឧបករណ៍អគ្គិសនី ស្បែកជើង គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជខ្យង ប្រដាប់ក្មេងលេង និងវាយនភណ្ឌ ដែលបង្ហាញពីវិស័យផលិតកម្ម និងកសិកម្មដ៏រឹងមាំរបស់ប្រទេស។ ដូចដែលតួលេខទាំងនេះបានបង្ហាញឱ្យឃើញពីទិដ្ឋភាពពាណិជ្ជកម្មរបស់កម្ពុជាកំពុងវិវឌ្ឍ និងជាការបង្ហាញពីការចូលរួមផ្នែកសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ប្រទេសនៅលើឆាកពិភពលោក។ - Video Advertisement -

ឥណ្ឌូនេស៊ីសន្យានឹងជួយគៀងគរវិនិយោគមកកម្ពុជាបន្ថែម ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី មានជាង $១ពាន់លាន

ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសន្យាថានឹងជួយគៀងគរវិនិយោគមកកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្ន ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី បានឈានដល់ជាង ១ពាន់លានដុល្លារ។ ឯកឧត្តន សានតូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ថ្លែងបែបនេះ តាមរយៈជំនួបពិភាក្សាជាមួលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល កាលរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្វាគមន៍ និងលើកពីភូមិសាស្ត្រ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច របស់ខេត្តកណ្ដាល ខណៈឯកឧត្តមថា ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥ ខេត្តកណ្តាលប្រែក្លាយជា “ខ្សែក្រវាត់គាំទ្រវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឧស្សាហកម្ម ឡូជីស្លីក(ភស្តុភារ) ស្បៀង និងលំនៅឋាន”។ ឆ្លៀតឱកាសនោះ ឯកឧត្តម គួច ចំរើន បានស្នើសុំដល់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ឱ្យជួយគៀងគរអ្នកវិនិយោគិនមកវិនិយោគនៅខេត្តកណ្ដាលឱ្យបានច្រើន ព្រោះថាខេត្តកណ្ដាល មានភូមិសាស្ត្រហំព័ទ្ធភ្នំពេញ ជាបណ្ដុំនៃសេដ្ឋកិច្ច មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមរបស់ខេត្ត ក្នុងការផ្ដល់អាកាសឱ្យអ្នកវិនិយោគទាំងអស់ មកវិនិយោគនៅខេត្តកណ្ដាលទទួលបាននូវប្រាក់ចំណេញ។ […]

ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ពា សម្រេចបាន$៣៤០លាន, ខណៈរុស្សីមានត្រឹមតែ $២៩លានប៉ុណ្ណោះ!

នៅក្នុងការផ្លាស់ប្តូរមួយដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កម្ពុជា និងឥណ្ឌាបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មរបស់កម្ពុជា-ឥណ្ឌា ដែលឥឡូវនេះមានលើសពី ៣៤០ លានដុល្លារ។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបពិភាក្សាដាច់ដោយឡែករវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងឯកឧត្តម. Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ក៏ដូចជាឯកឧត្តម H.E. Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា មេដឹកនាំទាំងពីរបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងប្រកបដោយផ្លែផ្ការវាងប្រជាជាតិរបស់ពួកគេ។ ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់ទុនលើសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំដែលមាន។ នាឱកាសនោះក៏មានការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវឱកាសពាណិជ្ជកម្ម និងការវិនិយោគ សំដៅធ្វើឱ្យលើសពីតួលេខបច្ចុប្បន្ន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ។ ផ្ទុយស្រឡះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងរុស្សីនាពេលបច្ចុប្បន្ន នៅមានកម្រិតតិចតួចនៅឡើយ មានត្រឹមតែ ២៩លានដុល្លារ ប៉ុណ្ណោះ។ កិច្ចពិភាក្សាដែលបានធ្វើឡើងជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីបានផ្តោតទៅលើយុទ្ធសាស្ត្រជំរុញតួលេខនេះ ដោយទទួលស្គាល់ថាវាមិនឆ្លុះបញ្ចាំងពីទំនាក់ទំនងនយោបាយពិតប្រាកដ ឬសក្តានុពលសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរនោះទេ។ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តដើម្បីធ្វើការឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ចប្រកបដោយផ្លែផ្កាបន្ថែមទៀតនាពេលអនាគត។ បន្ថែមលើនេះ កិច្ចប្រជុំនេះក៏បានគូសបញ្ជាក់ពីការកើនឡើងនៃវិស័យទេសចរណ៍ ដោយភ្ញៀវទេសចរឥណ្ឌាមកកាន់កម្ពុជាមានជាង ៧ម៉ឺននាក់ ក្នុងឆ្នាំ២០២៤។ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមសម្រាប់ការកើនឡើងជាបន្តបន្ទាប់នៃចំនួននេះ ដែលរំពឹងថានឹងជួយជំរុញផលប្រយោជន៍សេដ្ឋកិច្ចបន្ថែមទៀតសម្រាប់វិស័យទេសចរណ៍។ នៅពេលដែលប្រទេសកម្ពុជាបន្តពង្រឹងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន ការផ្តោតសំខាន់នៅតែលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ការបង្កើនការវិនិយោគទៅវិញទៅមក និងការស្វាគមន៍ការកើនឡើងនៃចំនួនភ្ញៀវមកពីប្រទេសឥណ្ឌា និងរុស្ស៊ី។ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទាំងនេះបង្ហាញពីអនាគតដែលពោរពេញទៅដោយសក្តានុពល និងការរីកចម្រើន។ - Video […]