ព័ត៌មានអន្តរជាតិ
គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៧ គម្រោង តម្លៃជិត ៦ ពាន់លានដុល្លារ នឹងត្រូវអនុវត្តនៅឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២១
រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រកាសចាប់ផ្តើមគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធឯកជន-រដ្ឋ (public-private project) ធំៗ ចំនួន ៧ ដែលមានតម្លៃ ៥,៤ ពាន់លានដុល្លារ ដើម្បីទាក់ទាញវិនិយោគិនឯកជនថ្មីៗ បន្ថែមទៀតនៅដើមឆ្នាំ ២០២១ ។ លោក Eko“ Heri” Djoeli Heripoerwanto អគ្គនាយកហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធនៃក្រសួងសាធារណការឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នៅឆ្នាំ ២០២១ យើងនឹងចាប់ផ្តើមដំណើរការលទ្ធកម្មសម្រាប់ផ្លូវចំនួន ៦ ដែលមានប្រវែងប្រមាណ ២០៨.៧ គីឡូម៉ែត្រ និងគម្រោងប្រព័ន្ធទឹកស្អាតផងដែរ។ ប្រសិនបើ គម្រោងដំណើរការទៅរលូន យើងអាចអនុវត្តដំណើរការសម្រាប់គម្រោង ផ្សេងៗទៀត ដែលបានដាក់ចូលក្នុងផែនការយើងទាំងអស់ដែរ»។ ក្រសួងសាធារណការ និងលំនៅឋានឥណ្ឌូនេស៊ី បានព្យាករណ៍ថា ថវិការដ្ឋនឹងរ៉ាប់រងលើគម្រោងនេះស្ទើរតែ ៣០% នៃថវិកាអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០២៤។ ហើយគម្រោងទាំងនេះ គឺជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១៥៨ ដែលកំពុងដំណើរការ។ ទោះបីជាសេដ្ឋកិច្ចឥណ្ឌូនេស៊ីមានការធ្លាក់ចុះដោយសារជំងឺកូវីដ ១៩ ក្ដី ក៏គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ី នៅតែទាក់ទាញវិនិយោគិនឯកជន និងនៅតែរក្សាសុទិដ្ឋិនិយមរបស់ខ្លួនជានិច្ច។
អានបន្ថែមសមាគមអចលនទ្រព្យស្នើឱ្យរដ្ឋាភិបាលអនុម័តកញ្ចប់ថវិកាជំនួយបន្ថែមដើម្បីរក្សាលំនឹងសេដ្ឋកិច្ចនៅឥណ្ឌូណេស៊ី
សមាគមអចលនទ្រព្យឈានមុខគេនៅឥណ្ឌូនេស៊ី ស្នើឱ្យរដ្ឋាភិបាលដាក់ចេញគោលការណ៍ជំនួយបន្ថែម ដើម្បីជម្រុញសកម្មភាពអចលនទ្រព្យក្នុងប្រទេស ជាពិសេសក្នុងកំឡុងពេលវិបត្តិកូវីដ១៩ ខណៈដែលផែនការបច្ចុប្បន្ននៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយ។ យោងតាមកាសែត Jakarta Post កាលពីថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យឥណ្ឌូនេស៊ី (REI) បានស្នើសុំឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែម ដូចជាការពន្យារពេលការទូទាត់ប្រាក់កម្ចីទិញផ្ទះ សម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍ជាដើម។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលធ្លាប់បានដាក់ចេញគោលការណ៍ផ្ដល់ប្រាក់ឧបត្ថម្ភជាទ្រង់ទ្រាយកម្ចីសម្រាប់អ្នកជាប់ចំណុលទិញអចលនទ្រព្យ ម្តងហើយដែរ។ ប្រាក់ឧបត្ថម្ភនោះគឺប្រមាណ ចាប់ពី ៣% -២៥% នៅកម្ចី សម្រាប់រយៈពេល ៣ ខែ តែចំពោះអលចនទ្រព្យដែលតូចជាង ៧០ ម៉ែត្រការ៉េ និងកម្ចីទាបជាង ៦៧៣ ០០០ ដុល្លារអាមេរិក។ លោក Paulus Totok ប្រធានសមាគមអចលនទ្រព្យឥណ្ឌូនេស៊ីបាននិយាយថា៖ «ការឧបត្ថម្ភជាកម្ចីមានការប្រាក់នេះ គឺមិនជួយបានច្រើននោះទេ ពីព្រោះវាមានរយៈពេលប្រមាណ ៣ ខែប៉ុណ្ណោះ ខណៈដែលប្រជាជនភាគច្រើន ត្រូវព្យួរការងារដោយគ្មានប្រាក់ចំណូល»។
