ព័ត៌មានក្នុងស្រុក
ឥណទានសាងសង់ផ្ទះ និងទិញផ្ទះ ប៉ះពាល់ដោយកូវីដ១៩ ទទួលបានលក្ខខណ្ឌអនុគ្រោះ
ឥណទានសាងសង់ផ្ទះ ឬហាង និងឥណទានទិញផ្ទះ ត្រូវបានទទួលការអនុគ្រោះលើលក្ខខណ្ឌបង់ប្រាក់មួយចំនួន តាមរយៈ ”ឥណទានរៀបចំឡើងវិញ” ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការផ្តល់លក្ខខណ្ឌអនុគ្រោះនេះ មានគោលបំណង ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងសារាចរណែនាំ ចុះផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ យកចិត្តទុកដាក់ជាមួយអតិថិជនដែលរងផលប៉ះពាល់ ផ្នែកហិរញ្ញវត្ថុ និងអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញ។ វិស័យដែលអាទិភាពដែលទទួលបានភាពអនុគ្រោះនេះ រួមមាន ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន) កាត់ដេរ (ដោយរាប់បញ្ជូលទាំងនិយោជិត) សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង) និងការដឹកជញ្ជូន (ជាពិសេសអ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។ សារាចរបានណែនាំ បញ្ជាក់ថា ការរៀបចំឥណទានឡើងវិញនេះ ត្រូវផ្តល់ជូនអតិថិជន ទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។សារាចរបានបន្ថែមថា «ឥណទានរៀបចំឡើងវិញ» ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។ លក្ខខណ្ឌអនុគ្រោះ មានដូចជា ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម […]
អានបន្ថែមរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរកាឌិននៅទូទាំងប្រទេសកម្ពុជាដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩
រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យបិទបៀរកាឌិននៅទូទាំងប្រទេសកម្ពុជាជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជាសកល នៃជំងឺកូវីដ១៩ ។ បើយោងតាមលិខិតរបស់ ឯកឧត្តមថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត កាលពីថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២០ បានឱ្យដឹងថា «ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបិទអាជីវកម្មបៀរហ្កាឌិន នៅគ្រប់រាជធានី ខេត្តជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី»។ ចំពោះ ទីផ្សារ ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ដូរផ្សេងៗវិញ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលមិនមានផែនការបិទនោះទេ។ លើសពីនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅប្រព្រឹត្តទៅជាធម្មតា ដោយរដ្ឋាភិបាល លើកទឹកចិត្តឲ្យប្រជាជន រៀបចំពិធីនេះ ដោយការបង្កើតបរិយាកាសសប្បាយរីករាយតាមផ្ទះវិញ […]
អានបន្ថែមតើខេត្តព្រះសីហនុនឹងឆ្លងផុតវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះយ៉ាងដូចម្តេច និងនៅពេលណា?
