GGGI ជួយកម្ពុជា រៀបយុទ្ធសាស្ត្រដឹកជញ្ជូន ដើម្បីកាត់បន្ថយការបំពុលខ្យល់នៅសៀមរាប

វិទ្យាស្ថានកំណើនបៃតងសកល (GGGI) នឹងជួយរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំយុទ្ធសាស្ត្រដឹកជញ្ជូនកាបូនទាប ដើម្បីកាត់បន្ថយការបំពុលខ្យល់សម្រាប់ក្រុងសៀមរាប។ នេះបើតាមពិធីសម្ពោធគម្រោងលើកកម្ពស់គុណភាពខ្យល់នៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដែលមានរយៈពេល ២ឆ្នាំ ស្ថិតក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។

គួរបញ្ជាក់ថា គម្រោងខាងលើ នឹងជួយរៀបចំបញ្ជីសារពើភណ្ឌនៃការបញ្ចេញឧស្ម័ន បង្កើតប្រព័ន្ធគ្រប់គ្រងគុណភាពខ្យល់ ដែលនឹងដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងបរិស្ថាន។

នៅក្នុងព្រឹត្តការណ៍សម្ពោធនេះផងដែរ លោក​បណ្ឌិត Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI បានមានប្រសាសន៍ថា ការបំពុលខ្យល់ ជាការគំរាមកំហែងបរិស្ថាន ចំពោះសុខភាពមនុស្សក្នុងទីក្រុងនានារបស់ប្រទេសអាស៊ាន និងទីក្រុងភ្នំពេញ។ ការត្រួតពិនិត្យគុណភាពខ្យល់ នឹងជួយធ្វើឱ្យរីកចម្រើននូវចំណេះដឹង ដើម្បីចាត់វិធានការក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់គុណភាពខ្យល់។

លោកបណ្ឌិត បានបន្តថា សម្រាប់ប្រទេសកម្ពុជា​ កត្តាដែលធ្វើឱ្យប៉ះពាល់គុណភាពខ្យល់ គឺការដុតជីវម៉ាស់ និងការដឹកជញ្ជូន។

លោកបណ្ឌិតបន្ត ការវិវត្តនាពេលបច្ចុប្បន្ន ដើម្បផ្លាស់ប្តូរការដឹកជញ្ជូនពីការដុតចំហេះឥន្ធនៈហ្វូស៊ីលទៅជាថាមពលអគ្គិសនីវិញ គឺជាឱកាសដ៏ធំក្នុងការដោះស្រាយបញ្ហាបំពុលខ្យល់ និងវិបត្តិអាកាសធាតុ។

ជាមួយនឹងការដាក់ចេញនូវគម្រោងនេះ លោកបណ្ឌិតបានសង្ឃឹមថា នឹងជួយទាំងការលើកកម្ពស់គុណភាពខ្យល់ និងពន្លឿនការបន្ស៊ាំការប្រើប្រាស់យានជំនិះដើរដោយអគ្គិសនីនៅប្រទេសកម្ពុជា។

គួររម្លឹកថា GGGI បានបញ្ចប់ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]