អានបន្ថែមវៀតណាមប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីជំរុញទីផ្សារអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ ១៩
អ្នកអភិវឌ្ឍន៍ និងអ្នកទិញលក់អចលនទ្រព្យ នៅប្រទេសវៀតណាម បាននិងកំពុងប្រើប្រាស់វេទិកាឌីជីថល ដើម្បីជំរុញការលក់ និងទំនាក់ទំនងជាមួយវិនិយោគិន ដែលនេះគឺជាវិធីសាស្រ្តដ៏ឆ្លាតវៃមួយក្នុងការសម្របខ្លួនទៅនឹងវិបត្តិកូវីដ ១៩។ ការផ្លាស់ប្ដូរនេះ គឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃក្នុងស្រុកដែលរដ្ឋាភិបាលប្រទេសវៀតណាមទើបតែអនុម័ត ដោយបើក និងជំរុញទឹកចិត្តិឱ្យក្រុមហ៊ុនដែលមានបច្ចេកវិទ្យាថ្មីៗ ទាំងតូច និងធំ អាចចូលមកប្រឡូកក្នុងទីផ្សារអចលនទ្រព្យ តាមរយៈការអប់រំ និងការផ្ដល់សេវាកម្ម។ លោក Pham Kim Xuan តំណាងមកពីក្រុមហ៊ុន Jones Lang Lasalle Vietnam (JLL) បានមានប្រសាសន៍ថា៖ «ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យអចលនទ្រព្យ អាចនឹងក្លាយជានិន្នាការលេចធ្លោមួយនៅក្នុងឆ្នាំ ២០២០ និងទៅថ្ងៃអនាគត។» ទោះបីជាទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក៏ដោយ តម្រូវការអចលនទ្រព្យជាពិសេសដីធ្លីនៅប្រទេសវៀមណាម នៅតែបន្តកើនឡើង ហើយអ្នកជំនាញបានព្យាករណ៍ថា អចលនទ្រព្យឌីជីថល នឹងក្លាយជានិន្នាការថ្មី ដែលនឹងត្រូវអនុវត្តិក្រោយវិបត្តិកូវីដ ១៩។
អានបន្ថែមក្រុមហ៊ុនដាណឺម៉ាក និងម៉ាឡេស៊ីឈ្នះការដេញថ្លៃរចនាប្លង់មេកោះសិប្បនិម្មិតទំហំ១៨០០ហិកតានៅ Penang
ក្រុមហ៊ុនវិស្វកកម្ម និងស្ថាបត្យកម្ម ពីប្រទេសដាណឺម៉ាក និងម៉ាឡេស៊ី កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ យកការងាររៀបចំរចនាប្លង់មេ សម្រាប់គម្រោងអភិវឌ្ឍកោះសិប្បនិម្មិតទំហំ ១៨០០ហិកតា នៅទីក្រុងPenang ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានឈ្មោះថា BiodiverCity (ទីក្រុងជីវៈចម្រុះ) ដែលនឹងត្រូវរចនាជាទីក្រុងដ៏ធំមួយ ពោលគឺអាចទទួលអ្នកស្នាក់នៅដល់ទៅ ១៦ ០០០ នាក់ នៅតាមបណ្តោយមាត់ទឹកប្រវែង ២៥ គីឡូម៉ែត្រ ឆ្នេរប្រវែង ៤,៦ គីឡូម៉ែត្រ និងសួនទំហំ ២៤០ ហិកតា។ បើយោងតាមក្រុមហ៊ុនទាំងពីរ ខាងលើ គម្រោងនេះនឹងសាងសង់ឡើងដោយប្រើវត្ថុធាតុដើមដែលមិនសូវប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់ថាមពលបៃតងដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ជាប្រភពអគ្គីសនី។ លើសពីនេះ តំបន់នេះនឹងត្រូវរចនាទៅជាតំបន់ធម្មជាតិគ្មានផ្សែងពុល ឬហៅថាតំបន់បៃតងផងដែរ។ លក្ខណៈសំខាន់ៗ បី របស់កោះសិប្បនិម្មិតនេះគឺ៖ • The Channels ជាតំបន់ដែលអាចរៀបចំជាសួនបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ • The Mangroves ជាតំបន់ព្រៃកោងកាងនៅជុំវិញទីក្រុង និងមានអគារខ្ពស់មួយនៅចំកណ្ដាលសម្រាប់ការប្រជុំសន្និសីទ និងព្រឹត្តិការណ៍នានា • The […]