ក្រុងព្រះសីហនុ ដែលធ្លាប់ជាទីក្រុងសក្ដានុពលមួយ បច្ចុប្បន្នកំពុងជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាពិសេសការកកស្ទះចរន្តនៃវិស័យអចលនទ្រព្យ។ ឃើញថាមានសំណង់អគារធំៗជាច្រើនត្រូវបានបញ្ឍប់ការសាងសង់ មនុស្សជាច្រើនគ្មានការធ្វើ តម្លៃជួលផ្ទះធ្លាក់ចុះយ៉ាងគំហុកម្ចាស់គម្រោងផ្ទះល្វែងជាច្រើនត្រូវវ័ណ្ឌកដោយសារបាត់បង់ចំណូលពីការជួល និងបញ្ហាជាច្រើនទៀត។ បញ្ហាទាំងនេះមួយផ្នែកធំគឺបណ្តាលមកពីការបិទហ្គេមអនឡាញកាលពីខែសីហា ឆ្នាំ ២០១៩ កន្លងមកនេះ។ ផ្ទូនបន្ថែមជាមួយកត្តាផ្សេងៗទៀតដូចជា ការរាតត្បាតនៃមេរោគកូរ៉ណា ការដកសិទ្ធិពាណិជ្ជកម្ម EBA សង្គ្រាមពាណិជ្ជកម្ម និងបញ្ហាភូមិសាស្ត្រនយោបាយដទៃទៀតនៅជុំវិញពិភពលោក ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចទាំងមូលនៅកម្ពុជាធ្លាក់ចុះក្នុងឆ្នាំ ២០២០ធ្វើឱ្យវិបត្តិសេដ្ឋកិច្ចនៃខេត្តមួយនេះមានសភាពរឹតតែធ្ងន់ធ្ងរ។ មុនបិទហ្គេមអនឡាញ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Key Real Estate Co., Ltd តម្លៃផ្ទះជួលគឺចន្លោះពី៨០០០ ដុល្លារទៅ ១៦០០០ដុល្លារក្នុងមួយខែ។ ដោយរកចំណូលបានជាច្រើនចេញពីការជួល ម្ចាស់អចលនទ្រព្យមួយចំនួនខ្ចីប្រាក់ពីធនាគារដើម្បីសម្រុកសាងសង់លំនៅដ្ឋានតូចធំ ដើម្បីជួលឲ្យជនជាតិចិនបន្ថែមទៀត។ ប៉ុន្ដែ ក្រោយពេលដែលរដ្ឋាភិបាលបានប្រកាសបិទនូវហ្គេមតាមប្រព័ន្ធអនឡាញខុសច្បាប់ បានធ្វើឲ្យជនជាតិចិនទាំងអស់នោះត្រឡប់ទៅស្រុកកំណើតវិញដែលបណ្ដាលឱ្យតម្លៃជួលធ្លាក់ចុះនៅសល់ត្រឹមតែ២០០០ ទៅ ៦០០០ដុល្លារក្នុងមួយខែ។ ដូច្នេះ ម្ចាស់អចនទ្រព្យទាំងក្នុងនិងក្រៅស្រុកត្រូវបាត់បង់ចំណូល ហើយធ្ងន់ធ្ងរជាងនេះគឺវ័ណ្ឌកជាមួយបំណុលធនាគារថែមទៀតផង ហើយត្រូវបង្ខំចិត្តផ្អាកការសាងសង់។ តើស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះនឹងត្រលប់មករស់រានឡើងវិញនៅពេលណា និងយ៉ាងដូចម្ដេច? អ្នកជំនាញព្យាករណ៍ថាស្ថានភាពសេដ្ឋកិច្ចក្រុងព្រះសីហនុនឹងប្រសើរឡើងវិញ ក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំទៀត ហើយពួកគេបានឱ្យនិយមន័យវិបត្តិសេដ្ឋកិច្ចមួយនេះថា ការផ្លាស់ប្ដូរដែលឈឺចាប់ តែគឺដើម្បីការអភិវឌ្ឍន៍ដែលមានគុណភាព និងនិរន្តរភាពនាពេលអនាគត ឬ ហើយតាមសុភាសិតខ្មែរគឺ […]
អានបន្ថែមកម្ពុជានឹងត្រូវការលំនៅឋាន ៥ ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ
ការព្យាកររបស់អ្នកសិក្សាស្រាវជា្រវបានឲ្យដឹងថា ប្រទេសកម្ពុជានឹងត្រូវការលំនៅឋានប្រហែល ៥ ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ខណៈពេលកំណើនប្រជាពលរដ្ឋមានការឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា «ការផ្គត់ផ្គង់លំនៅឋាន នៅពេលនេះ យើងបានឆ្លើយតប ជាមួយខាងវិស័យឯកជន ដែលជាអ្នកផ្គត់ផ្គង់សាងសង់លំនៅឋាននេះ យ៉ាងសស្រាក់សស្រាំដើម្បីឆ្លើយតបឱ្យបាន ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។» ឯកឧត្តមបានបន្ថែមថា តាមអ្នកវិភាគមួយចំនួន ការកើនឡើងអ្នកវិនិយោគលំនៅឋាន សំណង់ខុនដូន សំណង់បុរីច្រើន អាចនាំឲ្យកើតមានវិបត្តិ ដោយសារតែភាពលើសនៃការផ្គត់ផ្គង់ មានន័យថាតម្រូវការប្រជាពលរដ្ឋមានភាពគ្រប់គ្រាន់ ដែលធ្វើឲ្យការផ្គត់ផ្គង់នៅសល់។ ឆ្លើយតបចំពោះការបារម្ភនេះឯកឧត្តម សេង ឡូត បានឆ្លើយបំភ្លឺថា៖ «ខ្ញុំជឿថាមិនលើសនោះទេ ហើយអ្វីដែលក្រសួងចង់បាន អ្វីដែលរដ្ឋាភិបាលចង់បាន គឺចង់ឲ្យការវិនិយោគនេះ មានកំណើនខ្ពស់ ព្រោះជាក្បាលម៉ាស៊ីននៃការបង្កើតធនធាន សម្រាប់ជាតិរបស់យើង។» “ជុំវិញបញ្ហានេះ បើយើងវិភាគតាមទ្រឹស្តីសេដ្ឋកិច្ច គេចាត់ទុកថា នៅពេលណាដែលការផ្គត់ផ្គង់នឹងវាលើស […]
