ខេត្តកណ្ដាល ហាមឃាត់ការសាងសង់សំណង់ និងការរុះរើសំណង់នៅលើដីចំណីផ្លូវសាធារណៈ

រដ្ឋបាលខេត្តកណ្តាល បានប្រកាសហាមឃាត់មិនឱ្យសាងសង់សំណង់ និងការរុះរើសំណង់ នៅលើដីចំណីផ្លូវសាធារណៈ នៅក្នុងខេត្តកណ្តាល ដើម្បីសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមដងផ្លូវ។ នេះបើយោងតាមសេចក្តីជូនរបស់រដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

ក្រៅពីហាមឃាត់ការសាងសង់សំណង់ និងការរុះរើសំណង់នៅលើដីចំណីផ្លូវសាធារណៈ អាជ្ញាធរខេត្តកណ្តាល ក៏បានហាមឃាត់មិនឱ្យមានការលក់ដូរ ការធ្វើអាជីវកម្ម ការដាក់ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្មគ្មានច្បាប់អនុញ្ញាត នៅលើដីចំណីផ្លូវសាធារណៈផងដែរ។

ការចេញសេចក្តីជូនដំណឹងនេះ គឺក្រោយពេលរដ្ឋបាលខេត្តសង្កេតឃើញថា នៅតាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត និងតាមដងផ្លូវផ្សេងៗទៀត ជាពិសេសតំបន់ទីប្រជុំជន ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅតែមានការសាងសង់សំណង់រឹង ការលក់ដូរ ការធ្វើអាជីវកម្ម ការដាក់ផ្ទាំងប៉ាណូ និងស្លាកផ្សាយពាណិជ្ជកម្ម គ្មានច្បាប់អនុញ្ញាត រំលោភលើដីចំណីផ្លូវសាធារណៈ ដែលនាំឱ្យបាត់បង់នូវសោភណភាព របៀបរៀបរយនៅតាមដងផ្លូវ រារាំងដល់គម្រោងពង្រីកផ្លូវ ឬគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀតរបស់រដ្ឋាភិបាលនៅថ្ងៃអនាគត។

មូលហេតុនេះ ក៏បានបង្កឱ្យមានការកកស្ទះ ចរាចរណ៍ដែលនាំឱ្យរំខានដល់ប្រតិបត្តិការសង្គ្រោះដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ ការដឹកជញ្ជូនទំនិញ ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ និងបណ្តាលឱ្យមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។

ក្នុងន័យនេះដែរ ដើម្បីធានាបាននូវសោភណភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅតាមដងផ្លូវសាធារណៈ និងជៀសវាងការអនុវត្តវិធានការច្បាប់ រដ្ឋបាលខេត្តកណ្តាល សូមឱ្យបញ្ឈប់ការសាងសង់សំណង់រឹងគ្រប់ប្រភេទនៅលើដីចំណី ផ្លូវសាធារណៈ ព្រមទាំងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថៃការដំណឹងនេះតទៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជាតិលេខ២៣ ប្រវែងជិត២០គ.ម ភ្ជាប់ស្រុកកោះធំ-ស្រុកលើកដែក សង់រួចរាល់១០០% ហើយ

កំណាត់ផ្លូវផ្លូវជាតិលេខ២៣ មានប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹង […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]