អានបន្ថែមប្រទេសថៃកំពុងដឹកនាំគំនិតផ្តួចផ្តើមទីក្រុងឆ្លាតអាស៊ាន
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ ២០១៩ មុនពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសថៃបានបង្ហាញគំនិតផ្តួចផ្តើមច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) ជាមួយនឹងប្លង់មេសេដ្ឋកិច្ច ៤.០ របស់ខ្លួនក្នុងគោលបំណងបំឡែងខេត្តចំនួន ៣ ទៅជាទីក្រុងឆ្លាត ព្រមទាំងអភិវឌ្ឍទីក្រុងឆ្លាតចំនួន ១០០ ទៀតផងដែរ។ កាលពីថ្មីៗនេះ ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (DEPA) របស់ប្រទេសថៃ បានប្រកាសថា បណ្តាខេត្តក្រុងមួយចំនួនរួមមាន បាងកក ឈៀងម៉ៃ ខុនគេន ឈុនបូរី រ៉ាយ៉ង ភូកេត និងឆាក់ឈើងសៅ កំពុងតែចាប់ផ្តើមផ្លាស់ប្តូរខ្លួនទៅជាទីក្រុងឆ្លាត។ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាត ក៏បានបើកឱ្យទីក្រុងនានាដាក់ពាក្យមកគណៈកម្មាធិការ ដើម្បីស្នើសុំវាយតម្លៃដើម្បីចូលរួមជាទីក្រុងឆ្លាត។ កន្លងមក មានទីក្រុងចំនួន ៣៩ របស់ថៃ ដែលបានដាក់សំណើរួចមកហើយ។ បន្ទាប់ពីទីក្រុងនេះទទួលបានការអនុម័ត ពួកគេនឹងមានសិទ្ធិប្រើប្រាស់ឡូហ្គូនៃទីក្រុងឆ្លាតវៃថៃ(Smart City Thailand) ហើយមានសុំសិទ្ធិថវិកាវិនិយោគបន្ថែមពីរដ្ឋ តាមរយៈក្រុមប្រឹក្សាវិនិយោគនៃប្រទេសថៃ។
អានបន្ថែមគម្រោងបង្កើតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ-១៩
រូបភាពដោយ Get About Asia គម្រោងបង្កើតរដ្ឋធានីថ្មីតម្លៃរាប់ពាន់ដុល្លារនៅប្រទេសឥណ្ឌូនេស៊ីនៅលើកោះ Borneo ត្រូវបានផ្អាកការសាងសង់ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កពីការរាតត្បាតនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីលោក Suharso Monoarfa បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី ១៩ ខែសីហានេះថា៖ «អ្វីដែលយើងត្រូវធ្វើចំបងនៅពេលនេះគឺ ស្តារសេដ្ឋកិច្ចឡើងវិញ និងយកឈ្នះលើជំងឺកូវីដនេះ។ នៅពេលដែលស្ថានការណ៍ប្រសើរឡើងវិញ យើងនឹងពិចាណារបន្តគម្រោងរដ្ឋធានីថ្មីនេះ»។ គម្រោងផ្លាស់ប្តូររដ្ឋធានីថ្មីទៅកាន់តំបន់ Borneo មុនកូវីដរំពឹងថានឹងចាប់ផ្តើមសាងសង់ពីឆ្នាំ ២០២១ ហើយការផ្លាស់ប្ដូរនេះ ដោយសារតែទីក្រុងហ្សាការតាចាស់ ចរាចរណ៍មានការកើនឡើង ដែលកើតឡើងមកពីការគ្រប់គ្រងទីក្រុងមិនល្អ។ យ៉ាងណាមិញ ការសាងសង់អាចនឹងពន្យាដល់ទៅឆ្នាំ ២០២២ ឬ ២០២៣ ដោយការងារដែលត្រូវផ្អាករួមមាន ការសាងសង់វិមានរដ្ឋានភិបាលថ្មី ការតំឡើងអាកាសយានដ្ឋាន កំពង់ផែ និងផ្លូវថ្នល់សម្រាប់ធ្វើដំណើរជាដើម។ គួរបញ្ជាក់ផងដែរថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូណេស៊ី ថមថយ ៥,៣% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដែលធ្វើឱ្យគម្រោងដ៏ធំនេះផ្អាក។