អានបន្ថែមEuroCham បើកវេទិកាពិភាក្សាស្តីពីឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ
អ៊ឺរ៉ូឆាំ (EuroCham ) បើកវេទិកាពិភាក្សាអាហារពេលព្រឹកមួយស្តីពីឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យមិនមែនលំនៅឋាន រួមជាមួយផលប៉ះពាល់ដែលបណ្តាលមកពីការដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ ( EBA ) និងវីរុសកូរ៉ូណា កាលពីព្រឹកថ្ងៃទី១២ ខែមីនា នៅឯភោជនីយដ្ឋានតូប៉ាស់ (Topaz)។ ប្រធានបទក្តៅៗពាក់ព័ន្ធនឹងអនុវិស័យអចលនទ្រព្យមិនមែនលំនៅឋានមួយចំនួន ត្រូវបានពិភាក្សាក្នុងព្រឹត្តិការណ៍នេះ រួមមានសុវត្ថិភាពសំណង់ វិស័យទេសចរណ៍វេជ្ជសាស្ត្រ ឧស្សាហកម្មកម្សាន្ត ការិយាល័យពាណិជ្ជកម្ម ហាងលក់រាយនិងផ្សារទំនើប វិស័យភ័ស្តុភារ និងទីផ្សារចំណតរថយន្តក្នុងទីក្រុង ជាដើម។ ក្នុងចំណោមវិស័យខាងលើវិស័យសុវត្ថិភាពសំណង់ ឧស្សាហកម្មកម្សាន្ត ឧស្សាហកម្មកម្សាន្ត ការិយាល័យពាណិជ្ជកម្ម និងភ័ស្តុភារ ត្រូវបានអ្នកជំនាញប្រមើលឃើញថា នៅមានសក្តានុពលខ្ពស់ ទោះបីជាកម្ពុជាកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗមួយចំនួន ជាពិសេសការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដោយ។ ទាក់ទងនឹងវិស័យសំណង់ ទោះបើប្រឈមនឹងបញ្ហាដក EBA ចេញ ក៏វិស័យនេះនៅតែអាចរក្សាបាននូវលំនឹងក្នុងកម្រិតមួយដដែល ពីព្រោះអ្នកវិនិយោគមានស្ថេរភាពរួច ហើយនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស។ នេះដោយសារតែមាន កំណើនឧស្សាហកម្មថ្មីៗចូលមកក្នុងទីផ្សារ រួមមានការងើបឡើងនូវផលិតកម្មក្នុងស្រុក និងសមត្ថភាពក្នុងការធ្វើមូលដ្ឋានីយកម្មឧស្សាហកម្មបរទេស និងសហការជាមួយប្រទេសជិតខាង។ នេះបើយោងតាមលោក James Hodge អ្នកជំនាញអចលនទ្រព្យដ៏ល្បីល្បាញមួយរូប នៅកម្ពុជា ដែលបានលើកឡើងក្នុងវេទិកានោះ។ ជាមួយនឹងភាពមិនប្រាកដប្រជានៃផលប៉ះពាល់នៃ កូវីដ-១៩ ដោយសារការរីករាលដាលរបស់វានៅតែមិនអាចទាយទុកជាមុនបាន […]
អានបន្ថែមផ្ទៃដីបឹងតាមោក ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ
ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៨៣ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ ក្នុងសេចក្តីសម្រេចនោះ ក៏មានរាប់បញ្ចូលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាសំណង់អគារ និងគម្រោងសាងសង់នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃផងដែរ។ ដី ៨៣ ហិកតានេះ ត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ចំនែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។ ការសម្រេចនេះ យោងតាមលិខិតលេខ០១៦.២០ លស.គចុះថ្ងៃទី៥ ខែមីនាឆ្នាំ២០២០របស់ រដ្ឋបាលរាជធានីភ្នំពេញ។ លិខិលេខ ១២៨.ខន .០២០ សជ ណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចតេជោ និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេច […]
