JICA ផ្តល់ជំនួយសង់រោងចក្រទឹកស្អាតដ៏ធំមួយក្នុងសង្កាត់និរោធ ដែលគ្រោងសង់ក្នុងឆ្នាំ ២០២៦

កម្ពុជា​ នឹង​មាន​រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី​៣ ដែលមានសមត្ថភាពផលិតទឹកបានរហូត ១៣០ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ខណៈរោងចក្រនេះ ក៏គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៦ខាងមុខនេះផងដែរ។ នេះបើតាមពិធី​ចុះហត្ថលេខា​លើ​កំណត់​ប្រជុំពិភាក្សា ស្តីពី​ការរៀបចំ​សិក្សា​សមិទ្ធិ​លទ្ធភាព របស់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​និរោធ រវាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ JICA កាល​ថ្ងៃទី​២ ខែកុម្ភៈ។

ឯកឧត្តម ឡុង ណា​រ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានឱ្យដឹងថា រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី៣ ស្ថិតក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ដើម្បី​ជំរុញ​ការ​ផ្គត់​ផ្គង​តំបន់​ភាគ​ខាងកើត និង​ខាងត្បូង​រាជធានី​ភ្នំពេញ​ និងមួយផ្នែកទៀត ចែកចាយ​ទៅខេត្តកណ្តាល​។

ឯកឧត្តមបន្តថា៖«គម្រោងពង្រីករោងចក្រនេះ នឹងចាប់ផ្តើមសិក្សាចាប់ពីខែមេសា ឆ្នាំ២០២៣ និងគ្រោងបញ្ចប់ការសិក្សានៅដើមឆ្នាំ ២០២៤ ដើម្បីឈានទៅចាប់ផ្តើមសាងសង់រោងចក្រ នៅឆ្នាំ២០២៦ និងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៩»។

ឯកឧត្តមបញ្ជាក់ដែរថា នៅពេលរោងចក្រនេះ​សាងសង់រួច ​នឹង​ជំរុញ​ការតភ្ជាប់​ទឹកស្អាត​ទៅ​តំបន់​ជាយក្រុង​ និងធានាដល់ការ​ផ្គត់​ផ្គងទឹក​ឱ្យបានតាមផែនការកំណត់នៅឆ្នាំ២០៣០ ពោលគឺត្រូវផលិតទឹកឱ្យបាន ១លាន៨សែនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីធ្វើឱ្យប្រជាជនមានទឹក ប្រើប្រាស់គ្រប់គ្រាន់​។

គួរបញ្ជាក់ដែថា គិតមកដល់ពេលនេះ រោងចក្រ​ផលិត​ទឹក​ស្អាត​និរោធ បាន​សាងសង់​រួចទាំងជំហានទី១ និងជំហាន​ទី​២ ក្នុងនោះ រោងចក្រ​ផលិត​ទឹក​ស្អាត​និរោធជំហានទី១ បាន​ផលិត​ទឹក​ស្អាត​បាន​ចំនួន​១៣​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយ​ថ្ងៃ ខណៈជំហានទី២ មាន​សមត្ថភាព​ផលិតទឹកស្អាតដូចជំហានទី១ដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]