អានបន្ថែមពិព័រណ៍ LED Expo ប្រទេសថៃឆ្នាំ ២០២០ នឹងធ្វើលើអនឡាញពីថ្ងៃទី ១៨-២០ ខែវិច្ឆិកា
ដោយសារការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ក្រុមហ៊ុនដែលជាម្ចាស់កម្មវិធី បានសម្រេចចិត្តរៀបចំពិព័រណ៍ LED Expo Thailand + Light ASEAN ឆ្នាំ ២០២០ តាមប្រព័ន្ធអនឡាញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ ២០ ខែវិច្ឆិកា ខាងមុនឆ្នាំនេះ។ ដោយឡែក កម្មវិធីពិព័រណ៍ពិតប្រាកដ គ្រោងនឹងត្រូវធ្វើឡើងនៅខែកញ្ញាឆ្នាំ ២០២១ ខាងមុខនេះ នៅឯមជ្ឈមណ្ឌលពិព័រណ៍ IMPACT ដូចសព្វផង ក្នុងទីក្រុងបាងកក ប្រទេសថៃ។ អ្នករៀបចំកម្មវិធី បានមើលឃើញថាការរឹតបន្តឹងការធ្វើដំណើរ ចត្តាឡីស័ក និងគោលនយោបាយគំលាតសង្គម ជាឧបសគ្គ ៣ សំខាន់ៗ ដែលមិនអាចរៀបចំពិពណ៌ខ្នាតធំអន្តរជាតិនេះបាន។ លោក Loy Joon How អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន IMPACT Exhibition Management បានឱ្យដឹងថា៖ «អ្នកចូលរួមកម្មវិធីអនឡាញនេះ នឹងទទួលបានអត្ថប្រយោជន៍ដូចជា ការ Live បង្លាញផលិតផល ការពិភាក្សាគ្នា ការចាប់គូអាជីវកម្ម និងការផ្លាស់ប្ដូរយោបលគ្នាតាម Video […]
អានបន្ថែមតម្លៃលក់លំនៅដ្ឋាននៅសឹង្ហបុរីធ្លាក់ចុះ ១៤% ដោយសារកូវីដ ១៩
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសិង្ហបុរី EDMUND TIE & Company បានឱ្យដឹងថាតម្លៃលំនៅដ្ឋានឯកជននៅសិង្ហបុរីធ្លាក់ចុះប្រមាណ ១% ក្នុងត្រីមាស១ ឆ្នាំ២០២០ បើធៀបនឹងត្រីមាសដដែលនៃឆ្នាំមុន។ នេះបើយោងតាមសន្ទស្សន៍តម្លៃអចលនទ្រព្យនៃលំនៅដ្ឋាន (URA All Residential Property Price Index)។ សន្ទស្សន៍តម្លៃអចលនទ្រព្យមិនមែនដីធ្លី (PPI) ធ្លាក់ចុះប្រមាណ ១% បើធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០១៩ ហើយសន្ទស្សន៍ថ្លៃអចលនទ្រព្យបានចុះបញ្ជីក៏ធ្លាក់ចុះប្រមាណ ០,៩% ផងដែរ។ ការធ្លាក់ចុះតម្លៃនេះគឺបណ្ដាលមកពី ការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងកាត់បន្ថយតម្រូវការអ្នកទិញ។ វីរ៉ុសកូវីដ ១៩ បណ្ដាលឱ្យប្រទេសមួយចំនួនត្រូវបានអនុវត្តប្រធានការបិទប្រទេស និងមានការរឹតត្បិតការហោះហើរចេញចូល។ កត្តាទាំងនេះ កាត់បន្ថយចំនួនអ្នកមកទស្សនាផ្ទះល្វែង កាត់បន្ថយសកម្មភាពទិញ និងជួល ដែលជះឥទ្ធិពលដល់ការទិញលក់ និងតម្លៃផ្ទះឯកជនផងដែរ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យក្នុងតំបន់អាស៊ានកំពុងស្វែងរកដំណោះស្រាយស្ដារអាជីវកម្មពីវិបត្តិកូវីដ ១៩