អានបន្ថែមរាជរដ្ឋាភិបាលសម្រេចយកសណ្ឋាគារ The Great Duke ធ្វើជាមន្ទីរពេទ្យថែទាំអ្នកជំងឺ COVID-19
សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៊ិនធើខន) បានក្លាយជា មន្ទីរពេទ្យ ពិនិត្យ និងព្យាបាលជំងឺ កូវីត១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នេះ។ ការប្រែក្លាយ សណ្ឋាគារចំកណ្ដាលទីក្រុងភ្នំពេញ អោយទៅជាមន្ទីរពេទ្យ សម្រាប់ការព្យាបាលជំងឺឆ្លង កូវីត១៩ ជាការសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានសហការណ៍ជាមួយឯកឧត្តមអភិបាល រាជធានីភ្នំពេញ ។ ការរៀបចំអោយមាន មន្ទីរពេទ្យសម្រាប់ការព្យាបាល តែ ជំងឺឆ្លងថ្មីមួយនេះ ក្នុងគោលបំណងបង្ការការឆ្លងជាយថាហេតុ ព្រមទាំងធ្វើយ៉ាងណាអោយមានការការពារ និង ព្យាបាលយ៉ាងមានប្រសិទ្ធភាព ។ នៅក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យ សាធារណជនរក្សាភាពនឹងនរក្នុងចិត្ត កុំមានភ័យខ្លាច និងជឿទុកចិត្តលើវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ របស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ១៧ មិនា ឆ្នាំ ២០២០ នេះ អ្នកកើតជំងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ ។
អានបន្ថែមវិធានការឆ្លើយតបកូរ៉ូណារបស់រដ្ឋាភិបាលកម្ពុជា ជំរុញការបញ្ចុះតម្លៃ ៥០% ក្នុងសេវាកម្មទេសចរណ៍
សណ្ឋាគារលំដាប់ផ្កាយ ៥ មួយចំនួន នៅខេត្ដសៀមរាប បានប្រកាសបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនជិត ៥០% សម្រាប់ភ្ញៀវទេសចរជាតិ។ ការបញ្ចុះតម្លៃនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពី ការរីករាលដាលនៃ វីរ៉ុសកូរូណាថ្មី ឬ Covid19 ទៅលើវិស័យទេសចរណ៍ ពេលនេះដែរ ដែលនឹងចាប់អនុវត្តចាប់ពី ខែ មីនា នេះ រហូតដល់ខែ ឧសភា ២០២០។ គេសង្កេតឃើញថា ការប្រកាសនេះ ធ្វើឡើងក្រោយពេលដែលអាជ្ញាធរខេត្ដសៀមរាប បានអំពាវនាវ កាលពីដើមខែ មីនា ឆ្នាំ២០២០ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងទឹកដីអង្គរមួយនេះ ជួយគ្នាសម្រួល ដោយការបញ្ចុះតម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ ដើម្បីធ្វើអោយមានការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ឱ្យបានច្រើន។ ការបញ្ចុះតម្លៃនេះ ប្រកាសឡើងស្របពេលដែល មានការអំពាវនាវដោយ សម្តេចតេជោ ហ៊ុន សែន ផ្ទាល់អោយក្រសួងពាក់ព័ន្ធរួមគ្នាជួយកាត់បន្ថយការចំណាយអោយបាន ៥០ % ដើម្បីជាវិធានការប្រយុទ្ធប្រឆាំងការរីកសាយវីរ៉ុសកូរូណាថ្មី ឬ Covid19 នេះ ដែលកំពុងមានផលប៉ះពាល់យ៉ាងច្រើន ទៅលើវិស័យសក្តានុពលមួយចំនួនធំនៅក្នុងកម្ពុជា ។ គួរបញ្ជាក់ដែរថា ថ្មីៗ នេះ […]
អានបន្ថែមបញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែរីកចម្រើន
បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលគេស្គាល់ជាទូទៅថា អេអាយ (AI) នឹងគ្រប់គ្រង និងជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ អនាគតវត្តមានអេអាយ (AI) នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា កាន់តែប្រាកដច្បាស់ឡើងមែនទែន ក្រោយការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ និងក្រុមហ៊ុន The DevMasters ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក ហ៊ឹម សីហា ដៃគូ និងជានាយកក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងលោក Arshad Khan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន The DevMasters កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ការចាប់ដៃគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសហការអភិវឌ្ឍប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំមួយសម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ លោក ហ៊ឹម សីហា បានលើកឡើងថា៖«បញ្ញាសិប្បនិម្មិត Artificial […]
អានបន្ថែមមហាសេដ្ឋីអចលនទ្រព្យអ្នកឧកញ៉ា ពុង ឃាវសែ បោះទុន៥ពាន់លានដុល្លារទៅក្នុងវិស័យសំណង់
ក្នុងគោលបំណង ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា មហាសេដ្ឋីអចលនទ្រព្យអ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនប្រមាណជា ៥ពាន់លានដុល្លារអាមរិកទៅក្នុងវិស័យសំណង់សម្រាប់គម្រោងជាច្រើនក្នុងរយៈពេលប៉ុន្មានមកឆ្នាំនេះ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ពុង ឃាវសែបានឲ្យដឹងថា បច្ចុប្បន្នអាជីវកម្មរបស់កាណាឌីយ៉ា គ្រុប បែងចែកជាពីរផ្នែក គឺវិស័យហិរញ្ញវត្ថុ និង វិស័យសំណង់និងអចលនទ្រព្យ និងអាកាសយានដ្ឋានអន្តរជាតិ និងទេសចរណ៍។ បើនិយាយពីវិស័យសំណង់តែមួយគត់ អ្នកឧកញ៉ា ពុង ឃាវសែ បញ្ជាក់ថា កន្លងមក កាណាឌីយ៉ាគ្រុបបានបោះទុនប្រហែល ៥ ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ដែលបានបង្កើតការងាររាប់ម៉ឺនកន្លែង និងចូលរួមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍កម្ពុជា។ បច្ចុប្បន្ននេះ កាណាឌីយ៉ាគ្រុប មានបុគ្គលិក និងកម្មករសរុបនៅក្នុងសម្ព័ន្ធសហគ្រាសរបស់ខ្លួនទៅដល់ជាង ៣០០០០នាក់។ ទោះបីអ្នកឧកញ៉ាមិនបានបញ្ជាក់ពីព័ត៌មានលំអិតនៃទុនខាងលើ កាណាឌីយ៉ាគ្រុប ត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលនៅពីក្រោយគម្រោងជាច្រើនដូចជា អគារខ្ពស់មុនដំបូងគេនៅកម្ពុជា អគារកាណាឌីយ៉ា ទីក្រុងកោះពេជ្រ ទីក្រុងអូឡាំព្យា ទីក្រុងរណបជ្រោយចង្វារ ផ្សារទំនើបសុវណ្ណា ផ្សារទំនើបសុរិយា និងគម្រោងល្បីៗរាប់មិនអស់ជាច្រើនទៀត។ ទុនវិនិយោគខាងលើនេះទៀតសោត មិនទាន់រាប់បញ្ចូលនូវគម្រោងដ៏ធំមួយដែលនឹងផ្លាស់ប្តូរមុខមាត់វិស័យសំណង់នៅកម្ពុជា ជាពិសេស គឺវិស័យអាកាសចរណ៍។ ក្រោមការគ្រប់គ្រងរបស់អ្នកឧកញ៉ា ពុង […]
អានបន្ថែម