អាជីវកម្មជាង ៨០ ភាគរយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបាន និងកំពុងស្វែងរកដំណោះស្រាយ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីសម្របខ្លួននឹងការរស់នៅរបៀបថ្មី (new normal) ក្នុងកំឡុងនិងក្រោយពេលវិបត្តិកូវីដ ១៩។ នេះបើយោងតាមការស្ទង់មតិរបស់ JLL។ ម្ចាស់អាជីវកម្មខ្លះ បានស្វះស្វែងរកដំណោះស្រាយគ្រប់វិធី ធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ខ្លួនដំណើរការទៅបាន ដែលក្នុងនោះរួមបញ្ជូលការបន្ថែមនូវវិធានការផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងវីរុសនេះផងដែរ។ របាយការណ៍ស្ដីពី «មគ្គុទេសក៍សម្រាប់ការរៀបចំកន្លែងធ្វើការ» បានបង្លាញអំពីគោលនយោបាយអាទិភាព សម្រាប់ទាំងរយៈពេលខ្លី និងរយៈពេលវែង រួមមានដំណោះស្រាយផែនការការដាក់គន្លាតសង្គម ការប្រើប្រាស់បច្ចេកវិទ្យាជំនួស និងមុខងារប្រតិបត្តិការមួយចំនួនទៀត។ វិធានការគឺដើម្បីជួយសម្រួលក្រុមហ៊ុនក្រៅស្រុក ដែលមិនអាចធ្វើដំណើរចេញចូលបាន ឱ្យនៅតែមានដំណើរការ។ ជាមួយនេះដែរ របាយការណ៍នេះ ក៏បានផ្ដល់នូវវិធីសាស្ត្រក្នុងការ រៀបចំឡើងវិញនូវទីតាំងការិយាល័យឲ្យស្របទៅតាមការរស់នៅរបៀបថ្មី ក៏ដូចជាការរចនាការិយាល័យឡើងវិញផងដែរ ដើម្បីជួយសម្រួលដល់អាជីវកម្មឱ្យដំណើរការបាន និងជួយបុគ្គលិកឱ្យមានការងារធ្វើក្នុងរយៈពេលវែង។ វិធានការទាំងនោះរួមមាន ការបង្កើតកន្លែងធ្វើការឯកជន ហ៊ុមព័ទ្ធតុធ្វើការនីមួយៗ កន្លែងសម្រាប់ទំនាក់ទំនងគ្នាដែលមានគន្លាតពីគ្នាគ្រប់គ្រាន់ ស្លាកសញ្ញាបញ្ចាក់ពីការបែងចែកកន្លែងឯកជន និងតំឡើងបច្ចេកវិទ្យារូបភាពកន្លែងរង់ចាំ និងកន្លែងទទួលភ្ញៀវផងដែរ។
អានបន្ថែមសួនកម្សាន្តខ្នាតយក្សតម្លៃ ១.០០០ លានដុល្លារ ត្រូវបានសង់ឡើងនៅលើកោះ Phu Quoc
ក្រុមហ៊ុន Vinpearl Joint Stock របស់វៀតណាម បានប្រកាសបើកជាផ្លូវការថា នឹងចំណាយទឹកប្រាក់ប្រមាណ ១.០០០ លានដុល្លារ សម្រាប់គម្រោងសាងសង់សួនកម្សាន្តខ្នាតយក្សធំជាងគេបង្អស់នៅវៀតណាម ឈ្មោះគម្រោង VinWonders Phu Quoc នៅលើកោះត្រល់ ឬ (Phu Quoc) នៅថ្ងៃទី ១ ខែ មិថុនា ស្ថិតនៅចម្ងាយប្រមាណជិត ៥០ គីឡូម៉ែត្រ ពីខេត្តហៀទៀង ចុងភាគនិរតីប្រទេសវៀតណាម។ គ្រោងនឹងសង់នៅលើ ផ្ទៃដី ២៧ ហិកតា VinWonders Phu Quoc ជាប់ឯតទគ្គកម្មជាសំណង់ឧទ្យានដ៏ធំជាងគេនៅប្រទេសវៀតណាម ដែលគ្រោងនឹងផ្តល់ជូននូវកន្ត្រកជិះទំនើបជាង ១០០ សម្រាប់ភ្ញៀវទេសចរ។ សមិទ្ធផលសួនកម្សាន្តដ៏ធំនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវបទពិសោធន៍នៃការកម្សាន្តដ៏រំភើបនិងធំជាងគេ នៅក្នុងទ្វីបអាស៊ីផងដែរ។ VinWonders Phu Quoc ក្នុងដំណាក់កាលដំបូងនៃគម្រោង ចែកចេញជាផ្នែករងចំនួន ៦ រួមមាន៖ កន្លែងមជ្ឈិមសម័យអឺរ៉ុប, ពិភពវេទមន្ត, ភូមិអាថ៌កំបាំង, វិមានមហាសមុទ្រ, ពិភពព្យុះស៊ីក្លូន និងដំណើរពិភពផ្សងព្រេង […]
អានបន្ថែម